សារសហរដ្ឋរបស់ប្រធានាធិបតី Barack Obama៖បង្កើតឧត្តមភាពសម្រាប់គណៈបក្សប្រជាធិបតេយ្យទាក់ទាញប្រជាប្រិយភាព

(VOVworld)-សារសហរដ្ឋចុងក្រោយក្នុងនាមជាប្រធានាធិបតីរបស់លោកបារ៉ាក់
អូបាម៉ា នាថ្ងៃទី១២មករា (តាមម៉ោងតំបន់) បានលើកឡើងពីសមិទ្ធផលជាច្រើន ក្នុងពីរអាណត្តិកន្លងទៅ ព្រមទាំងនាំចេញរាល់ការសាកល្បងដែលប្រទេស អាមេ រិកត្រូវប្រឈមមុខ។ ប៉ុន្តែប្រធានាធិបតីជំនាន់ទី៤៤របស់អាមេរិកនេះតាមរយៈ សារសហរដ្ឋបានឆ្លៀតបង្កើតប្រៀបខ្លាំងសម្រាប់គណៈបក្សប្រជា ធិបតេយ្យទាក់ ទាញប្រជាប្រិយភាពក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនា ពេលខាងមុខ។

        សារសហរដ្ឋឆ្នាំ២០១៦របស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ាត្រូវបានផ្តោត សំខាន់ទៅលើជីវភាពខាងនយោបាយរបស់អាមេរិកនាដើមឆ្នាំ២០១៦និងកំណត់ ទិសដៅសម្រាប់របៀបវារៈរបស់រដ្ឋអំណាចនិងគណៈបក្សប្រជាធិបតេយ្យពីបច្ចុប្បន្ន រហូតដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។

        រំលឹកឡើងវិញនូវពាក្យស្លោកក្នុងយុទ្ធនាការបោះឆ្នោតនាឆ្នាំ២០០៨

        ក្នុងសារសហរដ្ឋឆ្នាំ២០១៦ ប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានរំលឹកសារជា
ថ្មី ម្តងទៀតនូវពាក្យស្លោក “ផ្លាស់ប្តូរ”ដែលលោកបានអនុវត្តក្នុងយុទ្ធនាការបោះ​ឆ្នោតកាលពីឆ្នាំ២០០៨មក។ លោកសង្កត់ធ្ងន់ថា នារយៈពេល៧ឆ្នាំកន្លងទៅ ប្រ
ទេសអាមេរិកមានការផ្លាស់ប្តូរជាច្រើនលើគ្រប់វិស័យ។ ជាពិសេស​លើវិស័យ
សេដ្ឋកិច្ច អាមេរិកបានរួចផុតពីមហាវិបត្តិសេដ្ឋកិច្ចដំណាក់កាល ២០០៧-
២០០៩ ។​ រហូតមកដល់ពេលនេះ GDP ក្នុងឆ្នាំ២០១៥កើន២%។ នេះត្រូវបាន
ចាត់ទុកជាសមិទ្ធិសំខាន់បំផុតរបស់លោកបារ៉ាក់ អូបាម៉ា។

សារសហរដ្ឋរបស់ប្រធានាធិបតី Barack Obama៖បង្កើតឧត្តមភាពសម្រាប់គណៈបក្សប្រជាធិបតេយ្យទាក់ទាញប្រជាប្រិយភាព - ảnh 1
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់​ អួបាម៉ា (រូបថតៈ Reuters)

        លើវិស័យនយោបាយ លោកបារ៉ាក់ អូបាម៉ាបានលើកឡើងថា អាមេរិកត្រូវ កាត់បន្ថយនូវឥទ្ធិពលនៃប្រាក់ទៅលើវិស័យនយោបាយ។ លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវរដ្ឋសភាសហប្រតិបត្តិការក្នុងការអនុម័តនូវកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP) បិទទ្វាពន្ធនាគារយោធារបស់អា
មេរិក នៅឈូងសមុទ្រGuantanamo ឬលប់បំបាត់បទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយ
បា  និង អនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុជាដើម។

