សិរីសួរស្ដីថ្ងៃបុណ្យណូអែលជាមួយសារស្ដីពីការគោរពសេរីភាពខាងជំនឿសាសនា
(VOVWORLD) - នាថ្ងៃទី២៤ ខែធ្នូ នេះ ជនរួមជាតិគ្រឹស្តសាសនិកប្រមាណ៧លាននាក់ លើទូទាំងប្រទេសវៀតណាមបានចូលរួមអំណរសាទរបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីករាយនិងភាពកក់ក្ដៅ ជាមួយនឹងការចែករំលែក សួរសុខ ទុក្ខ ទាំងការលើកទឹកចិត្តរបស់អាជ្ញាធរ សមូហភាពនិងប្រជាជននៃសហគមន៍ សាសនាផ្សេងៗទៀត។ ការយកចិត្តទុកដាក់និងការចែករំលែកជាមួយជន រួមជាតិគ្រឹស្តសាសនិកក្នុងថ្ងៃបុណ្យណូអែលនេះបានបង្ហាញសារមួយស្ដីពីការគោរពសេរីភាពខាងជំនឿសាសានាលើទូទាំងប្រទេសវៀតណាម។
នេះជាទំលាប់ដ៏ល្អប្រសើរមួយហើយដែលក្នុងឱកាសបុណ្យណូអែលនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ អាជ្ញាធរគ្រប់ជាន់ថ្នាក់និង ប្រជាជននៃសាសនាផ្សេងៗ តែងតែទៅសាកសួរសុខទុក្ខ ចែករំលែកក្ដី សប្បាយរីករាយថ្ងៃបុណ្យណូអែលជាមួយជនរួមជាតិគ្រឹស្តសាសនិក។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅជូនពរបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែករដ្ឋធានីហាណូយ (រូបថត៖ quochoi.vn) |
ការយកចិត្តទុកដាក់និងការចែករំលែក
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅកាន់ទីសំណាក់អាសឺវ៉ែករដ្ឋធានីហាណូយ ដើម្បីជូនពរបណ្ដាអេវ៉ែក ប៊ីស្សព រួមជាមួយជនរួមជាតិគ្រឹស្តសាសនិកនៅ រដ្ឋធានីហាណូយ ទទួលអំណរបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីក រាយ ពោរពេញទៅដោយការប្រទានពររបស់ព្រះយេស៊ូ។ លោកស្រីប្រធាន រដ្ឋសភាក៏បានទៅកាន់គណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនាវៀតណាម ដើម្បីចែករំលែកក្ដីសោមនស្សរីករាយជាមួយបណ្ដាអ្នកមុខអ្នកការនិងគ្រឹស្តសាសនិកវៀតណាម ព្រមទាំងថ្លែងសារយ៉ាងខ្លាំងក្លាស្ដីពីការគោរពសេរី ភាពខាងជំនឿសាសនារបស់វៀតណាមផងដែរ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
“គោលជំហរ គោលមាគ៌ាដ៏ឥតងាករេរបស់បក្ស រដ្ឋវៀតណាមនោះ គឺគោរពសិទ្ធិសេរីខាងជំនឿសាសនា។ រដ្ឋសភាក៏បានចេញផ្សាយច្បាប់ស្ដីពី ជំនឿសាសនា ហើយយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ បណ្ដាអង្គការសាសនាធ្វើសកម្មភាពអោយបានត្រឹមត្រូវតាមបទបញ្ញត្តិក្នុង រដ្ឋធម្មនុញ្ញនិងច្បាប់។ ទីសក្ការៈបូជាជាច្រើនក៏ត្រូវបានអាជ្ញាធរជួយសម្រួល ដល់ការជួសជុល កែលម្អ កសាងថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើសកម្ម ភាពរបស់បណ្ដាសាសនាផងដែរ”។
ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Truong Hoa Binh ទៅជូនពរបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែក Xuan Loc (រូបថត៖ TTXVN) |
