អនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ជាវិធីសាស្ត្រថ្មីក្នុងការវាយតម្លៃកម្មាភិបាល

(VOVworld)-លោកអ្នកនាងជាទីមេត្រី! សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៤
គណៈ​កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានដាក់ចេញ
ដំណោះ ស្រាយចំនួន៤ក្រុម ដើម្បីអង្គការបក្សនានាធ្វើការត្រួតពិនិត្យ។ សាធា
រណមតិរបស់ ប្រជាជនជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចចិត្តពោល
ខាងលើ ហើយ បក្សភាគមូលដ្ឋាននានាបាននិងកំពុងអនុវត្តសេចក្តីសម្រេចចិត្ត
នេះផងដែរ។

អនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ជាវិធីសាស្ត្រថ្មីក្នុងការវាយតម្លៃកម្មាភិបាល - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិនៅក្នុងសន្និបាតមជ្ឈឹមលើកទី៤នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១


        ចំណុចថ្មីនៃសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹម
បក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២បានចង្អុលច្បាស់នូវចំណុចសម្គាល់ចំនួន
២៧ ស្ថិតក្នុងវិស័យចំនួន៣ស្តីអំពីការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌
របៀបរស់ នៅនិងការប្រែប្រួលអវិជ្ឆមានក្នុងកម្មាភិបាលនិងបក្ខជន។នេះជាចំណុច
សំខាន់ដើម្បី ធានាការស្ថិរភាពនិងការអភិវឌ្ឍន៍របស់បក្ស ធានាតួនាទី កិត្យានុ
ភាពនិងឥទ្ធិពលរបស់រដ្ឋ។

        ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើតការផ្លាស់ប្តូរ
ជាក់ស្តែង

អនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ជាវិធីសាស្ត្រថ្មីក្នុងការវាយតម្លៃកម្មាភិបាល - ảnh 2
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc នៅ វិទ្យាស្ថាននយោបាយជាតិហូជីមិញ


        ការដែលគណៈកម្មាធិការមជ្ឈឹមបក្សបានចង្អុលបង្ហាញច្បាស់នូវស្ថានភាព
ធ្លាក់ ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅរបស់កម្មាភិបាល បក្ខ
ជន មិន ត្រឹមតែបង្ហាញបម្រែបម្រួលជាក់ស្តែងក្នុងបក្សបច្ចុប្បន្នប៉ុណ្ណោះទេ ថែម
ទាំងតាមនោះ អង្គការបក្សនានាមានមូលដ្ឋានអនុវត្តការទិតៀននិងស្វ័យទិតៀន
ព្រមទាំងស្វែងរក ដំណោះស្រាយជំនះពុះពារផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត
Nguyen Trong Phuc នៅ វិទ្យាស្ថាននយោបាយជាតិហូជីមិញបានវិភាគថា៖

        “ដូចលោកប្រធានហូជីមិញបានក្រើនរំលឹកថា មានគុណវិបត្តិគឺត្រូវទទួល
ស្គាល់និងប្តេជ្ញាកែប្រែ។​តាមនោះ លើកកំពស់ការគោរពវិន័យ លក្ខណៈបក្ស និង
លក្ខណៈតស៊ូក្នុងបក្ស។​ពីនោះ ទើបបង្កើតឡើងគុណភាពដឹកនាំរបស់អង្គការបក្ស”

        លោក Truong Minh Hoang អនុប្រធានក្រុមសមាជិកសភាជំនាញខេត្ត Ca Mau
បានចាត់ទុកថា ត្រូវអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៤គណៈកម្មាធិការ
មជ្ឈឹមបក្សលើកទី១២ដល់អង្គការនិមួយៗ សាខាបក្សនីមួយៗនិងបក្ខជននីមួយៗ
ដើម្បីបង្កើតបម្រែបម្រួលជាក់ស្តែងក្នុងការងារកសាងបក្ស។     

