សហរដ្ឋអាមេរិកនិងអឺរ៉ុបខិតខំប្រឹងប្រែង​ស្វែងរកដំណោះ​ស្រាយ​សម្រាប់​បញ្ហាថាមពល

(VOVWORLD) - ដោយសារតែប្រភពផ្គត់ផ្គង់រងការរឹតត្បិតខណៈពេលដែលតម្លៃនៅតែរក្សាកម្រិតខ្ពស់ដដែលរួមជាមួយនឹងអាកាសធាតុមានកំដៅខុសពីធម្មតារ បណ្តាប្រទេសអាមេរិកខាងជើងនិងអឺរ៉ុបកំពុងជួបការលំបាកជាច្រើនក្នុងការធានាសន្តិសុខថាមពល។ដំណោះស្រាយជាច្រើន ក្នុងនោះមានវិធានការដែលមិនធ្លាប់មានតាំងពីមុនមកត្រូវបានបណ្តាប្រទេសអនុវត្តន៍ដើម្បីជួយស្រោចស្រង់ស្ថានករណ៍នេះ។
សហរដ្ឋអាមេរិកនិងអឺរ៉ុបខិតខំប្រឹងប្រែង​ស្វែងរកដំណោះ​ស្រាយ​សម្រាប់​បញ្ហាថាមពល - ảnh 1ស្ថានីយ៍បង្ហូរឧស្ម័ន Yamal-Europe នៅជិត Nesvizh ប្រទេសបេឡារុស្ស (រូបថត៖ រ៉យទ័រ)

ទោះយ៉ាងណាក៏ដោយក្នុងបរិបទដែលមានកត្តាមិនអំណោយផលជាច្រើនដូចសព្វថ្ងៃនេះយថាទស្សន៍នៃការធានាថាមពលរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបត្រូវបានចាត់ទុកថានៅតែប្រឈមមុខនឹងការសាកល្បងដ៏ធំធេង។ សន្ទស្សន៍ថ្មីៗជាច្រើនបានបង្ហាញថាតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបនៅតែមានកម្រិតខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ដែលបណ្តាលឱ្យអតិផរណាក៏ស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ទន្ទឹមនឹងនោះគឺជាការវិវឌ្ឍន៍នៃរលកកម្តៅសុខពីធម្មតាដែលធ្វើឱ្យភារកិច្ចធានាថាមពលនៅឆ្នេរមហាសមុទ្រអាត្លង់ទិកទាំងសងខាង តែងតែស្ថិតក្នុងស្ថានភាពតានតឹងខ្ពស់បើទោះបីជាវិធានការទប់ទល់ត្រូវបានអនុវត្តជាបន្តបន្ទាប់ក៏ដោយ។

ស្ថានភាពថាមពលមានភាពតានតឹង

នៅមុនសប្តាហ៍ចុងក្រោយនៃខែកក្កដានេះតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយខែពីកម្រិតកំពូលគឺជាង៥ដុល្លារ/ហ្គាឡុងនៅពាក់កណ្តាលខែមិថុនា មកត្រឹមតិចជាង៤,៥ដុល្លារ/ហ្គាឡុង។នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺរណែតជាមួយទីប្រឹក្សាសេដ្ឋកិច្ចដើម្បីពិភាក្សាអំពីតម្លៃប្រេងសាំងប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានបញ្ជាក់ថាតម្លៃប្រេងសាំងនៅរដ្ឋមួយចំនួនបានធ្លាក់ចុះជិត១ដុល្លារហើយ“ប្រជាជនអាមេរិកបច្ចុប្បន្នអាចទិញប្រេងសាំងក្នុងតម្លៃតិចជាង៣,៩៩ដុល្លារនៅស្ថានីយ៍ប្រេងឥន្ធនៈជាង៣០,០០០នៅតាមរដ្ឋយ៉ាងហោចណាស់ចំនួន៣៥ ” ។

