|
ស្ទង់មតិប្រជាជនសំដៅពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន (VOV) |
Vovworld-ស្ទង់មតិប្រជាជនជារបៀបដើម្បីប្រជាជនសម្ដែងឆ័ន្ទះនិងសិទ្ធិ
អំណាចរបស់ខ្លួនចំពោះបញ្ហាសំខាន់ៗនៃប្រទេសជាតិក្នុងដំណាក់កាលជាក់ស្ដែង
នីមួយៗ។ សេចក្តីព្រាងច្បាប់ស្ទង់មតិប្រជាជនត្រូវបានរដ្ឋសភាប្រគល់ឲ្យសមាគម
អ្នកច្បាប់វៀតណាមធ្វើអធិបតីតាក់តែង។ ការស្ទង់មតិប្រជាជនជារបៀបសំខាន់
ក្នុងការអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់របស់ប្រជាជនរបៀបបង្ហាញកំពូលនៃ
ខឿនប្រជាធិបតេយ្យ។
ការស្ទង់មតិប្រជាជនដើម្បីពង្រីកប្រជាធិបតេយ្យនិងសិទ្ធិជាម្ចាស់របស់
ប្រជាជនក្នុងការកសាងនីតិរដ្ឋ
សេចក្តីព្រាងច្បាប់ស្ទង់មតិប្រជាជនបានលើកឡើងគោលការណ៍ចំនួន៣ ក្នុង
នោះលើកកំពស់សិទ្ធិអំណាចរបស់ប្រជាជន បង្កើនផែនមហាសាមគ្គីភាពជាតិ បង្កើន
ការស្រុះចិត្តគំនិតសង្គម។ លោក Nguyen Van Pha សមាជិកសភាទីក្រុង Nam Dinh
អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជា សមាជិកគណៈ
តាក់តែងសេចក្តីព្រាងច្បាប់ស្ទង់មតិប្រជាជនបានឲ្យដឹងថា៖
“តាមការកំណត់នៃរដ្ឋ ពិសេសគឺនៅមូលដ្ឋានថាខណៈដែលមានបញ្ហាទាក់ទិន
ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រជាជននោះរដ្ឋអំណាចមូលដ្ឋានមុនពេលអនុវត្តសុទ្ធ
តែបើកចំហរសួរមតិរបស់ប្រជាជន។ សេចក្តីព្រាងច្បាប់ស្ទង់មតិប្រជាជនគឺការស្ទង់
មតិរបស់ប្រជាជនលើទូទាំងប្រទេស មិនមែនជាការស្ទង់មតិប្រជាជននៅដំបន់ណា
មួយដោយឡែកឡើយ។”
ក្នុងប៉ុន្មានឆ្នាំកន្លងមក ទិសស្លោក ប្រជាជនដឹង ប្រជាជនពិភាគ្សា ប្រជាជនធ្វើ
ប្រជាជនពិនិត្យមើល ត្រូវបានផ្សព្វផ្សាយនិងអនុវត្តដ៏ទូលំទូលាយក្នុងជីវភាពរស់នៅ
សង្គម។ ហេតុនេះហើយការកសាងច្បាប់ស្ទង់មតិប្រជាជនបានរួមចំណែកជាក់ស្ដែង
ក្នុងការឆ្លុះបញ្ចាំងនិងពង្រីកតំលៃសតិអារម្មណ៍និងប្រពៃណីល្អប្រសើរ។ លោក
Nguyen Van Quyen ប្រធានសមាគមអ្នកច្បាប់វៀតណាមបានចាត់ទុកថា៖
“ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានផ្សព្វផ្សាយគឺវានឹងបង្ហាញត្រឹមត្រូវតាមសតិ
អារម្មណ៍របស់លោកប្រធានហូជីមិញ។ នោះគឺគោរពប្រជាជន យកប្រជាជនជាប្រភព
ដើមនិងពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនក្នុងការចូលរួមកសាងនិងសំរេចបញ្ហា
សំខាន់ៗនៃប្រទេសជាតិ។”
ការស្ទង់មតិប្រជាជនសំដៅជាក់ស្ដែងបនីយកម្មការកំណត់នៃរដ្ឋធម្មនុញ្ញឆ្នាំ
២០១៣
ការកំណត់ស្ទង់មតិប្រជាជនត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញដើមដំបូងនៃរដ្ឋវៀតណាម
នាឆ្នាំ១៩៤៦ ប៉ុន្តែដោយមូលហេតុជាច្រើនវាមិនទាន់បានអនុវត្តក្នុងស្ថានភាពជាក់ស្ដែង
ឡើយ។ ការដែលរដ្ឋសភាជាលើកដំបូងយកមតិអំពីសេចក្តីព្រាងច្បាប់ស្ទង់មតិប្រជាជន
នឹងជារបត់សំខាន់ជាការបោះជំហាននៃច្បាប់វៀតណាម។ ខ្លឹមសារនៃពង្រាងច្បាប់
ស្ទង់មតិប្រជាជនសមស្របនឹងការកំណត់នៃរដ្ឋធម្មនុញ្ញនិងច្បាប់ទាក់ទិននានា រួម
ចំណែកធានាចរិតលក្ខណៈឯកភាពព្រមៗគ្នានៃប្រព័ន្ធច្បាប់រដ្ឋ។ លោកស្រី Bui Thi An សមាជិការសភាទីក្រុងហាណូយបានចាត់ទុកថា៖
“ច្បាប់ស្ទង់មតិប្រជាជនខ្ញុំគិតថាមានតួនាទីសំខាន់ពីព្រោះវាចាប់ប្រភពពីរដ្ឋ
ធម្មនុញ្ញឆ្នាំ២០១៣ គឺរដ្ឋរបស់ប្រជាជន ដោយសារប្រជាជននិងដើម្បីប្រជាជន។ ប្រសិន
បើយើងធ្វើល្អការស្ទង់មតិប្រជាជនគឺយើងនឹងឆ្លៀតបានបញ្ញានិងការស្រុះចិត្តគំនិតខ្ពស់
របស់ប្រជាជន។”
នាបច្ចុប្បន្នមានប្រទេសនិងដំបន់ដែនដីចំនួន១៦៧ក្នុងចំណោមប្រទេសចំនួន២១៤
(ស្រូបយកប្រមាណ៧៨%)លើពិភពលោកមានច្បាប់ឬការកំណត់គតិយុត្តិអំពីការស្ទង់
មតិប្រជាជន។ ខណៈដែលវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ច
នយោបាយជាមួយបណ្ដាប្រទេសក្នុងដំបន់និងលើពិភពលោកនោះ ការផ្សព្វផ្សាយ
ច្បាប់ស្ទង់មតិប្រជាជនគឺចាំបាច់ណាស់។ តាមរយៈនោះបង្កលក្ខណៈដើម្បីប្រជាជន
គ្រប់រូបអាចចូលរួមប្រជាធិបតេយ្យដោយផ្ទាល់ទៅលើគ្រប់បញ្ហាសំខាន់ៗនៃប្រទេសជាតិ៕