        “មានបម្រែបម្រួលសកម្មក្នុងកម្មាភិបាលបក្ខជនទើបការងារកសាងបក្សក្លាយ
ទៅ ជាការពិតជាក់ស្តែង។​សេចក្តីសម្រេចចិត្តនាពេលកន្លងទៅរបស់គណៈកម្មាធិ
ការមជ្ឈឹម ត្រូវបានអនុវត្តយ៉ាងទូលាយ ជាក់ស្តែងដោយបន្តរៀនសូត្រនិងធ្វើតាម
គំរូសីលធម៌ លោកប្រធានហូជីមិញ។​រួមជាមួយគ្នានោះ បក្ខជនម្នាក់ៗមានកម្មវិធី
សកម្មភាពរៀងៗ ខ្លួន”។

អនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ជាវិធីសាស្ត្រថ្មីក្នុងការវាយតម្លៃកម្មាភិបាល - ảnh 3
លោក Truong Minh Hoang អនុប្រធានក្រុមសមាជិកសភាជំនាញខេត្ត Ca Mau


       ឲ្យពិន្ទុតាមបទដ្ឋានដើម្បីវាយតម្លៃកម្មាភិបាល

        អនុវត្តសេចក្តីសម្រេចសន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាល
ទី ១២ក្នុងការកសាងកម្មាភិបាលជាការងារពិបាកដែរ។ តាមនោះ គណៈកម្មាធិការ
ចាត់ តាំងមជ្ឈឹមបានដាក់ចេញសេចក្តីពង្រោងស្តីពី “កសាងបទដ្ឋានមុខដំណែង
របស់កម្មា ភិបាល បទដ្ឋានវាយតម្លៃកម្មាភិបាលក្នុងការិយាល័យនយោបាយ
លេខាធិការដ្ឋាន គ្រប់គ្រង”។ ដូច្នេះ បទដ្ឋានត្រូវឲ្យពិន្ទុ១០០ ដែលក្នុងនោះមាន
 លក្ខណៈសម្បត្ដិនយោ​បាយ សីលធម៌របៀបរស់នៅ និងលទ្ធផលអនុវត្តភារកិច្ច
ដែលបានប្រកល់ជូន។ បទ ដ្ឋាននីមួយៗត្រូវបានបែងចែកតាម៤ដល់៥កម្រិតខុស
គ្នាដើម្បីអាចវាយតម្លៃដោយ លំអិត។ លោក Mai Thanh Dan ប្រធានគណៈកម្មាធិ
ការបក្សទីក្រុង Can Tho បានវាយតម្លៃថា៖

        “តាំងពីមុនមក យើងតែងតែផ្តោតសំខាន់លើការវាយតម្លៃអំពីកម្មាភិបាលតំ
បន់។ លើកនេះ មជ្ឈឹមបានដាក់ចេញបទដ្ឋានជាក់ស្តែងដើម្បីវាយតម្លៃកម្មាភិបាល
ក្រោម ឧិវាតមជ្ឈឹម។​ខ្ញុំចាត់ទុកថានេះជាចំណុចលោតផ្លោះក្នុងការវាយតម្លៃកម្មាភិ
បាលដឹក នាំគ្រប់ជាន់ថ្នាក់”។

        ការអនុវត្តល្អព្រមៗគ្នានូវសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី៤ស្តីពិការ
បង្កើន កែប្រែបក្ស រុញថយក្រោយការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌
 របៀបរស់នៅ និងបម្រែបម្រួលអវិជ្ជមានផ្ទៃក្នុង។ អនុវត្តល្អនូវសេចក្តីសម្រេចចិត្ត
នេះក៏ជាលក្ខ័ណ្ឌសម្រាប់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ពង្រឹងជួរកម្មាភិបាល
តាមរយៈការបំប៉ន់ រៀបចំ តែងតាំងនិងប្រើប្រាស់កម្មភិបាល។ តាមនោះជួយក
សាងជួរកម្មភិ បាលមានទេពកោសល្យ មានសីលធម៌ ដើម្បីបម្រើផលប្រយោជន៍
រួមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