នៅមុនបុណ្យណូអែល តំណាងអោយរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Truong Hoa Binh បានទៅសួរសុខទុក្ខ និងជូនពរបណ្ដាអ្នកមុខអ្នកការក៏ដូចជាជនរួមជាតិគ្រឹស្តសាសនិកនៅទី សំណាក់អាសឺវ៉ែកទីក្រុងហូជីមិញ សមាគមន៍សាសនាប្រូតេស្ដង់ វៀត ណាម ទីសំណាក់អាសឺវ៉ែក Xuan Loc និងទីសំណាក់អាសឺវ៉ែកខេត្ត Tien Giang ជាដើម។ ថ្នាក់ដឹកនាំគណៈកម្មាធិការចលនាមហាជនមជ្ឈឹម គណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមជាមួយអាជ្ញាធរតំបន់នានា ក៏បានទៅសាកសួរសុខទុក្ខ ជូនពរអ្នកមុខ អ្នកការ ជនរួមជាតិគ្រឹស្តសាសនិកទូទាំងប្រទេសផងដែរ។ ប្រការនេះមិន ត្រឹមតែជាការទទួលខុសត្រូវនិងមនោសញ្ចេតនារបស់បក្ស រដ្ឋ ក្រសួង ស្ថាប័ន និងសមូហភាពក្នុងប្រព័ន្ធនយោបាយប៉ុណ្ណោះទេ ថែមទាំងជាមនោ សញ្ចេតនារបស់ប្រជាជនគ្រប់ស្រទាប់ក្នុងសហគមន៍វៀតណាមចំពោះជន រួមជាតិគ្រឹស្តសាសនិកទៀតផង។ លោកអេវ៉ែក Giuse Tran Xuan Manh ប្រធានគណៈកម្មាធិការសាមគ្គីគ្រឹស្តសាសនិកវៀតណាម បានចែករំលែកថា៖
“ជនរួមជាតិគ្រឹស្តសាសនិកវៀតណាមគ្រប់រូបនឹងបន្តធ្វើត្រាប់តាម ពាក្យទូន្មានរបស់សម្ដេចបាបដែលថា “គ្រឹស្តសាសនិកល្អព្រមទាំងក៏ជាពល រដ្ឋល្អ” អោយបានសមស្របនឹងទិសស្លោករបស់គណៈកម្មាធិការគ្រឹស្ត សាសនាវៀតណាមថា ឯកភាព-រួមដំណើរ-បម្រើ។ នេះគឺជាការបម្រើប្រកប ដោយក្ដីសប្បាយរីករាយ។ បម្រើមាតុភូមិអស់ពីកម្លាំងកាយចិត្ត ហើយសុភ មង្គលដោយបានរួមវិភាគទានចំពោះមាតុភូមិ”។
ជីវភាពរស់នៅខាងជំនឿសាសនាកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ
បុណ្យណូអែលឆ្នាំនេះមានអត្ថន័យជាងទៀតព្រោះថា ច្បាប់ជំនឿ សាសនាវៀតណាមបានចូលជាធរមានក្នុងឆ្នាំទី២។ អាស្រ័យហេតុនោះទំនាក់ទំនងរវាងអ្នកកាន់សាសនាជាមួយស្រទាប់ប្រជាជនផ្សេងៗក្នុងសង្គមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពជំនឿសាសនារបស់ ជនរួមជាតិក៏រីកចម្រើនផងដែរ។ សមិទ្ធផលមួយក្នុងចំណោមសមិទ្ធផល លេចធ្លោនានាក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិគ្រឹស្តសាសនិក ក្នុងឆ្នាំនេះ គឺការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងវៀតណាមជាមួយ បុរីវ៉ាទីកង់។ វៀតណាមបានយល់ស្របអោយបុរីបញ្ជូនបេសកជនពិសេស ប្រចាំការនៅវៀតណាម។ ក្រុមការងាររបស់វៀតណាមទើបតែទៅជួបធ្វើការ ជាមួយបុរីវ៉ាទីកង់អំពីគោលជំហរនេះ។ លោកអាសឺវ៉ែក Giuse Vu Van Thien នៅប៉ាវាស់ហាណូយ បានអោយដឹងថា៖
“នៅពេលជួបជាមួយថ្នាក់ដឹកនាំរបស់វៀតណាមម្ដងៗ សម្ដេចបាប Francis តែងតែនិយាយដល់ការយកចិត្តទុកដាក់របស់រដ្ឋចំពោះសមាគមន៍ គ្រឹស្តសាសនា។ បុរីវ៉ាទីកង់ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភរបស់រដ្ឋវៀតណាមចំពោះសមាគមន៍គ្រឹស្តសាសនិកផង ដែរ។ នោះគឺការរីកចម្រើនក្នុងទំនាក់ទំនងការទូតរវាងបុរីវ៉ាទីកង់ជាមួយវៀត ណាម ហើយចំណែកឯសកម្មភាពសាសនាក្នុងស្រុកនិយាយរួមនិងនៅ ប៉ាវាស់ហាណូយនិយាយដោយឡែកនោះ គឺក៏មានការរីកចម្រើនដ៏ល្អ ប្រសើរជាច្រើនក្នុងឆ្នាំកន្លងទៅផងដែរ”។
បុណ្យណូអែលប្រព្រឹត្តទៅប្រកបដោយក្ដីសប្បាយរីករាយបានបង្ហាញអោយឃើញថា ជីវភាពរស់នៅខាងជំនឿសាសនារបស់ជនរួមជាតិគ្រឹស្ត សាសនិកត្រូវបានគោរព ធានាលើការពិតជាក់ស្ដែងហើយរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ៕