សុទិដ្ឋិនិយមលើការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដែលជាឧបសគ្គដ៏ធំមួយក្នុងការចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន (អូទ្រីស) ដើម្បីស្ដារ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុមមហា អំណាចក្នុងឆ្នាំ ២០១៥ - ត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមគ្រប់ ជ្រុងជ្រោយ (JCPOA)។ ទោះបីជាមានលក្ខណៈតិចតួច និងមនុស្សធម៌ក៏ដោយ ក៏កិច្ច ព្រមព្រៀងនេះនាំមកនូវសុទិដ្ឋិនិយមអំពីយថាទស្សន៍សម្រេចបានកិច្ចព្រមព្រៀង នុយក្លេអ៊ែរបណ្តោះអាសន្នមួយ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

តាមកិច្ចព្រមព្រៀងនេះ អ្នកទោសចំនួន ៤ នាក់នៅអ៊ីរ៉ង់ នឹងត្រូវបានដោះលែងដើម្បី ប្ដូរយកអ្នកទោស ៤ នាក់ដែលកំពុងត្រូវជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិក។ ក្រៅពីនោះ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ភាគច្រើននៅកូរ៉េខាងត្បូង ក៏នឹងត្រូវបាន រំដោះ តាមកិច្ចព្រមព្រៀងនេះផងដែរ។ ទោះបីជាភាគីក្រុងតេអេរ៉ង់ចាត់ទុកថា បញ្ហាផ្លាស់ប្តូរអ្នកទោសនេះគឺដាច់ដោយ ឡែកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយជាបញ្ហា មនុស្សធម៌សុទ្ធសាធ ប៉ុន្តែនេះគឺជាសញ្ញាវិជ្ជមានដែលត្រូវបានកត់សម្គាល់ ត្រួសត្រាយ ផ្លូវសម្រាប់ការចរចាដើម្បីស្តារ JCPOA ឡើងវិញ។
តើការចរចាកំពុងឈានដល់គោលដៅឬទេ?
ការចរចាដើម្បីស្ដារ JCPOA ឡើងវិញ បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ ២០២១ នៅទីក្រុងវីយែន (អូទ្រីស) ប៉ុន្តែត្រូវបានផ្អាកនៅខែមីនាឆ្នាំនេះ ដោយសារតែភាពខុស គ្នាខាងនយោបាយរវាងទីក្រុងតេអេរ៉ង់និងវ៉ាស៊ីនតោន។ ជុំចុងក្រោយនៃកិច្ចចរចានុយ ក្លេអ៊ែរត្រូវបានធ្វើឡើងនៅរដ្ឋធានីអូទ្រីសកាលពីដើមខែសីហាកន្លងទៅ ក្រោយពីបាន ផ្អាកអស់រយៈពេល ៥ ខែ។ នៅថ្ងៃទី ៨ ខែសីហា EU បានចេញឯកសារចុងក្រោយនៃ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការស្ដារ JCPOA ឡើងវិញ។ អ៊ីរ៉ង់ និងអាមេរិក បន្ទាប់នោះបានផ្លាស់ប្តូរទស្សនៈដោយប្រយោលលើសំណើរបស់សហភាពអឺរ៉ុប ប៉ុន្តែរហូត មកដល់ពេលនេះមិនទាន់មានលទ្ធផលអ្វីនៅឡើយទេ ដោយសារតែនៅមានចំណុច សំខាន់ៗ ដែលមិនទទួលបានឯកភាពទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ក៏ដូចជាអង្គការ ឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
ទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារ លើកត្តា "ធានាការជឿ ទុកចិត្ត" នៅក្នុងការចរចាដើម្បីស្តារ JCPOA។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសាធា រណៈជាតិអាមេរិក (NPR) ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេស អ៊ីរ៉ង់នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាន សង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ប្រកាន់ខ្ជាប់នឹងទស្សនៈថា ការទូតគឺជាដំណោះស្រាយ ដើម្បីដោះស្រាយភាពជាប់គាំង ព្រមទាំងតេអេរ៉ង់មានភាពម៉ឺងម៉ាត់និងអំណត់ធ្មត់ ដើម្បីឈានដល់កិច្ចព្រមព្រៀងយូរអង្វែងនិងនិរន្តរភាព។
ពេលវេលាដ៏សមស្របដើម្បី JCPOA រស់រានឡើងវិញ
