សមិទ្ធផលសមាហរណកម្មរបស់វៀតណាមធ្វើអោយឧបាយកលបំផ្លិចបំផ្លាញត្រូវសាបរលាបទៅ
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយអនុវត្តន៍យុទ្ធសាស្ត្រ “ការវិវត្តន៍ដោយសន្តិភាព” នោះ បណ្ដាអានុភាពអមិត្តបានប្រើប្រាស់គ្រប់វិធិសាស្ត្រនិងល្បិចកល ដែលក្នុង នោះ ឆក់យកការធ្វើសមាហរណកម្មអន្តរជាតិ សំដៅរំលោភបំពានទៅលើសន្តិសុខ ជាតិ ឆ្ពោះទៅរកការលុបបំបាត់របបសង្គមនៅវៀតណាម។ ប៉ុន្តែ រាល់ឧបាយកល ទាំងអស់នេះ បានទទួលរងបរាជ័យទាំងស្រុងដោយសមិទ្ធផលក្នុងការធ្វើសមាហ រណកម្មយ៉ាងខ្លាំងក្លារបស់វៀតណាម។
អាស្រ័យដោយយល់ច្បាស់ថា ការធ្វើសមាហរណកម្មអន្តរជាតិគឺជានិន្នាការដែលមិនអាចជៀស វាងបានឡើយក្នុងសម័យបច្ចុប្បន្ននេះ បានជាបក្សនិងរដ្ឋវៀតណាមបានបញ្ជាណែនាំដោយឥតឈប់ឈរសំដៅបើកទូលាយនិងពង្រីកទំនាក់ទំនងអន្តរជាតិ ដែលក្នុងនោះមានការបង្កើនសមាហរណកម្មអន្តរជាតិ។ ហេតុនេះហើយ ដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាម បាននិងកំពុងសម្រេចបានលទ្ធផលដ៏ធំធេងជាច្រើន។
វៀតណាមបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការលើទូទាំងពិភពលោក
ចំពោះទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី វៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧០លើពិភពលោក ហើយមានទំនាក់ទំនងពាណិជ្ជកម្មនិងនាំទំនិញចេញទៅទីផ្សារជាង២៣០កន្លែង។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីចំនួន៩០ កិច្ចព្រមព្រៀងលើកទឹកចិត្តនិងគាំពារវិនិយោគចំនួន៦០ កិច្ចព្រមព្រៀងជៀសវាងការវាយពន្ធទ្វេដងចំនួន៥៤ និងកិច្ចព្រមព្រៀងសហប្រតិបតិ្តការទ្វេភាគីស្ដីពីវប្បធម៌ជាច្រើនទៀត ជាមួយប្រទេសនិងអង្គការអន្តរជាតិនានាលើពិភពលោក។ វៀតណាមបានបង្កើតទំនាក់ទំនងដ៏ល្អប្រសើរជាមួយមហាអំណាចពិភពលោកទាំងអស់ ដែលក្នុងនោះមានសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ ប្រទេស G8 លើកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិនក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អង់គ្លេសនិងអេស្ប៉ាញ់ផងដែរ។ នាបច្ចុប្បន្ន វៀតណាមមានស្ថាប័នតំណាងប្រចាំនៅឯបរទេសចំនួន៩១ រួមមាន៦៥ស្ថានទូត ២០អគ្គស្ថានកុងស៊ុល ៤ក្រុមបេសកកម្មអចិន្ត្រៃយ៍អមអង្គការអន្តរជាតិ និង១ការិយាល័យសេដ្ឋកិច្ចវប្បធម៌។
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិងតំបន់ វៀតណាមមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអង្គការហិរញ្ញវត្ថុអន្តរជាតិជាច្រើនដូចជា ធនាគារអភិវឌ្ឍអាស៊ី មូលនិធិរូបីយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។ នាខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមបានចូលរួមសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយចូលរួមតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៦។ នេះគឺជាជំហានលោតផ្លោះមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ បន្ទាប់នោះ នាឆ្នាំ១៩៩៦ វៀតណាមបានចូលរួមស្ថាបនាវេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) និងដល់ឆ្នាំ១៩៩៨ វៀតណាមចូលរួមវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ ជាពិសេសគឺ ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមមានរបត់សំខាន់មួយពេលដែលវៀតណាមក្លាយទៅជាសមាជិកជាផ្លូវការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ក្រោយពីការចរចាអស់រយៈពេល១១ឆ្នាំ។
