សម្ពាធរបស់គណបក្សសាធារណរដ្ឋដោយការជំនួសសេចក្តីព្រាងថែទាំសុខភាព

(VOVworld)-ដូចទៅនឹងផែនការដែលបានប្រកាសកាលមុននេះ នាថ្ងៃទី៩មិនា
គណៈបក្សសាធារណរដ្ឋអាមេរិកបានប្រកាសជាសាធារណៈ នូវផែនការលុបចោល
ក្រមច្បាប់ថែទាំសុខភាព (ឬហៅថា Obamacare)។ ជំនួសឲ្យ Obamacareគឺសេចក្តី
ព្រាងច្បាប់មួយមានឈ្មោះថា ក្រមច្បាប់ថែទាំសុខភាពជនអាមេរិក (AHCA)។ ប៉ុន្តែ
 ផែនការនេះត្រូវស្ថិតនៅក្រោមសម្ពាធនិងការរិះគន់ជាច្រើន មិនគ្រាន់តែពីប្រជាពល
រដ្ឋប៉ុណ្ណោះទេ សូម្បីតែ ផ្ទៃក្នុងគណៈបក្សនេះក៏កើតមានឡើងភាពចម្រូងចម្រាស់
ផងដែរ។

សម្ពាធរបស់គណបក្សសាធារណរដ្ឋដោយការជំនួសសេចក្តីព្រាងថែទាំសុខភាព - ảnh 1
សម្ពាធរបស់គណបក្សសាធារណរដ្ឋដោយការជំនួសសេចក្តីព្រាងថែទាំសុខភាព


        សេចក្តីព្រាងច្បាប់ពោលខាងលើបានលុបចោលប្រការមួយចំនួនក្នុងច្បាប់
Obamacare ដូចជា តម្រូវឲ្យជនអាមេរិកគ្រប់រូបទិញប័ណ្ណធានារ៉ាប់រង បើមិនទិញ
នឹងរងពិន័យពន្ធ។ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានលើកយកមកជជែកដេញ
ដោលនៅ សភាទាំងពីររបស់អាមេរិកនោះ ក៏លេចឡើងការរិះគន់យ៉ាងខ្លាំងដែរ។

        សម្ពាធមកពីគ្រប់កន្លែង

        សម្ព័ន្ធសមាគមធំៗតំណាងឲ្យវេជ្ជបណ្ឌិត មន្ទីរពេទ្យ ក្រុមហ៊ុនធានារ៉ាប់រងនិង
 ជនចាស់ជរាមួយចំនួនបានចាត់ទុកថា សេចក្តីព្រាងច្បាប់ថ្មីនឹងធ្វើឲ្យអ្នកជំងឺបាត់
បង់សិទ្ធិធានារ៉ាប់រងនិងបង្កើនចំណាយថែទាំសុខភាព។ ក្នុងពេលជាមួយគ្នានោះ
ក្រុមហ៊ុន ធានារ៉ាប់រងបានបារម្ភថា នឹងគ្មានអ្នកទិញប័ណ្ណធានារ៉ាប់រង ព្រមទាំងរអ៊ូរ
ទាំថាពួកគាត់ មិនបានចូលរួមការពិគ្រោះយោបល់ក្នុងការចងក្រងសេចក្តីព្រាង
ច្បាប់នេះនៅឡើយ។

        មិនត្រឹមតែប៉ុណ្ណោះ ការប្រឆាំងជំទាស់មួយទៀតមកពីគណៈបក្សប្រជាធិប
តេយ្យដែរ។ សមាជិកសភានៃគណៈបក្សនេះបានអះអាងថា សេចក្តីព្រាងច្បាប់នេះ
 នឹងជះឥទ្ធិពលអសកម្មទៅលើថវិការនិងបញ្ហាថែទាំសុខភាពរបស់ប្រជាជននិយាយ
រួម។  ប៉ុន្តែ ប្រការគួរឲ្យភ្ញាក់ផ្អើលនោះគឺ សេចក្តីព្រាងច្បាប់នេះត្រូវរងការប្រឆាំង
ជំទាស់ ពីសមាជិកគណៈបក្សសាធារណរដ្ឋដោយមូលហេតុខុសៗពីគ្នា។ សមាជិក
ខ្លះត្អូញ ត្អែរថា សេចក្តីព្រាងនេះនៅរក្សាខ្លឹមសារនៃច្បាប់ Obmacare ច្រើនពេក។
 រីឯអភិ បាលរដ្ឋមួយចំនួនបានរិះគន់ថា សេចក្តីព្រាងច្បាប់នេះអាចធ្វើឲ្យមនុស្សរាប់
លាន នាក់មានចំណូលទាបគ្មានលទ្ធភាពទិញប័ណ្ណធានារ៉ាប់រងទេ។ ជាពិសេសគឺ
អភិបាលរដ្ឋមួយចំនួនបានឡើងសម្លេងព្រមានថា ពួកគេនឹងចងក្រងនូវសេចក្តីព្រាង
 ច្បាប់របស់ខ្លួន។

