សាមគ្គីជនជាតិដើម្បីបម្រើគោលដៅអភិវឌ្ឍន៍
(VOVWORLD) - មហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមលើកទី ១០ អាណត្តិ ២០២៤ - ២០២៩ បានប្រារព្ធយ៉ាងឱឡារិក នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសក្នុងបរិបទដែលវៀតណាមកំពុងព្យាយាមសម្រេចគោលដៅជាច្រើន ដើម្បីឈានចូលដល់យុគសម័យនៃការស្ទះឈានទៅមុខរបស់ប្រទេសជាតិ។ ស្មារតីនៃសាមគ្គីភាពត្រូវបានបំផុសឡើងយ៉ាងខ្លាំងក្លា ផែនមហាសាមគ្គីជន ជាតិទាំងមូលត្រូវបានរក្សារឹងមាំ នឹងក្លាយជាកត្តាសំខាន់សម្រាប់វៀតណាមក្នុងការសម្រេចរាល់គោលដៅដែលបានដាក់ចេញ។
មហាសន្និបាតជាតិលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមបានបើកយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១៧ ខែតុលា នៅទីក្រុងហាណូយ (រូបថត៖ Van Hieu/VOV) |
វៀតណាមបានឆ្លងកាត់ ២/៣ នៃកំណាត់ផ្លូវអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបរិបទដែលពិភពលោកនិងស្ថានភាពក្នុងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញ ពោរពេញទៅដោយការលំបាកនិងបញ្ហាប្រឈម។ ភារកិច្ចដែលបានដាក់ចេញមានច្រើនណាស់ ទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងក្លា មានសាមគ្គីជនជាតិ ការស្រុះចិត្តគំនិតរបស់បក្សទាំងអស់ កងទ័ពទាំងមូល និងប្រជាជនទាំងមូល ដើម្បីសម្រេចបាននូវគោលដៅទាំងមូលប្រកបដោយជោគជ័យ។
ការយកចិត្តទុកដាក់ជាពិសេសរបស់បក្សចំពោះតួនាទីរបស់ប្រជាជន
រំលឹកដល់រណសិរ្សមាតុភូមិវៀតណាមគឺរំលឹកដល់តួនាទីប្រមូលផ្តុំកម្លាំងរបស់មហាជន។ កាលនៅរស់ លោកប្រធានហូជីមិញតែងតែអះអាងថា៖ មហាសាមគ្គីជនជាតិជាបញ្ហាសំខាន់ជាយុទ្ធសាស្ត្រ កំណត់ជោគជ័យនៃបដិវត្តន៍។
កាលពី ១១ ឆ្នាំមុន ក្នុងឆ្នាំ ២០១៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមតំណាងឱ្យផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ ក៏ជាលើកដំបូងដែរ រដ្ឋធម្មនុញ្ញបានកំណត់តួនាទីត្រួតពិនិត្យនិងរិះគន់របស់រណសិរ្សមាតុភូមិវៀតណាម។ នេះជាជំហានថ្មីក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម សំដៅបង្កើនការស្រុះចិត្តក្នុងសង្គមសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
រយៈពេល ១០ឆ្នាំក្រោយមក នៅឆ្នាំ២០២៣ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចមួយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ពីការចំណុះគណៈលេខាទៅចំណុះការិយាល័យនយោ បាយវិញ។ នេះជាសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ បង្ហាញថាតួនាទី និងបេសកកម្មរបស់រណសិរ្សមាតុភូមិវៀតណាមត្រូវបានដាក់លើកម្រិតថ្មីមួយក្នុងសម័យបដិវត្តន៍បច្ចុប្បន្ន។
ក៏ក្នុងឆ្នាំ២០២៣ គណៈកម្មាធិការមជ្ឈិមបក្សបានចេញសេចក្តីសម្រេចចិត្តលេខ៤៣ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ស្តីពីការបន្តលើកតម្កើងប្រពៃណីនិងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល កសាងប្រទេសឱ្យកាន់តែសម្បូររុងរឿងនិងសប្បាយរីករាយ។ ក្នុងនោះ រណសិរ្សមាតុភូមិវៀតណាមនិងអង្គការនយោបាយ-សង្គមដើរតួនាទីជាស្នូល ប្រមូលផ្តុំប្រជាជនយ៉ាងទូលំទូលាយ ដើម្បីរួមកម្លាំងកាយចិត្តសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសរឹងមាំ និងអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។