ក្រោយពីការចរចាអស់រយៈពេលជិត ១៧ ខែ ក្រុមអ្នកវិភាគចាត់ទុកថា នេះជាពេលវេលាដ៏សមស្របដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ។ ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ មិនត្រឹមតែពន្យាពេល "គ្រាប់បែកមួយ របស់អ៊ីរ៉ង់" កាត់បន្ថយហានិភ័យនៃអស្ថិរភាពនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងអាច ជួយលោកខាងលិច ទប់ទល់នឹងវិបត្តិថាមពលធ្ងន់ធ្ងរ នៅពេលដែលរដូវរងាដ៏សាហាវ កំពុងខិតជិតមកដល់។ ជាក់ស្ដែងគឺ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានស្ដារឡើងវិញ វានឹងដាក់កំហិតជាបណ្តោះអាសន្នលើសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ហើយជួយដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ ដែលជួយសម្រួលដល់ការដោះលែងទ្រព្យ សម្បត្តិរាប់ពាន់លានដុល្លាដែលកំពុងត្រូវបង្កក ក៏ដូចជាចំណូលប្រេងនិងឧស្ម័នរបស់ អ៊ីរ៉ង់ផងដែរ។ បន្ទាប់នោះ អ៊ីរ៉ង់អាច "បំពេញបន្ថែម" ប្រេងប្រហែល ១ លានបារ៉ែល ក្នុងមួយថ្ងៃទៅក្នុងទីផ្សារ ដែលយ៉ាងហោចណាស់នឹងជំនួសមួយផ្នែកឲ្យការផ្គត់ផ្គង់ ប្រេងរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ពីនោះធ្វើឲ្យតម្លៃថាមពលពិភពលោកថយចុះ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើឲ្យ JCPOA រស់រានឡើងវិញ នឹងរួមបញ្ចូល យន្តការឃ្លាំមើលយ៉ាងតឹងរ៉ឹង ដើម្បីផ្ទៀងផ្ទាត់ថា តើអ៊ីរ៉ង់បំពេញការសន្យារបស់ខ្លួនដែរ ឬទេ។ កិច្ចព្រមព្រៀងនេះនឹងមិនគ្របដណ្តប់លើសកម្មភាពយោធារំសាយអាវុធ នុយក្លេអ៊ែរណាមួយរបស់អ៊ីរ៉ង់ ដូចជាការផ្ដល់ហិរញ្ញប្បទានដល់អង្គការភេរវករ។ បច្ចុប្បន្ននេះ អ៊ីរ៉ង់នៅតែស្វែងរកការធានាបន្ថែមទៀតថា រដ្ឋអំណាចអាមេរិកនាពេល អនាគតនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាថ្មីម្ដងទៀតទេ ដោយសារតែរដ្ឋ អំណាចរបស់ប្រធានាធិបតី លោក Joe Biden ក៏បានប្រកាសជាច្រើនលើកច្រើនសារ ថា គេនឹងរក្សាកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែមិនអាចមានការធានាផ្លូវច្បាប់ជាមួយរដ្ឋា ភិបាលបន្ទាប់បានឡើយ។
អ៊ីរ៉ង់ចង់មានការធានាដែលត្រូវបានរួមបញ្ចូលនៅក្នុង ឯកសារថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើសេដ្ឋកិច្ចអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវដួលរលំម្តងទៀត។ យោងតាមការវាយតម្លៃរបស់មន្ត្រី លោកខាងលិច ប្រសិនបើការធានានេះត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងថ្មី វានឹងអនុ ញ្ញាតឲ្យក្រុមហ៊ុនបរទេសបន្តប្រតិបត្តិការនៅប្រទេសអ៊ីរ៉ង់រយៈពេល ២ ឆ្នាំកន្លះដោយ មិនភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មនោះទេ សូម្បីតែនៅពេលដែលកិច្ចព្រមព្រៀង ដួលរលំក៏ដោយ។
ទោះបីជាមានសញ្ញាវិជ្ជមានជាច្រើនក៏ដោយ ប៉ុន្តែអ្នកវិភាគជាច្រើនបានវាយ តម្លៃថា កិច្ចព្រមព្រៀងថ្មីនេះហាក់ដូចមានខ្លឹមសារតិចតួច និងខ្សោយជាង JCPOA ឆ្នាំ ២០១៥។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទបច្ចុប្បន្ន កិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបានក៏សក្តិសមដើម្បីកោតសរសើរដែរ ដោយសារតែវានឹងបង្កើតទំនុក ចិត្តក៏ដូចជាសន្ទុះសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