សេរីភាពក្នុងការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតនៅវៀតណាមស្របតាមច្បាប់អន្តរជាតិ

(VOVWORLD) - ការអភិវឌ្ឍដ៏សម្បើមបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺការបង្កើតអ៊ីនធឺណិត និងការអភិវឌ្ឍ Cyberspace (គឺជាការប្រើប្រាស់ បណ្តាញកុំព្យូរទ័រ និងមធ្យោបាយទំនាក់ទំនងផ្សេងៗដូចជានៅលើទូរស័ព្ទ ដែលមានការតភ្ជាប់គ្នាដោយប្រព័ន្ធអ៊ិនធឺណេត និងឌីជីថល….)។ គោលគំនិតនេះនាំមកនូវអត្ថប្រយោជន៍ដ៏ធំ សម្បើម ជួយលើកកំពស់គុណភាពជីវភាពរបស់មនុស្ស។ ដូចបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ វៀតណាមបានកសាងប្រព័ន្ធច្បាប់ស្តីពីសិទ្ធិ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត ដើម្បីធានាសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់មនុស្ស លើកកម្ពស់នូវសមត្ថភាពក្នុងការទទួលនិងប្រើប្រាស់សិទ្ធិមនុស្សនៅលើបណ្តាញអ៊ីនធឺណិត ខណៈពេលដែលកាត់បន្ថយ និងលុបបំបាត់ ផលប៉ះពាល់អវិជ្ជមានរបស់អ៊ីនធឺណិតនៅលើមនុស្ស។ ប្រព័ន្ធច្បាប់នេះគឺសមស្របទាំងស្រុងជាមួយនឹងបណ្តាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលវៀត ណាមបាននិងកំពុងចូលរួម។

សេរីភាពក្នុងការអភិវឌ្ឍប្រព័ន្ធអ៊ីនធឺណិតនៅវៀតណាមស្របតាមច្បាប់អន្តរជាតិ - ảnh 1សិក្ខាសាលាអនឡាញស្តីពី "ច្បាប់អន្តរជាតិស្តីពីប្រព័ន្ធអ៊ីនធឺណិត" (រូបថត៖ Minh Quan/ baoquocte.vn)

តាមការប៉ាន់ស្មានថា វៀតណាមបច្ចុប្បន្នមានអ្នកប្រើអ៊ីនធឺណិតប្រហែល ៧០លាននាក់ ស្មើនឹងជិត ៧០% នៃចំនួនប្រជាជន ដោយជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមប្រទេសនៅលើពិភពលោកដែលប្រើប្រាស់អ៊ីនធឺណិត។ នៅឆ្នាំ១៩៨២ វៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ (ICCPR) និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដោយទទួលស្គាល់រាល់តម្លៃច្បាប់អំពីសិទ្ធិមនុស្សដែលបានចែងនៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងនោះមានសិទ្ធិសេរីភាពនៃព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបញ្ចេញគំនិត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខ និងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមតែងតែអនុវត្តន៍យ៉ាងសកម្មនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា។

ការគោរព ការពារ ធានាការអនុវត្ត និងការបើកទូលាយសិទ្ធិ និងសេរីភាពអ៊ីនធឺណិត គឺជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវបានថ្នាក់ដឹកនាំលើពិភពលោក ក្នុងនោះមានថ្នាក់ដឹកនាំវៀតណាម និងថ្នាក់ដឹកនាំប្រទេសជិត ២០០ ផ្សេងទៀត អនុម័តក្នុងឆ្នាំ ២០១៥។ កម្មវិធីនេះបានដាក់ចេញគោលដៅប្រកបដោយមហិច្ឆិតា និងកំណត់ស្តង់ដារថ្មីមានលក្ខណៈសកល ដើម្បីធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ទទួលរងការខកចិត្តដោយសារការមិនទទួលបានការផ្គត់ផ្គង់ឬបំពាក់អ៊ីនធឺណិតនៅឡើយ។

សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពក្នុងការជួបប្រជុំគ្នាត្រូវបានចែងក្នុងរដ្ឋធម្មនុញ ឆ្នាំ ១៩៤៦  របស់វៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ហើយត្រូវបានកំណត់ឡើងវិញនៅក្នុងរដ្ឋធម្មនុញ្ញបន្តបន្ទាប់ទាំងអស់។ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានត្រូវបានទទួលស្គាល់ និងការពារនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឆ្នាំ ២០១៦, ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតឆ្នាំ ២០១៨ និងច្បាប់សំខាន់ៗជាច្រើនទៀតរបស់វៀតណាម។ មាត្រា ទី២៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមបានចែងថា “ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន ការជួបប្រជុំ ការបង្កើតសមាគម និងការធ្វើបាតុកម្ម”។ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០១៦ មានសារៈសំខាន់ផ្នែកច្បាប់ និងគុណតម្លៃក្នុងការអនុវត្តសិទ្ធិ និងសេរីភាពអ៊ីនធឺណិត ការផ្សព្វផ្សាយជាសាធារណៈ តម្លាភាព និងការទទួលខុសត្រូវរបស់ទីភ្នាក់ងាររដ្ឋ អង្គការ និងបុគ្គលនានានៅពេលចូលរួមក្នុងប្រព័ន្ធអ៊ីនធឺណិត។ ច្បាប់សន្តិសុខបណ្តាញអ៊ីនធឺណិតឆ្នាំ ២០១៨ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយដើម្បីការពារសិទ្ធិ និងសេរីភាពអ៊ីនធឺណិត តាមរយៈប្រព័ន្ធនៃវិធានការទប់ស្កាត់ រកឃើញ និងដោះស្រាយការរំលោភលើវិស័យទូរគមនាគមន៍ និងអ៊ីនធឺណិត។ ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវភារកិច្ចការពារសន្តិសុខបណ្តាញ ការពារប្រព័ន្ធព័ត៌មានសំខាន់ៗ ចំពោះសន្តិសុខជាតិ ជាមួយនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ បង្កើតលក្ខខណ្ឌសម្រាប់អង្គការ និងបុគ្គលដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យអ៊ីនធឺណិត។ គោលការណ៍នេះគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់ការបង្កើតយន្តការសម្របសម្រួលឱកាសក្នុងការកំណត់សិទ្ធិជាមួយនឹងការធានាសិទ្ធិ និងសេរីភាពអ៊ីនធឺណិត។ ការលើកកម្ពស់ទំនួលខុសត្រូវរបស់រដ្ឋក្នុងការការពារសិទ្ធឯកជនភាព និងសិទ្ធិផ្សេងទៀតនៅក្នុងបណ្តាញអ៊ីនធឺណេត ក៏ត្រូវច្បាប់ស្តីពីសន្តិសុខបណ្តាញអ៊ីនធឺណិតជ្រើសរើសជាកម្មវត្ថុសម្រាប់ការកែសម្រួលផងដែរ។

វៀតណាមបាននឹងកំពុងឆ្ពោះទៅរកការកសាងប្រព័ន្ធច្បាប់អភិក្រមសិទ្ធិនិងសេរីភាពអ៊ីនធឺណិតប្រកបដោយលក្ខណៈពេញលេញនិងគ្រប់គ្រាន់ជាង។ ក្របខ័ណ្ឌច្បាប់អំពីសិទ្ធិ និងសេរីភាពអ៊ីនធឺណិតនឹងផ្តោតលើការការពារកិត្តិយស ចរិយាសម្បត្តិ និងផលប្រយោជន៍របស់បុគ្គល ឯកជនភាព សិទ្ធិប្រើប្រាស់អ៊ីនធឺណិត។ សិទ្ធិមួយចំនួនទាក់ទងនឹងសេរីភាពអ៊ីនធឺណិតក៏នឹងត្រូវបានកំណត់យ៉ាងច្បាស់លាស់ សមស្រប និងពេញលេញជាមួយនឹងលទ្ធភាពកាន់តែច្រើន រួមទាំងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបាន និងប្រើប្រាស់ព័ត៌មាន និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានរបស់រដ្ឋ សិទ្ធិចូលរួមក្នុងការគ្រប់គ្រងរដ្ឋ សិទ្ធិប្រជាធិបតេយ្យផ្ទាល់ សិទ្ធិបណ្តឹងតវ៉ា និងបរិហារ សិទ្ធិបញ្ចេញមតិ សិទ្ធិឯកជនភាព ។ល។ របស់ប្រជាពលរដ្ឋ។

Cyberspace និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា ៤.០ តម្រូវឲ្យមានច្រករបៀងផ្លូវច្បាប់ពេញលេញ និងត្រឹមត្រូវ ដើម្បីធានាបាននូវសេរីភាពអ៊ីនធឺណិត។ ដូច្នេះ វៀតណាមផ្តោតលើការធានាបរិយាកាសផ្លូវច្បាប់សម្រាប់អ៊ីនធឺណិត ដោយឈរលើមូលដ្ឋានធានាសិទ្ធិមនុស្ស និងសេរីភាព។ សិទ្ធិ និងសេរីភាពអ៊ិនធឺណិតក្នុងប្រទេសវៀតណាមបានក្លាយទៅជាគោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ ដើម្បីប្រជាជនជាអ្នកមាន ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