       វាយប្រហារដោយប្រយោលទៅលើបេក្ខជនគណបក្សសាធារណរដ្ឋ

        ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ាមិនបង្ហាញដោយផ្ទាល់ នូវការ គាំទ្រយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់គណៈបក្សប្រជាធិបតេយ្យ ក្នុងការ
ថ្លែងសារសហរដ្ឋ ប៉ុន្តែលោកបានសម្តែងការប្រឆាំងជំទាស់​យ៉ាង ខ្លាំងក្លាសំដៅ
ទៅលើបេក្ខជនរបសគណៈបក្សសាធារណរដ្ឋ។ បេក្ខជន គណៈបក្សសាធារណរដ្ឋ
ចំនួនពីររូបត្រូវលោកអូបាម៉ាចោទប្រកាន់នោះគឺព្រឹទ្ធ សមាជិក Ted Cruz និង
មហាសេដ្ឋី Donald Trump។​ក្នុងសាររបស់ខ្លួនលោក អូបាម៉ាបានរិះគន់ទៅលើ បណ្តាសេចក្តីប្រកាសដែលបង្កភាពចម្រូងចម្រាស់ ស្តីពីជនអន្តោប្រវែសន៍ និង ជនអ៊ីស្លាមរបស់បេក្ខជននាំមុខគណៈបក្សសាធារណ រដ្ឋ Donald Trump។ តាម
លោក អូបាម៉ា គឺត្រូវច្រានចោលប្រភេទនយោបាយ​ដែលតម្រង់ទៅលើមនុស្ស ដទៃដោយសារជាតិសាសន៍ឬសាសនា។

      ចំពោះសេចក្តីអំពាវនាវឲ្យបង្កើនការវាយប្រហារអង្គការរដ្ឋអ៊ីស្លាមស្វ័យ
ប្រកាស (IS) របស់ព្រឹទ្ធសមាជិក Ted Cruz ដោយមិនអើពើដល់ជីវិតរបស់ប្រជា
ជនស៊ីវិល លោកអូបាម៉ាបានរិះគន់ថា “ពាក្យពេជ្រន៍ទាំងអស់នោះគ្រាន់តែទាក់ ទាញអារម្មណ៍លើកញ្ជក់ទូរទស្សន៍តែប៉ុណ្ណោះ ប៉ុន្តែជាសម្តីអត់បានការនៅលើ
ឆាកអន្តរជាតិ ។

     ទទួលបានការគាំទ្រពីសាធារណមតិ

        តាមការស្ទាបស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN/ORC បានប្រកាសនាព្រឹកថ្ងៃទី១៣មករា (តាមម៉ោងតំបន់)ថា សារសហរដ្ឋចុងក្រោយ របស់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ត្រូវបានសាធារណមតិវាយតម្លៃខ្ពស់។ មតិជាច្រើនបានអះអាងថា គោលនយោបាយដែលលោកអូបាម៉ាលើកឡើង នឹង ដឹកនាំអាមេរិកដើរចំទិសដៅ។ ប្រការនេះគឺដើរផ្ទុយទៅនឹងការិះគន់របស់គណៈ បក្សសាធារណរដ្ឋដែលចាត់ទុកថា បទសន្ទរកថារបស់លោកប្រើពាក្យពេជ្រចាស់ ហើយមិននាំចេញដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហានៅសេសសល់របស់
អាមេរិកនៅឡើយ។

      ទោះជាយ៉ាងណាក្តី សារសហរដ្ឋរនេះក៏ត្រូវបានចាត់ទុកជាចំណុចលោត ផ្លោះសម្រាប់ជីវភាពខាងនយោបាយរបស់អាមេរិកដើមឆ្នាំ២០១៦។ លោក អូបាម៉ាបានឆ្លៀតយកការតាមដានរបស់សាធារណមតិទៅលើសារនេះរបស់ ខ្លួនដើម្បីផ្សព្វផ្សាយនូវរបៀបវារៈរបស់រដ្ឋអំណាចនិងគណៈបក្សប្រជាធិបតេយ្យ  
ពីបច្ចុប្បន្ន រហូតដល់ការបោះឆ្នោតប្រធានាធិបតី២០១៦ ព្រមទាំងបង្កើតឧត្តម ភាពដោយប្រយោលសម្រាប់យុទ្ធនាកាទាក់ទាញប្រជាប្រិយភាពរបស់គណៈ​បក្ស ប្រជាធិបតេយ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