        ហេតុអ្វីត្រូវលុបចោល Obamacare

        ច្បាប់ Obamacare របស់អតីតប្រធានាធិបតីអាមេរិក តម្រង់ទៅលើប្រជាពល
 រដ្ឋដែលមានចំណូលទាប អាចត្រូវបានចាត់ទុកជាជោគជ័យមួយក្នុងអាណត្តិរបស់
 លោក Obama។ ហើយតាមការពិតជាក់ស្តែង Obamacare នាំមកនូវផលប្រយោជន៍
ជាច្រើនសម្រាប់ប្រជាជនអាមេរិក។ ពោលគឺ កិតតាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤
ជនអាមេរិកចំនួន៨លាន៨សែននាក់ទទួលបានការធានារ៉ាប់រង។ ហើយObamacare
 ជួយបើកទូលាយកម្មវិធីថែទាំសុខភាពឥតកិតថ្លៃសម្រាប់ជនមានចំណូលទាប។
ប៉ុន្តែ ច្បាប់នេះតែងតែរងការរិះគន់ពីគណៈបក្សសាធារណរដ្ឋ។​ដោយសារ ពេល
 ដែលច្បាប់នេះបានអនុវត្តនោះនឹងមានផលប៉ះពាល់ទៅនឹងហោប៉ាវរបស់ជនមាន
 ចំណូលខ្ពស់ ព្រោះថាពួកគេត្រូវបង់ពន្ធច្រើនជាងសម្រាប់ជួយឧបត្ថម្ភជនមានចំ
ណូលទាបអាចទិញបានប័ណ្ណធានារាប់រង។ តាមនោះ គោលនយោបាយផ្ទៃក្នុងក៏
 ដូចជាគោលនយោបាយការបរទេសដែលជះឥទ្ធិពលអវិជ្ជមានទៅលើវណ្ណៈមូល
ធន សម្ព័ន្ធក្រុមហ៊ុនមូលធនឬមជ្ឈដ្ឋានកណ្តាលក្នុងសង្គមគឺសុទ្ធតែរងការប្រឆាំង
 ជំទាស់ពីគណៈបក្សសាធារណរដ្ឋ សូម្បីតែ Obamacare ក៏មិនលើកលែងដែរ។

        ផែនការកែទម្រង់សុខភាភិបាលត្រូវមានដំណើការនិងពេលវេលា

        ចំពោះសេចក្តីព្រាងច្បាប់ថែទាំងសុខភាពដ៏ចម្រូងចម្រាស់ដោយគណៈបក្ស
 សាធារណរដ្ឋអាមេរិកដាក់ចេញនោះ បច្ចុប្បន្ន គណៈបក្សនេះកំពុងរួមជាមួយ
សេតវិមានបញ្ចុះបញ្ចូលភាគីអភិរក្សគាំទ្រនូវសេចក្តីព្រាងច្បាប់នេះ។

        តាមផែនការ សភាជាន់ទាបអាមេរិកត្រូវពេលវេលា៣សប្តាហ៍សម្រាប់អនុម័ត
នូវសេចក្តីព្រាងច្បាប់នេះមុននឹងដាក់ជូនព្រឹទ្ធសភា។​ ចំពោះមុខបម្រែបម្រួលយ៉ាង
ស្មុគស្មាញនោះ ពិតណាស់ថា ផែនការកែទម្រង់សុខាភិបាលរបស់គណៈបក្សសា
ធា​រណរដ្ឋនឹងអូសបន្លាយមួយរយៈទៀតជាមិនខាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