ទោះជាយ៉ាងណាក៏ដោយយោងតាមមជ្ឈដ្ឋានសេដ្ឋកិច្ចវិទូនិងអ្នកវិភាគតម្លៃ៤ដុល្លារ/ហ្គាឡុងសាំងនៅសហរដ្ឋអាមេរិកបច្ចុប្បន្ននៅតែខ្ពស់ជាងទ្វេដង បើប្រៀបធៀបនឹងតម្លៃប្រេងសាំងនៅពេលដែលលោកប្រធានាធិបតី Joe Biden ឡើងកាន់អំណាច (ខែមករាឆ្នាំ២០២១)។នេះគឺជាបញ្ហាដែលប្រជាជននិងម្ចាស់ឆ្នោតសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់។រដ្ឋាភិបាលរបស់លោកប្រធានា ធិបតី Biden បានយល់ដឹងយ៉ាងច្បាស់អំពីបញ្ហានេះជាពិសេសក្នុងបរិបទដែលនៅសល់តែជាង៣ខែប៉ុណ្ណោះសម្រប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៃរដ្ឋសភាសហរដ្ឋអាមេរិក (ខែវិច្ឆិកាឆ្នាំ២០២២) ។

នៅទ្វីបអឺរ៉ុបបញ្ហាថាមពលមានភាពតានតឹងនិងគួរឲ្យព្រួយបារម្ភជាងទៀត។តម្លៃប្រេងឥន្ធនៈជាពិសេសឧស្ម័នដុតបច្ចុប្បន្នបានកើនឡើងច្រើនដងបើប្រៀបធៀបនឹងឆ្នាំ២០២១និងឆ្នាំមុនៗ។ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងនោះគឺប្រភពផ្គត់ផ្គង់កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែលភាគច្រើនដោយសារតែការកាត់បន្ថយពីដៃគូផ្គត់ផ្គង់ធំបំផុតគឺរុស្ស៊ី។របាយការណ៍មួយចំនួនមានការព្រួយបារម្ភថាអឺរ៉ុបនឹងមិនមានឧស្ម័នដុតបម្រុងទុកគ្រប់គ្រាន់សម្រាប់រដូវរងារនាពេលខាងមុខនោះទេ។

ស្ថានភាពតានតឹងនៃការផ្គត់ផ្គង់ប្រេងនិងថាមពលនៅអឺរ៉ុបត្រូវបានឆ្លុះបញ្ចាំងជាបន្តបន្ទាប់តាម រយៈតួរលេខនិងករណីជាច្រើន។ឧទាហរណ៍ថា នៅក្នុងខឿនសេដ្ឋកិច្ចធំបំផុតនៃសហភាពអឺរ៉ុប (EU) គឺអាល្លឺម៉ង់រដ្ឋាភិបាលនៃប្រទេសនេះ នៅថ្ងៃទី២១ខែកក្កដាកន្លងទៅត្រូវអនុម័តលើកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ពិសេសមួយដែលមានតម្លៃ១៥ពាន់លានអឺរ៉ូ ដើម្បីជួយសង្គ្រោះក្រុមហ៊ុនថាមពលដ៏ធំទី២របស់អាល្លឺម៉ង់គឺ Uniper។មុននោះកាលពីថ្ងៃទី១៨ ខែកក្កដា ក្រុមហ៊ុន Uniper បានជូនដំណឹងថាក្រុមហ៊ុននេះរងការខាតបង់រាប់សិបលានអឺរ៉ូក្នុងមួយថ្ងៃចាប់តាំងពីពេលដែលរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដុតមកកាន់អាល្លឺម៉ង់កាលពីខែមិថុនា។

រីឯនៅប្រទេសបារាំងវិញរដ្ឋមន្រ្តីក្រសួងផ្លាស់ប្តូរថាមពលលោកស្រី Agnes Panier-Runacher កាលពីថ្ងៃទី២៤ខែកក្កដាបានដាក់ចេញបទប្បញ្ញត្តិដាក់ពិន័យលើហាងលក់ទំនិញដែលបើកទ្វារ នៅពេលប្រើប្រាស់ឧបករណ៍ត្រជាក់។បារាំងនិងប្រទេសអឺរ៉ុបជាច្រើនកំពុងតស៊ូ ខិតខំឆ្លើយតបទៅនឹងរលកកំដៅដ៏ធ្ងន់ធ្ងរបំផុតក្នុងអំឡុងពេលច្រើនទសវត្សរ៍កន្លងទៅ។

ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ

សហរដ្ឋអាមេរិកនិងអឺរ៉ុបខិតខំប្រឹងប្រែង​ស្វែងរកដំណោះ​ស្រាយ​សម្រាប់​បញ្ហាថាមពល - ảnh 2ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)

