(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងប៉ុន្មានថ្ងៃនេះ នៅវៀតណាមកំពុង ប្រ
ព្រឹត្តទៅសកម្មភាពជាច្រើន សំដៅឆ្ពោះទៅរំលឹកខួបលើកទី៩០ឆ្នាំនៃទិវាសារ
ព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១មិថុនា)។ ក្នុងរយៈពេលកន្លងទៅ សាព័ត៌
មាន បដិវត្តន៍វៀតណាម មានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ រួមចំណែកជម្រុញ បុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ។
នាប៉ុន្មានឆ្នាំកន្លងទៅ សាព័ត៌មានវៀតណាមមានការរីកចំរើនយ៉ាងឆាប់ រហ័សទាំងអំពីគុណភាពនិងបរិមាណ។ ទន្ទឹមជាមួយគ្នានោះ ក្រសួង ផ្នែក
សមូហភាពនានា ពីមជ្ឈឹមដល់តំបន់ គ្រប់មជ្ឈដ្ឋាន គ្រប់សមាសភាពក្នុងសង្គម សុទ្ធតែមានកាសែតដោយឡែករបស់ខ្លួន។
|
សាព័ត៌មានវៀតណាមរួមដំណើរជាមួយប្រទេសជាតិ |
សាព័ត៌មានជាវេទិការការពារផលប្រយោជន៍និងសេរីភាពរបស់ប្រ
ជាពលរដ្ឋ
រហូតមកដល់ពេលនេះ នៅទូទាំងប្រទេសមានស្ថាប័នសាព័ត៌មានចំនួន
៨១២ ដោយមានផលិតផលបោះពុម្ភផ្សាយចំនួន១.០៨៤ ។ ទូទាំងប្រទេស
មានស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈឹមនិងតំបន់ ចំនួន៦៧កន្លែង។ អ្នកកាសែតមាន
ចំនួនជាង១៩ពាន់នាក់ដែលជានិច្ចកាល ទទួលបានការលើកទឹកចិត្តសម្រាប់
បំពេញអាជីពក្នុងក្របខ័ណ្ឌច្បាប់។
នៅវៀតណាម សាព័តមានជាវេទិកានិងជាឧបករណ៍សំខាន់ក្នុងកិច្ចការពារ
ផលប្រយោជន៍ សិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់ស្រទាប់។ ប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែមានសិទ្ធិបញ្ចេញមតិលើគ្រប់វិស័យនៃជីវភាពរស់នៅ តាមរយៈប្រព័ន្ធ
ផ្សព្វផ្សាយ ក្នុងនោះមានសាព័ត៌មានផង។
សាព័ត៌មានបង្កើតរបៀងគតិយុត្តិសម្រាប់ការអភិវឌ្ឍន៍សេរី
ចាប់តាំងពីបក្សកុម្មុនិស្តវៀតណាមផ្តួចផ្តើមគំនិត ដឹកនាំកិច្ចការផ្លាស់ប្តូថ្មី
និង ធ្វើសមាហរណកម្មអន្តរជាតិមក រដ្ឋវៀតណាមបានយកចិត្តទុកដាក់ជាពិ
សេស ទៅ លើបញ្ហាសេរីភាព បើកចំហ និងតម្លាភាព ព្រមទាំងបង្កលក្ខណៈ
ងាយស្រួល បំផុតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនានាដំណើរសកម្មភាព។ សកម្ម
ភាព១ក្នុង ចំណោមសកម្មភាពដែលបានសាធារណមតិជាតិនិងអន្តរជាតិវាយ
តម្លៃខ្ពស់គឺ ស្ថាប័នវិទ្យុទូរទស្សន៍នានា ជានិច្ចកាលផ្សាយបន្តផ្ទាល់រាល់សម័យ
សួរដេញដោល របស់សមាជិកសមាជិការសភា សម្រាប់សមាជិករដ្ឋាភិបាល
ព្រមទាំងនាយករដ្ឋ មន្ត្រីរដ្ឋាភិបាល។អនុវត្តសេចក្តីសម្រេចចិត្តលើកទី៤ គណៈ
កម្មាធិការមជ្ឈឹម បក្ស កុម្មុយនិស្តវៀតណាម (នីតិកាលទី១១) រដ្ឋមន្ត្រីទាំងអស់
បានចូលរូមវេទិការ “ប្រ ជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ” យ៉ាងហ្មត់ចត់ ដែលបានផ្សាយ
ជាប្រចាំលើប្រព័ន្ធ
ផ្សព្វផ្សាយផងដែរ។
សំដៅឆ្លើយតបនឹងការទាមទារថ្មីរបស់ប្រជាជនអំពីការបង្កើនលក្ខណៈ តម្លា
ភាពព័ត៌មាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានផ្សព្វផ្សាយបទបញ្ញត្តិលំអិត អំពី យន្ត
ការបញ្ចេញមតិ ផ្តល់ព័ត៌មានសម្រាប់ស្ថាប័ននៃក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឧិវាទរដ្ឋាភិបាល។ល។ តាមនោះ ខុទ្ទកាល័យរដ្ឋាភិបាល បានផ្តល់ ព័ត៌មានអំពីសកម្មភាពបញ្ជាណែនាំរបស់រដ្ឋាភិបាលក្នុងរយៈ១ខែម្តង។ ក្រសួង ស្ថាប័នពោលខាងលើ ក៏មានភារកិច្ចផ្តល់ព័ត៌មានបន្ទាន់ ស្តីពីមតិរបស់ប្រជាពល រដ្ឋ និងឆ្លើយជូនប្រជាពលរដ្ឋតាមរយៈនាទី “មតិមិត្តអ្នកអាន” ឬ “មតិមិត្តអ្នកស្តាប់”
របស់សាព័ត៌មាន និងវិទ្យុនានា។
ក្នុងតួនាទីឆ្លុះបញ្ជាំង និងចូលរួមការបដិវាទសង្គម សាព័ត៌មានបដិវត្តន៍ វៀតណាមបានក្លាយទៅជាកាណាល់ព័ត៌មានសំខាន់ ដើម្បីស្ថាប័នមានសមត្ថិ
កិច្ចនានា ពិគ្រោះយោបល់ បំពេញបន្ថែមនូវគោលមាគ៌ា ការផ្តូចផ្តើមគំនិតរបស់
បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ឲ្យសមស្របនឹងជីវភាពរបស់ប្រជាជន។
តាមរយៈ៩០ឆ្នាំអភិវឌ្ឍន៍សរឲ្យឃើញថា សាព័ត៌មានវៀតណាម បង្កើតបាន ក្របខ័ណ្ឌគតិយុត្តិ ដើម្បីមានសកម្មភាពសេរី ទទួលបានសមិទ្ធិដ៏ធំធេងពីមួយថ្ងៃ
ទៅមួយថ្ងៃ រួមចំណែកសកម្មចូលក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