|
មហាពិធីវិសាខបូជាអង្កការសហប្រជាជាតិឆ្នាំ២០១៤នៅវៀតណាម (VOV) |
Vovworld-អាចអះអាងថាជីវភាពរស់នៅខាងជំនឿសាសនានៅវៀតណាមកំពុងបានកែលំអរដោយឥតឈប់ឈរនិង ត្រូវបានរដ្ឋកំណត់ក្នុងរដ្ឋធម្មនុញ្ញនិង
ច្បាប់។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមកំណត់ថា ជនគ្រប់រូបមានសិទ្ធិ
សេរីភាពខាងជំនឿសាសនា។ នាបច្ចុប្បន្នប្រជាជនវៀតណាម៩៥%កាន់ជំនឿ
សាសនា។ នៅទូទាំងប្រទេសមានមូលដ្ឋានធ្វើសក្ការបូជាប្រមាណ២៥ពាន់
កន្លែងនិងសាលាបណ្ដុះបណ្ដាលមន្ត្រីសាសនាចំនួន៤៥កន្លែង។ បណ្ដាសកម្ម
ភាពសាសនានៅវៀតណាមត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌច្បាប់។ ជាប្រចាំ
ឆ្នាំនៅទូទាំងប្រទេសវៀតណាមមានពិធីបុណ្យខាងជំនឿសាសនា ប្រមាណ
៨៥០០។
សេរីភាពខាងជំនឿសាសនាក្រោមទស្សនវិស័យរបស់ជនកាតូលិក
ជាខេត្តមួយនៅដំបន់ណាមបូខាងកើត Dong Nai មានចំនួនជនកាតូលិកច្រើនបំផុតនៅវៀតណាមជាមួយចំនួន៨៧៣ពាន់នាក់ ស្រូបយក៣៤%នៃចំនួន
ប្រជាជន។ ជនកាតូលិកត្រូវបានធ្វើសកម្មភាពសាសនាដោយសេរី សេរីភាពក្នុង
ការរួមកំលាំងកាយចិត្តដើម្បីកសាងស្រុកកំណើតតាមរយៈសកម្មភាព
សម្បុរសធម៍មនុស្សធម៍។ ជាពិសេសបុព្វជិកអេវែកជាច្រើនអះអាងថា រដ្ឋអំណាចដំបន់គ្រប់ជាន់ថ្នាក់និងសហគមន៍នៅទីនេះសុទ្ធតែបង្កលក្ខណៈដើម្បីជនកាតូលិកអនុវត្តជំនឿជាក់នៅគ្រប់ទិសទីគ្រប់ពេលវេលា។ អេវែក Tran Ngoc
Tuyen និកាយ St.Joan កាតូលិកនៅទីក្រុង Bien Hoa ខេត្ត Dong Nai បានឲ្យដឹងថា៖
“មន្ទីរពេទ្យ Thong Nhat ជាមន្ទីពេទ្យឯកជនរបស់និកាយ St.Joan កាតូលិកដែលត្រូវបានសាងសង់ឡើងនាឆ្នាំ១៩៥៦។ អត្រាជនកាតូលិកនៅដំបន់ស្រូប
យកប្រមាណ៧០ដល់៨០%ដោយហេតុនេះអ្នកជំងឺមកទីនេះព្យាបាលភាគច្រើន
គឺជនកាតូលិក។ ដល់ឆ្នាំ១៩៧៩ មន្ទីរពេទ្យត្រូវបានប្រគល់ឲ្យរដ្ឋគ្រប់គ្រងប៉ុន្តែ
សកម្មភាពសាសនានៅតែបានរក្សាដ៏ដែល។”
សេរីភាពខាងជំនឿសាសនាក្នុងទស្សនវិស័យរបស់អ្នកកាន់ពុទ្ធសាសនា
ព្រះតេជ្ជគុណ Thich Gia Quang ប្រធានគណៈកម្មការព័ត៌មានផ្សព្វផ្សាយ សមាគមពុទ្ធសាសនាវៀតណាមបានចែករំលែកថា យើងខ្ញុំជាបណ្ដាអ្នកបួស
អះអាងថា រដ្ឋវៀតណាមគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសំរាប់
របស់ជនគ្រប់រូប។ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ (VESAK) ២០១៤
ដោយសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំនាពេលថ្មីៗនេះជាសាក្ខីភាព
ដ៏ច្បាស់លាស់អំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម។ រីឯបណ្ឌិត Hamid
Kumasha ជនជាតិឥណ្ឌា ជាអ្នកជំនាញការស្រាវជ្រាវអំពីព្រះពុទ្ធវិទ្យា ក្នុងពេល
ចូលរួម VESAK ២០១៤ បានឲ្យដឹងថា៖
“Vesak ដែលបានរៀបចំនៅខេត្ត Ninh Binh ជាប្រការដ៏ល្អពីព្រោះនេះជាដំបន់
ដីព្រះពុទ្ធ។ ខ្ញុំមានសមណសិស្សវៀតណាមជាង១០០នាក់ ដោយហេតុនេះខ្ញុំក៏
បានស្គាល់ដល់អំពីជីវភាពវប្បធម៍សាសនានៅវៀតណាម។ វៀតណាមជាប្រទេស
កុម្មុយនីស្ត បណ្ដាព្រះសង្ឃរបស់អង្គការពុទ្ធសាសនាត្រូវបានធ្វើអ្វីៗដែលគេចង់
ដោយសេរី។”
ជាក់ស្ដែងគឺគ្មានពេលណាបណ្ដាសាសនានៅវៀតណាមបានអភិវឌ្ឍន៍យ៉ាង
ខ្លាំងក្លានិងធ្វើសកម្មភាពយ៉ាងផុលផុសដូច្នេះឡើយ។ ក្នុងអំឡុងជិត៥ឆ្នាំកន្លងមក រដ្ឋវៀតណាមបានបង្កលក្ខណៈដើម្បីស្ដាផ្ដល់ដីធ្លីសាងសង់មូលដ្ឋានធ្វើសក្ការបូជា
ជិត៣ពាន់កន្លែង។ ចំពោះកន្លែងដែលអង្គការសាសនាមិនទាន់មានមូលដ្ឋាន
សក្ការបូជា រដ្ឋបានបង្កលក្ខណៈឲ្យសាសនិកធ្វើជីវភាពតាមក្រុមនៅតាមគ្រួសារ ប្រការនេះត្រូវបានបង្ហាញច្បាស់នៅសាសនាប្រូតេស្តង់។
ស្ថានភាពជាក់ស្ដែងដ៏រស់រវើកនេះជាមូលដ្ឋានដើម្បីវៀតណាម ជាប្រទេសបានជាប់ឆ្នោតជាមួយសម្លេងគាំទ្រខ្ពស់បំផុតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិអាណត្តិ២០១៤-២០១៦ បន្តលើកកំពស់សមិទ្ធិអំពីសិទ្ធិមនុស្ស៕