សួរស្ដីឆ្នាំថ្មីសកល២០១៨!

(VOVWORLD) - ក្នុងឱកាសឆ្នាំថ្មីសកល២០១៨ សាស្ត្រាចារ្យរងបណ្ឌិត Nguyen The Ky សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត អគ្គនាយកវិទ្យុសម្លេងវៀតណាម មានអត្ថបទសរសេរក្រោមចំណងជើងថា “សួរស្ដីឆ្នាំថ្មីសកល២០១៨”។
សួរស្ដីឆ្នាំថ្មីសកល២០១៨! - ảnh 1សាស្ត្រាចារ្យរងបណ្ឌិត Nguyen The Ky សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត អគ្គនាយកវិទ្យុសម្លេងវៀតណាម មានអត្ថបទសរសេរក្រោមចំណងជើងថា “សួរស្ដីឆ្នាំថ្មីសកល២០១៨”

  អត្ថបទ នេះបានលើកត្រដែតនូវការខំប្រឹងប្រែងឆ្លងកាត់ការលំបាករបស់វៀតណាមដើម្បីទទួលបានសមិទ្ធិលេចធ្លោអំពីវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌និងសង្គមកិច្ច ក្នុងឆ្នាំ២០១៧។ រាល់សមិទ្ធិនេះនឹងបង្កើតកម្លាំងចលករដ៏រឹងមាំដើម្បីក្នុងឆ្នាំ ២០១៨ វៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពាក្យស្លោកនៃឆ្នាំថ្មីនោះគឺ “បំណងប្រាថ្នា ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត លះបង់ ស្មោះត្រង់និងជ័យជំនះ”។បន្ទាប់នោះ អ្នកនិពន្ធវិទ្យុសម្លេងវៀតណាមដកស្រង់ខ្លឹមសារស្នូលមួយចំនួននៃអត្ថបទនេះ។

ឆ្នាំ២០១៧ជាឆ្នាំដែលអាកាសធាតុបានបង្ហាញឲ្យឃើញនូវបម្រែបម្រួលវិសាមញ្ញាដែលមិនធ្លាប់មានតាំងពីមុនមក។ ការរអិលបាក់ដី ទឹកជំនន់ កើតមានឡើង នៅតំបន់ជាច្រើនប៉ែកពាយព្យ។ ខ្យល់ព្យុះជាច្រើនបង្កការខូចខាតដ៏ធ្ងន់ធ្ងរក្នុង ទូទាំងប្រទេស។ ក្នុងឆ្នាំ២០១៧ គ្រោះធម្មជាតិបានបណ្ដាលឲ្យមនុស្សជាង៣៨០ នាក់បាត់បង់ជីវិត។

ឆ្នាំ២០១៧ ក៏មានបម្រែបម្រួលជាច្រើនលើវិស័យនយោបាយ សង្គមកិច្ច សន្តិ សុខនៅប្រទេសនិងតំបន់ដែនដីជាច្រើន ដូចជាការដែលប្រធានាធិបតីអាមេរិក លោក Donald Trump លើកកំពស់ពាក្យស្លោក “ប្រទេសអាមេរិកជាចម្បង” ឬការ ដែលប្រទេសជិតខាងចិនដាក់ចេញមហិច្ឆតាគឺដល់ឆ្នាំ២០៥០ នាំប្រទេសនេះ ក្លាយទៅជាមហាអំណាចសង្គមនិយមសម័យកាលនាំមុខគេលើពិភពលោក។

សមិទ្ធិក្នុងវិស័យជាច្រើន

ក្នុងកាលៈទេសៈនោះ ឆ្នាំ២០១៧ បានគូសសញ្ញានូវជំហានគួរឲ្យសប្បាយ របស់វៀតណាមក្នុងវិស័យជាច្រើន។ ក្នុងវិស័យនយោបាយ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវឆ្នាំ APEC ២០១៧ ជាពិសេសគឺសប្ដាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ចាប់ ពីថ្ងៃទី៦ដល់ទី១១ វិច្ឆិកាឆ្នាំ២០១៧។

ឆ្នាំ២០១៧ក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរថ្មីក្នុងការងារដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ បក្សបានចេញ ផ្សាយសេចក្ដីសំរេចចិត្តសំដៅបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ នានាក្នុងសេចក្ដីសំរេចចិត្តមហាសន្និបាតលើកទី១២។ នោះគឺសុក្រិតរបៀបរបប សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម បន្តរៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្លាស់ប្ដូរថ្មី និងលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនក្លាយ ទៅជាកម្លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ចជាតិ កែទម្រង់ក្បាលម៉ាស៊ីននៃ ប្រព័ន្ធនយោបាយ បង្កើនការងារការពារ ថែទាំ លើកកំពស់សុខភាពសំរាប់ ប្រជាជនក្នុងស្ថានភាពថ្មី។

បក្ស រដ្ឋបានបង្ហាញការប្ដេជ្ញាចិត្តនយោបាយដ៏ខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងភាពចុះខ្សោយខាងសីលធម៌របស់កម្មាភិបាលក្នុងប្រទេស។

ក្នុងវិស័យសេដ្ឋកិច្ច គោលដៅសំខាន់ទាំង១៣ដែលរដ្ឋសភាដាក់ចេញកាល ពីដើមឆ្នាំ សុទ្ធតែត្រូវបានសំរេចនិងហួសកំរិត។ កំណើន GDP ទទួលបាន ៦,៨១%។ លទ្ធភាពប្រកួតប្រជែងនិងសន្ទស្សន៍ងាយស្រួលក្នុងការធ្វើអាជីវកម្មឆ្នាំ ២០១៧របស់វៀតណាម ត្រូវបានកែលំអរជាច្រើន។ ទុនផ្ទុកបម្រុងបរទេសឡើងដល់ កំរិតមិនធ្លាប់មានតាំងពីមុនមកគឺ៥១,៥ពាន់លានដុល្លាអាមេរិក។ ភ្ញៀវទេសចរ ជាង១៣លាននាក់មកទស្សនាវៀតណាម។

វៀតណាមរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗអំពីវប្បធម៌ សង្គមកិច្ចរបស់ប្រទេសជាតិ ដូចជា ៧០ឆ្នាំទិវាយុទ្ធជនពិការ យុទ្ធជនពលី ១០០ ឆ្នាំបដិវត្តន៍ខែតុលារុស្ស៊ី ៤៥ឆ្នាំជ័យជំនះ “ហាណូយ - Dien Bien Phu លើ អាកាស” ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជា និងឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ។

សាមគ្គីគ្នាដើម្បីឈានទៅខាងមុខ

តាមអត្ថបទថា វៀតណាមបាននិងកំពុងកសាងមូលដ្ឋានសំខាន់ៗជាជំហាន ដំបូងរបស់លទ្ធិសង្គមនិយម។ ប៉ុន្តែត្រូវការមានជំនឿជាក់និងការប្ដេជ្ញាចិត្តដ៏រឹងមាំ ក្នុងការតស៊ូប្រឆាំងនឹងអំពើពុករលួយ ភាពចុះខ្សោយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌និងរបៀបរស់នៅក្នុងប្រទេស។ ចូលក្នុងឆ្នាំ២០១៨ អ្នកនិពន្ធមានបំណងថា ប្រជាជនវៀតណាមចាប់ដៃគ្នា ជឿជាក់លើខ្លួនឯង ឈានទៅខាងមុខ។ ទាំងអស់គឺដើម្បីប្រជាជាតិសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