ជាការឆ្លើយតប ប្រធានាធិបតីអាមេរិកលោក Joe Biden នាពេលថ្មីៗនេះបានធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈឹមបូព៌ាដើម្បីជម្រុញឲ្យបណ្តាប្រទេសនាំចេញប្រេងរ៉ែ បង្កើនទិន្នផលប្រេងដើម្បីជួយកាត់បន្ថយតម្លៃប្រេងឥន្ធនៈពិភពលោក។ទន្ទឹមនឹងនោះអាមេរិកនិងកាណាដាក៏បានជំរុញយ៉ាងសកម្មនូវកិច្ចព្រមព្រៀងថ្មីស្តីពីគោលនយោបាយថាមពលជាមួយម៉ិកស៊ិកបង្កើតឱកាសសម្រាប់ក្រុមហ៊ុនអាមេរិក ឈានចូលទីផ្សារថាមពលដែលមានសក្តានុពលនៅក្នុងប្រទេសជិតខាងមួយនេះ។

នៅទ្វីបអឺរ៉ុបកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងវិបត្តិកាន់តែបន្ទាន់។ ទីភ្នាក់ងារព័ត៌មានBloomberg កាលពីថ្ងៃទី២២ខែកក្កដាបានដកស្រង់ទិន្នន័យតាមដានកប៉ាល់នាវាដែលបានឲ្យដឹងថាអឺរ៉ុបកំពុងបង្កើនយ៉ាងសកម្មនូវការទិញប្រេងឆៅពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ាដើម្បីធ្វើជាសំណងនៃការកាត់បន្ថយការផ្គត់ផ្គង់ពីភាគីរុស្ស៊ីដោយសារតែផលប៉ះពាល់នៃបទដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ដូច្នោះហើយនៅត្រឹមពាក់កណ្តាលទីពីរនៃខែកក្កដាបរិមាណប្រេងឆៅពីមជ្ឈិមបូព៌ាទៅកាន់អឺរ៉ុបបានកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំឆ្នាំ២០២១ទាំងមូល។

ទោះជាយ៉ាងណាក៏ដោយមិនមែនប្រទេសអឺរ៉ុបណាក៏ធ្វើសកម្មភាពក្នុងទិសដៅកាត់បន្ថយការទិញប្រេងឥន្ធនៈពីរុស្ស៊ីដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលនាពេលបច្ចុប្បន្ននោះទេ។ជាឧទាហរណ៍នាពេលថ្មីៗនេះប្រទេសហុងគ្រីបានប្រកាសថា នឹងទិញឧស្ម័នធម្មជាតិចំនួន៧០០លានម៉ែត្រគូបបន្ថែមទៀត លើសពីបរិមាណដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យារយៈពេលវែងជាំមួយរុស្ស៊ី។កាលពីថ្ងៃទី២០ ខែកក្កដារដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeter Szijjarto បានប្រកាសនៅលើបណ្តាញ Twitter ថាលោកបានទៅដល់ទីក្រុងម៉ូស្គូដើម្បីធ្វើការចរចាស្តីពីការទិញឧស្ម័នរុស្ស៊ីបន្ថែមទៀត។

ប្រទេសហុងគ្រីគឺជាប្រទេសអឺរ៉ុបដែលមិនចង់ដាក់ទណ្ឌកម្មផ្នែកថាមពលទៅលើរុស្ស៊ី ដោយបានអំពាវនាវឱ្យពិចារណាលើការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាច្រើនលើកច្រើនសារ។នាថ្ងៃទី១៥ខែកក្កដាកន្លងទៅនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានចាត់ទុកថា EU “បានបាញ់ ទៅលើសួតដោយខ្លួនឯង” នៅពេលដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។នាថ្ងៃទី២៣កក្កដានាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បន្តអះអាងថាបទដាក់ទណ្ឌកម្មមិនមែនជាដំណោះស្រាយសម្រាប់វិបត្តិនៅអ៊ុយក្រែនក៏ដូចជាស្ថានភាពលំបាកនាបច្ចុប្បន្ននៅអឺរ៉ុបនោះឡើយ។

អ្នកជំនាញការអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តអភិក្រមនឹងបញ្ហារបស់មេដឹកនាំហុងគ្រី។អ្នកជំនាញទាំងនេះបានចាត់ទុកថាគោលជំហររបស់ហុងគ្រីគួរតែត្រូវបានស្តាប់និងពិចារណាយ៉ាងម៉ឺងម៉ាត់នៅក្នុងសន្និសីទវិសាមញ្ញនៃបណ្តារដ្ឋមន្ត្រីថាមពល EU ស្តីពីការផ្គត់ផ្គង់ឧស្ម័នដុតដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ខែកក្កដានៅបែលហ្ស៊ិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