ពង្រីកតួនាទីជាសមាជិកក្នុងអង្គការសេដ្ឋកិច្ចអន្តរជាតិនានា
ក្នុងឋានៈជាសមាជិកនៃអង្គការសេដ្ឋកិច្ចអន្តរជាតិជាច្រើនដូចជា WTO ASEAN APEC នោះ វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងពេញលេញនិងហ្មត់ចត់នូវការសន្យារបស់ខ្លួន ហើយចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានានៃអង្គការទាំងនេះ។ ក្រោយពីចូលរួម WTO វៀតណាមបានដំណើរការកែទម្រង់គោលនយោបាយពាណិជ្ជកម្មអោយមានតម្លាភាពនិងសេរីភាពថែមទៀត។ វៀតណាមក៏ចូលរួមជំនួបចរចាក្នុងក្របខ័ណ្ឌ WTO ស្ដីពីខ្លឹមសារទាក់ទិនដល់វៀតណាមដូចជា កសិកម្ម ឧស្សាហកម្ម កម្មសិទ្ធិបញ្ញា ឧបត្ថម្ភធនចំពោះផលនេសាទ និងកម្មវិធីជំនួយពាណិជ្ជកម្មរបស់ WTO ជាដើម។ ចំពោះវៀតណាម អាស៊ានជានិច្ចកាលជាដៃគូពាណិជ្ជកម្មនិងវិនិយោគធំបំផុត។ វៀតណាមបានអនុវត្តន៍យ៉ាងសកម្មនូវការសន្យាស្ដីពីការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយសំដៅកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥។ ប្រការនេះបានរួមចំណែកជាក់ស្ដែងទៅក្នុងការកែលំអច្បាប់ក្នុងប្រទេស ជួយសម្រួលដល់ផលិតកម្ម អាជីវកម្ម និងការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស ក៏ដូចជាធ្វើជាមូលដ្ឋានដើម្បីអោយវៀតណាមបន្តចូលរួមក្របខ័ណ្ឌសហប្រតិបតិ្តការទ្វេភាគីនិងពហុភាគីផ្សេងៗទៀតផង។ ក្នុងក្របខ័ណ្ឌ APEC វៀតណាមត្រូវបានវាយតម្លៃថា ជាសមាជិកសកម្មមួយដែលមានការរួមចំណែកជាច្រើនសម្រាប់វេទិកា APEC។ ចំណែកឯក្នុងក្របខ័ណ្ឌ ASEM វិញ គឺវៀតណាមក៏បានលើកឡើងនិងប្រតិបត្តិគំនិតផ្ដួចផ្ដើមជាច្រើនស្ដីពីសកម្មភាពរបស់ ASEM ជាពិសេសគឺការរៀបចំសិក្ខាសលាសំខាន់ៗរបស់ ASEM ប្រកបដោយជោគជ័យ។ រហូតមកដល់ពេលនេះ វៀតណាមបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ជាមួយប្រទេស១៥ ព្រមទាំងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ចំនួន៦ទៀតផង រួមមានតំបន់ពាណិជ្ជកម្មអាស៊ាន តំបន់អាស៊ាន-ចិន តំបន់អាស៊ាន-កូរ៉េខាងត្បូង តំបន់អាស៊ាន-អូស្ត្រាលីនិងនូវែលហ្សេឡង់ និងតំបន់អាស៊ាន-ឥណ្ឌា។
ដូច្នេះហើយ ក្នុងអំឡុងពេលជាង៣០ឆ្នាំនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ វៀតណាមមិនត្រឹមតែបើកទូលាយទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច។ រាល់សមិទ្ធផលនៃការធ្វើសមាហរណកម្មរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ គឺជាផ្ទាំងគំនូរដ៏ស្អាតត្រចះត្រចង់ដែលធ្វើអោយឧបាយកលប្រើប្រាស់បញ្ហាសមាហរណកម្មដើម្បីបំផ្លិចបំផ្លាញវៀតណាម ត្រូវសាបរលាបទៅទាំងស្រុង៕