បញ្ហាយុទ្ធសាស្ត្រដែលបានរៀបរាប់ខាងលើបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្សចំពោះតួនាទីរបស់ប្រជាជនដែលរណសិរ្សមាតុភូមិវៀត ណាមមានបេសកកម្មប្រមូលផ្តុំ សាមគ្គី និងលើកកម្ពស់ភាពច្នៃប្រឌិតរបស់ប្រជាជនទាំងមូលក្នុងការកសាង និងការពារមាតុភូមិ។ អតីតប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Huynh Dam បានមានប្រសាសន៍ថា៖ “តាំងពីដើមមក បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា បើចង់ឲ្យបុព្វហេតុបដិវត្តន៍ទទួលជោគជ័យ ត្រូវតែជឿជាក់ ពឹងពាក់ និងលើកកំពស់កម្លាំងជនជាតិទាំងមូល ហើយត្រូវបញ្ជាក់ថា យកប្រជាជនជាឫសគល់។ ទស្សនៈទាំងនេះត្រូវបានទទួលមរតក ផ្សព្វផ្សាយ និងកាន់តែសុក្រិតពីមួយថ្ងៃទៅមួយថ្ងៃ។ មហាសាមគ្គី គឺជាកត្តាកំណត់ ជ័យជំនះប្រកបដោយនិរន្តរភាពនៃបុព្វហេតុបដិវត្តន៍វៀតណាម។
លើកកម្ពស់សាមគ្គីភាពក្នុងយុគសម័យស្ទុះឈានទៅមុខ
សមិទ្ធិផលនៃសម័យកាលឯករាជ្យ សេរីភាព និងសមិទ្ធិផលធំធេង មានអត្ថន័យប្រវត្តិសាស្ត្រនៃយុគសម័យនវានុវត្តន៍ និងអភិវឌ្ឍន៍បានបង្កើតឡើងនូវគោលបំនងដ៏រឹងមាំសម្រាប់វៀតណាមឈានចូលយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងសន្ទរកថានៅមហាសន្និបាត (រូបថត៖ Quynh Trang/VOV) |
មហាសន្និបាតបក្សលើកទី១៣ (២០២១) គូសបញ្ជាក់អំពីគោលដៅដល់ឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ ដើម្បីទទួលបានជោគជ័យ គឺត្រូវការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល និងប្រជាជនទាំងមូល។ អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៣ សីហា នៅទីក្រុងហាណូយ បន្ទាប់ពីត្រូវបានសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ជ្រើសរើសកាន់តំណែង អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានអះអាងថា៖ “ពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ រក្សាជំហរ ទស្សនៈនិងការអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយ “ប្រជាជនជាឫសគល់” “ប្រជាជនជាម្ចាស់កម្មវត្ថុ ជាមជ្ឈមណ្ឌលនៃកិច្ចការផ្លាស់ប្តូរថ្មី”; ធានាថា ប្រជាជនទាំងអស់រីករាយនឹងផ្លែផ្កាពីកិច្ចការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ ហើយបានរស់នៅប្រកបដោយភាពរីករាយក្នុងបរិយាកាសសុវត្ថិភាព ហើយគ្មាននរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ”។
នៅមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមលើកទី១០ អាណត្តិ ២០២៤ - ២០២៩ រណសិរ្សនឹងផ្ញើសារ និងអំពាវនាវឲ្យប្រជាជនលើកតម្កើងស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង និងគំនិតច្នៃប្រឌិត ដោយមានគោលដៅ “ប្រជាជនអ្នកមាន ប្រទេសជាតិសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌” ដែលមានលក្ខណៈស្រដៀងគ្នា។ ការបង្កើនកម្លាំងនៃមហាសាមគ្គីភាព រួមកម្លាំងកាយចិត្ត នឹងនាំប្រទេសជាតិឱ្យឈានចូលយុគសម័យស្ទុះឈានទៅមុខ៕