ស្ថាបនានិតិរដ្ឋដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង
(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ លោកប្រធានរដ្ឋវៀត ណាម Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការចំនួន ២ ស្ដីពីគម្រោង “យុទ្ធសាស្ត្រស្ថាបនា និងសុក្រិតនិតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥” ។
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញដឹកនាំជំនួបធ្វើការ ស្ដីពីគម្រោង “ យុទ្ធសាស្ត្រស្ថាបនា និងសុក្រិតនិតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥” (រូបថត៖ TTXVN) |
នេះគឺជាគម្រោងដ៏សំខាន់ ដែលមានលក្ខណៈយុទ្ធសាស្ត្រ ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ ការស្ថាបនាគម្រោងបានឆ្ពោះទៅរកការជំរុញវឌ្ឍនភាពសង្គមលើគ្រប់វិស័យដូចជា៖ សេដ្ឋកិច្ច វប្បធម៌ សង្គម និងបរិស្ថាន ហើយសំខាន់បំផុតគឺឆ្ពោះទៅរកប្រជាជន ដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
លទ្ធិយកម៉ាក្ស - លេនីននិយម និងមនោគមវិជ្ជាហូជីមិញជាមូលដ្ឋាននៃសិតិអារម្មណ៍
ការស្ថាបនានីតិរដ្ឋសង្គមនិយមនៅវៀតណាមត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦។ បញ្ហានេះត្រូវបានបញ្ជាក់នៅកម្មវិធីក្នុងសម័យអន្តកាលឈានឡើងសង្គមនិយមនៅឆ្នាំ ១៩៩១ (បំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ ២០១១)។ បន្ទាប់មកទៀត រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមបានអះអាងសារជាថ្មីម្តងទៀតអំពីបញ្ហាស្ថាបនានិតិរដ្ឋសង្គមនិយមនៅវៀតណាម។ ជាពិសេស សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានបន្តចែងថា ការស្ថាបនានិតិរដ្ឋសង្គមនិយម វៀតណាម របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ដែលត្រូវបានបក្សដឹកនាំ គឺជាភារកិច្ចស្នូលនៃការផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំគម្រោងបានអះអាងថា៖ “តាមស្មារតីគឺ យើងមានគម្រោងយុទ្ធសាស្ត្រ និងជាក់ស្តែងសម្រាប់ប្រជាជន និងស្ថាប័នរដ្ឋ ពោលគឺជានិតិរដ្ឋយ៉ាងពិតប្រាកដរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ទន្ទឹមនឹងនេះ យើងបានេឯកភាពគ្នាលើទស្សនៈជាមូលដ្ឋាន និងជំហានលោតផ្លោះ។ មតិជាច្រើនបានស្នើអោយមានការលោតផ្លោះចាំបាច់សំរាប់ នីតិរដ្ឋសង្គមនិយមវៀតណាមនារយៈពេលខាងមុខ ទស្សនៈវិស័យដល់ឆ្នាំ ២០៤៥ ធានានូវជោគជ័យ ក្នុងនោះមានបញ្ហាការពារប្រជាជន កសាងវិន័យរបស់ជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រព័ន្ធច្បាប់ធានានូវសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវជ្រួតជ្រាបនូវស្នារតី នីតិរដ្ឋសង្គមនិយមវៀតណាម ដោយយកលទ្ធិម៉ាក្សលេនីន និយម និងមនោគមវិជ្ជាហូជីមិញជាមូលដ្ឋាននៃសតិអារម្មណ៍ ដើម្បីពង្រឹង និងពង្រីកដោយឥតឈប់ឈរ”។
សមាជិកនៃគណៈដឹកនាំគម្រោង “ យុទ្ធសាស្ត្រស្ថាបនា និងសុក្រិតនិតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥” (រូបថត៖ TTXVN) |
សមស្របនឹងបរិបទអន្តរជាតិនិងតំបន់
ក្នុងបរិបទ ដែលវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនោះ តម្រូវការសម្រាប់គម្រោងគឺធ្វើការវាយតម្លៃផលប៉ះពាល់នៃការធ្វើសមាហរណកម្មចំពោះការស្ថាបនានីតិរដ្ឋរបស់វៀតណាម។ ការសុក្រិតប្រព័ន្ធច្បាប់ឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ ឆ្លើយតបនឹងការអនុវត្តរាល់ការប្តេជ្ញាចិត្តអន្តរជាតិ ដែលវៀតណាមបានចូលរួម ដោយឈរលើមូលដ្ឋាន ធានាផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ។ ក្រៅពីនេះ ធ្វើការវាយតម្លៃអំពីផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មលើកទី ៤ ព្រោះថា លេចរឿងគំរូថ្មីលើគ្រប់វិស័យ ដូច្នេះហើយ ច្បាប់ត្រូវតែច្បាមជាប់ និងកែសម្រួលផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងយ៉ាងច្បាស់ថា៖ "គម្រោងនេះគឺសំដៅបម្រើប្រជាជន បង្កលក្ខណៈងាយស្រួលដល់ប្រទេសជាតិអភិវឌ្ឍន៍តាមស្មារតីប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមសមភាព ប្រជាធិបតេយ្យ និងអរិយធម៌។ ដូច្នេះហើយ ដំណើរការស្ថាបនាគម្រោងត្រូវច្បាមជាប់រាល់ទស្សនៈ និងគោលការណ៍របស់បក្ស រដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ ស្ដីពីការស្ថាបនានីតិរដ្ឋសង្គមនិយម វៀតណាម។ ការកសាងគម្រោងនេះត្រូវតែមានវិធីសាស្រ្តអភិក្រមបែបវិទ្យាសាស្ត្រ ចក្ខុវិស័យវែងឆ្ងាយ ស្របតាមនិន្នាការអភិវឌ្ឍន៍អន្តរជាតិ ដោយផ្អែកលើការស្រាវជ្រាវជាប្រព័ន្ធ ទ្រឹស្តី និងការអនុវត្ត ដែលបានកំណត់ស្របតាមតម្រូវការជាក់លាក់ នៃស្ថានភាពក្នុងនិងក្រៅប្រទេស”។
វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍគម្រោង “ យុទ្ធសាស្ត្រស្ថាបនា និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥”។ តាមផែនការ គម្រោងនេះនឹងត្រូវដាក់ជូនមជ្ឈឹមនៅខែតុលាឆ្នាំ ២០២២ ខាងមុខ។ ការដែលគម្រោងនេះត្រូវបានស្ថាបនាក្នុងស្មារតីដែលមានលក្ខណៈយុទ្ធសាស្រ្ត ហើយមានការលោតផ្លោះចាំបាច់នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការស្ថាបនាប្រកបដោយជោគជ័យនូវគំរូនិតិរដ្ឋសង្គមនិយម ទស្សនៈវិស័យដល់ឆ្នាំ ២០៤៥ ក៏ដូចជាមានអត្ថន័យជាក់ស្តែងចំពោះប្រជាជននិងស្ថាប័នរដ្ឋផងដែរ៕