សន្និបាតមជ្ឈឹមលើកទី៦បង្កើតជំនឿទុកចិត្តសំរាប់ប្រជាជនទៅលើការងារកសាងបក្ស
THU HOA -  
(VOV WORLD) /  
VOV-នៅសន្និបាតមជ្ឈឹមលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀត ណាមនីតិកាលទី១១នាពេលថ្មីៗនេះ ការិយាល័យនយោបាយបានទិតៀនយ៉ាងម៉ត់
ចត់និងទទួលគុណវិបត្តិចំពោះមុខគណៈកម្មាធិការមជ្ឈឹមអំពីបញ្ហាអន់ខ្សោយក្នុង ការងារកសាងបក្សនិងក្នុងជួរបក្ខជន។នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសកម្មភាព
របស់បក្ស ការដែលសមូហភាពការិយាល័យនយោបាយទទួលគុណវិបត្តិចំពោះ មុខ គណៈកម្មាធិការមជ្ឈឹមត្រូវបានចាត់ទុកជាគំរូក្នុងបក្សទាំងមូលអំពីស្មារតីទិតៀននិង
ស្វ័យទិតៀនតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។
|
សន្និបាតមជ្ឈឹមលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាម(internet) |
VOV-នៅសន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១១ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានលើកឡើងរាល់គុណវិបត្តិ សំខាន់
របស់ ការិយាល័យនយោបាយគណៈលេខាក្នុងរយៈពេលកន្លងទៅ។នោះគឺមិន ទាន់ ទប់ស្កាត់បានឧណភាពក្នុងផ្នែកកម្មាភិបាលបក្ខជនមួយចំនួន ការិយាល័យន យោ បាយគណៈលេខាមិនទាន់ប្រមូលផ្ដុំបញ្ជាណែនាំទាន់ពេលវាលេ ដើម្បីជំនះពុះពារាល់ បាតុភូតអសកម្មក្នុងការងារកម្មាភិបាល។ ចំពោះរាល់គុណវិបត្តិនោះការិយាល័យនយោ បាយនិងសមាជិកការិយាល័យនយោបាយម្នាក់ៗៗសុទ្ធតែបានឃើញនូវការទទួលខុស ត្រូវនយោបាយរបស់ខ្លួនសូមអភ័យទោសនិងសូមទទួលពិន័យ។ សាធារណៈមតិ ប្រជា ជនបានវាយតំលៃខ្ពស់ចំពោះទង្វើនេះរបស់ការិយាល័យនយោបាយគណៈលេខា។ ទន្ទឹមនឹងនោះការដែលគណៈកម្មាធិការមជ្ឈឹមបក្សពិភាក្សាអំពីលទ្ធផលទិតៀន របស់
ការិយាល័យនយោបាយគណៈលេខានៅសន្និបាតលើកទី៦លើកនេះបានសឲ្យ ឃើញ ថាសេចក្តីសំរេចចិត្តលើកទី៤ត្រូវបានអនុវត្តម៉ត់ចត់និងមានលទ្ធផលជាជំហានដំបូង។
អនុបណ្ឌិតTran Khai Dinh កម្មាភិបាលនៅមហាវិទ្យាល័យ Tay Nguyen បានបង្ហាញការស្រុះចិត្តគំនិតថា៖
“ការស្មោះត្រង់របស់ការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈឹមគណៈលេខា
បាន បង្ហាញការប្តេជ្ញាចិត្តរបស់បក្សក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ប្រកប
ដោយ ជោគជ័យនិងធ្វើយ៉ាងម៉េចដើម្បីបក្សមានបញ្ញាដឹកនាំបញ្ជាណែនាំប្រជាជន ដណ្ដើម បានជ័យជំនះដ៏ល្អប្រសើរជាង។”
សេចក្ដីសន្និដ្ឋាន នៃសន្និបាត មជ្ឈឹម លើកទី ៦ ដោយអគ្គលេខាបក្សNguyen Phu
Trong ថ្លែងក្នុងពិធីបិទកចិ្ចប្រជុំ បានលើកច្បាស់ថា៖ តាមរយះការទិតៀន ស្វ័យទិតៀន និងស្ដាប់ការផ្តល់មតិរបស់កម្មាភិបាល បក្ខជន ប្រជាជន សមូហភាព ការិយាល័យ នយោបាយ គណះលេខា និងសមាជិកការិយាល័យនយោបាយគ្រប់រូប បានយល់ដឹងច្បាស់លាស់ជាង គ្រប់គ្រាន់ជាង នូវគុណសម្បត្តិ និងគុណវិបត្តិរបស់ខ្លួន វិភាគ និងវែក
ញែកមូលហេតុនៃរាល់គុណវិបត្តិ កំហិត ដើម្បីពីនោះនាំចេញវិធានការកែសម្រួល ជំនះ
ពុះពារ។ ប្រជាមតិបានវាយតមលៃខ្ពស់ និងជឿជាក់ថា បក្សកុម្មុយនីស្តវៀតណាម នឹង
ជំនះ ពុះពារលើរាល់កង្វាះខាត អន់ខ្សយ ដើម្បីរីកធំធាត់ជាង សម្រេចរាល់ភារកិច្ចដែល បានដាក់ចេញ។ លោក Nguyen Duc Toan បក្ខជនមួយរូប នៅទីក្រុងហាណូយ បានអោយ
ដឹងថា៖
“ បក្សកាន់អំណាចមួយ ដែលធ្វើដូច្នេះគឺល្អណាស់ ពីព្រោះ បក្សបានយល់ដឹងអំពី បញ្ហា ហាននិយាយ និងជំនះពុះពារ កែលំអរគុណវិបត្តិ។ និងការកែលំអរនេះត្រូវបាន ធ្វើជាជំហានៗ។ ”
នៅសន្និបាត លើកទី ៦នេះ បក្សកុម្មុយនីស្តវៀតណាម បានអះអាងថា៖ ជាងពេល ណាទាំងអស់ យើងត្រូវរឹតបណ្តឹងជួរកម្មាភិបាល បង្កើនសាមគ្គីភាព រក្សារ ទំនុកទុកចិត្ត ដឹកនាំ ប្រជាជនទាំងមូលឆ្លងកាត់លើការលំបាក សាកល្បងទាំងឡាយ។តាមសេចក្ដី
សន្និ ដ្ឋានរបស់សន្និបាតមជ្ឈឹម លើកទី៦ ថា៖ បន្ទាប់ពីការទិតៀន ស្វ័យទិតៀន ការិយា ល័យនយោបាយ គណះកម្មាធិការលេខាពិភាក្សា និងបញ្ជាណែនាំដោះស្រាយភ្លាម បញ្ហា
ជំពាក់ជំពិនមួយចំនួន ពង្រីកកត្តាសកម្ម រឹតបណ្តឹងវិន័យ ព្រមាន និងរាំងស្កាត់រាល់សកម្ម
ភាពអសកម្មក្នុងបក្ស។ ប្រការនេះ បានពង្រឹងទំនុកទុកចិត្តក្នុងប្រជាជនជាថ្មីម្តងទៀត បង្កើតការស្រុះចិត្តគំនិតក្នុងសង្គម រួមគ្នាឆ្ពោះទៅ គោលដៅ កសាង និងការពារមាតុ
ប្រទេស៕
THU HOA
-VOV WORLD