អ៊ីតាលីចំពោះមុខការធ្វើប្រជាមតិ
HONG VAN -  
(VOVworld)-នាថ្ងៃទី៤ធ្នូខាងមុខ អ្នកបោះឆ្នោតអ៊ីតាលីនឹងទៅបោះឆ្នោតដើម្បី
សម្រេចចិត្តថា តើគាំទ្រឬ ជំទាស់លើការកសាងរដ្ឋធម្មនុញ្ញឡើងវិញ ក្នុងកាលៈ
ទេសៈដែល ការព្រួយបារម្ភកំពុងគ្របដណ្តប់នៅគ្រប់ទីកន្លែង។ លទ្ធផលនៃការ
ធ្វើប្រជាមតិលើក នេះនឹងជះឥទ្ធិពលផ្ទាល់ទៅលើជោគវាសនានយោបាយរបស់
នាយករដ្ឋមន្ត្រី លោក Matteo Renzi និយាយដោយឡែកនិងស្ថិរភាពឆាកនយោ
បាយរបស់អ៊ីតាលីនិយាយ រួម ហើយថែមទាំងអាចបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង
ចំពោះសហភាពអឺរ៉ុប ទៀតផង។
|
ប្រជាជនអ៊ីតាលីធ្វើបាតុកម្មប្រឆាំងជំទាស់ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនៅក្នុងទីក្រុងរ៉ូម |
ក្នុងការធ្វើប្រជាមតិស្តីពីការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនាពេលខាងមុខ
អ្នកបោះ ឆ្នោតអ៊ីតាលីនឹងទៅបោះឆ្នោតគាំទ្រឬ ជំទាស់ចំពោះការកាត់បន្ថយ
អំណាចរបស់ព្រឹទ្ធ សភា ហើយបង្កើនអំណាចសម្រាប់រដ្ឋាភិបាលកណ្តាល។
តាមសំណើរកែទម្រង់រដ្ឋ ធម្មនុញ្ញរបស់នាយករដ្ឋមន្ត្រីលោក Matteo Renzi នោះ
ចំនួនព្រឹទ្ធសមាជិកនឹងត្រូវ កាត់បន្ថយពី៣១៥រូបចុះត្រឹម១០០រូប។ ពោលគឺ
ព្រឹទ្ធសភានឹងទទួលបន្ទុកអំពីការធ្វើ កំណែទម្រង់រដ្ឋធម្មនុញ្ញនិងច្បាប់មួយ
ចំនួនដែលជះឥទ្ធិពលលើតំបន់ទាំង២០របស់ អ៊ីតាលី។ហើយរីឯសភាជាន់ទាប
វិញ នឹងមានភារកិច្ចអនុវត្តការបោះឆ្នោតទំនុកទុកចិត្ត និងអនុម័តលើបណ្តា
សេចក្កីព្រាងច្បាប់។
មូលហេតុនៃការធ្វើប្រជាមតិ
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានហៅការធ្វើកំណែទម្រង់រដ្ឋ
ធម្មនុញ្ញាជាមាគាសម្រាប់រាល់ការកំណែទម្រង់ហើយរាល់ការផ្លាស់ប្តូរមានចរិត
លក្ខណៈប្រវត្តិ សាស្រនោះនឹងបើកចេញទិសដៅថ្មីសម្រាប់ប្រទេសអ៊ីតាលីផ្ទាល់
ក្នុងច្រើនសតវត្ស ខាងមុខ។ លោក Renzi បានគូសបញ្ជាក់ថា កំណែទម្រង់រដ្ឋធម្ម
នុញ្ញជាប្រការចាំបាច់ សំដៅនាំអ៊ីតាលីក្លាយទៅជាប្រទេសទំនើបជាងសក្តិសម
ជាមួយសហភាពអឺរ៉ុប ជាពិសេស ជួយប្រទេសនេះមានការត្រៀមយ៉ាងល្អសំដៅ
ប្រឈមមុខនឹងរាល់ការ សាកល្បងក្នុងពិភពលោកមួយកំពុងធ្វើភាវូបនីយកម្ម
យ៉ាងឆាប់រហ័សដូច្នេះ។
ហេតុផលដែលនាយករដ្ឋមន្ត្រី លោក Matteo Renzi បានប្តេជ្ញាចិត្តរៀបចំកំណែ
ទម្រង់រដ្ឋធម្មនុញ្ញានោះគឺ បច្ចុប្បន្ន ព្រឹទ្ធសភានិងសភាជាន់ទាបរបស់អ៊ីតាលីកំពុងមាន
សិទ្ធិស្មើគ្នា ដូច្នេះការងារនីតិបញ្ញត្តិស្ទើរតែមិនអាចចេញសេចក្តីសម្រេចចិត្តទាន់ពេល
វេលានៅឡើយ។ ប្រការនេះជាឧបសគ្គសម្រាប់ដំណើរការអនុវត្តការធ្វើកំណែទម្រង់
ធំៗមួយចំនួនទាំងលើវិស័យសេដ្ឋកិច្ចនិងនយោបាយរបស់អ៊ីតាលីផងដែរ។ ប្រសិនបើ
រដ្ឋធម្មនុញ្ញរបស់អ៊ីតាលីត្រូវបានធ្វើកំណែទម្រង់ ខណៈនោះ សម្លេងរបស់ព្រឹទ្ធសភា
នឹង មិនសូវមានទម្ងន់ដូចសភាជាន់ទាបទេ។ ប្រការនេះ នឹងផ្តល់ប្រជាប្រិយភាពឲ្យ
នាយក រដ្ឋមន្ត្រី លោក Renzi មានលទ្ធភាពប្រតិបត្តិកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់
លោក។ ក្នុងពេលជាមួយគ្នានោះ អ្នកសេដ្ឋកិច្ចវិទ្យាមួយចំនួនក៏បានអះអាងថា អ៊ីតាលី
ត្រូវផ្លាស់ ប្តូរដ្ឋធម្មនុញ្ញដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។
ការបោះជំហានគ្រោះថ្នាក់ប៉ុន្តែសមហេតុសមផលរបស់នាយករដ្ឋមន្ត្រី
Renzi
ដោយការប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច នយោបាយនោះ នាយករដ្ឋមន្ត្រីអ៊ីតាលី
លោក Matteo Renzi បានភ្នាល់ដាក់វាសនានយោបាយរបស់ខ្លួនទៅក្នុងការធ្វើប្រជា
មតិនាថ្ងៃទី៤ធ្នូ ដែលតាំងពីដំបូងឡើយ លោកបានសន្យាថានឹងលាលែងពីដំណែង
ប្រសិនបើប្រជាជនបោះឆ្នោតជំទាស់នោះ។ ប៉ុន្តែ ប្រការនេះកំពុងត្រូវភាគីប្រឆាំងយក
ជាលេសដើម្បីបង្ខំឱ្យលោកលាលែងពីតំណែង ខណៈដែលលោកទទួលបរាជ័យ។
បម្រែបម្រួលចំពោះមុខការធ្វើប្រជាមតិច្បាស់លាស់ថាជាលក្ខណៈមិនងាយ
ស្រួលសម្រាប់អនាគតនយោបាយរបស់លោក Matteo Renzi។ប្រសិនបើបរាជ័យ
លោកនៅតែបន្តដឹកនាំគណៈបក្សប្រជាធិបតេយ្យរបស់ខ្លួន ហើយ ទោះបីជាលោក
លាលែងពីដំណែងនាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែ សេដ្ឋកិច្ចអ៊ីតាលីនឹងបម្រែបម្រួល
តាម ទិសអាក្រក់ទៅៗ។បំណុលខូចនៃប្រព័ន្ធធនាគាអ៊ីតាលីកំពុងស្ថិតក្នុងកម្រិត
ខ្ពស់ផងដែរ។
ដោយការធ្វើប្រជាមតិអំពីកំណែទម្រង់រដ្ឋធម្មនុញនាថ្ងៃទី៤ធ្នូខាងមុខនោះ
ប្រទេសអ៊ីតាលីកំពុងប្រឈមនឹងការលំបាកជាច្រើន។ សាធារណមតិកំពុងតាម
ដាន បម្រែបម្រួលចៃដន្យដល់នាទីចុងក្រោយលើឆាកនយោបាយនៃប្រទេសនេះ៕
HONG VAN