អភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច៖ គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម
(VOVWORLD) - វប្បធម៌របស់បណ្តាជនជាតិភាគតិច វៀតណាមគឺជាធាតុផ្សំដ៏សំខាន់នៃវប្បធម៌វៀតណាម។ ការអភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់តំបន់ជនជាតិភាគតិច គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់បក្ស និងរដ្ឋវៀតណាម ហើយជាភារកិច្ចសំខាន់ក្នុងដំណាក់កាលបច្ចុប្បន្ន។
លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច (រូបថត៖ VOV) |
យោងតាមលទ្ធផលជំរឿនឆ្នាំ ២០១៩ វៀតណាមមានជនជាតិភាគតិចជាង ១៤ លាននាក់ (ស្មើនឹងប្រហែល ១៤,៧% នៃចំនួនប្រជាជនទូទាំងប្រទេស) ដែលរស់នៅភាគច្រើននៅ តំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើង តំបន់ ភាគកណ្តាលប៉ែកខាងជើង តំបន់ខ្ពង់រាបកណ្តាល តំបន់ Tay Nguyen និងនិងតំបន់ភាគនិរតី។ ជនជាតិភាគតិចនីមួយៗ សុទ្ធតែមានគុណតម្លៃវប្បធម៌ពិសេស រួមចំណែកលើកកំពស់វប្បធម៌រួមរបស់បណ្តាជនជាតិវៀតណាម។
ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិរក្សវប្បធម៌ជនជាតិភាគតិច
គ្មានបរិយាកាសណាមួយសម្រាប់ការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ល្អប្រសើរជាង លំហវប្បធម៌របស់ជាតិនីមួយៗនោះទេ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Son La បានយកចិត្តទុកដាក់លើការកសាង និងជំរុញចលនាសិល្បៈមហាជន។ រហូតមកទល់នឹងពេលនេះ ខេត្តមានក្រុមសិល្បៈសម្តែងជាង ៣.៣០០ នៅគ្រប់ភូមិ ឃុំ ហើយជាតំបន់មួយដែលមានក្រុមសម្តែងច្រើនបំផុតក្នុងប្រទេស។ ជារៀងរាល់ឆ្នាំ ខេត្ត Son La តែងតែដកប្រាក់រាប់ពាន់លានដុងពីមូលនីធិថវិកាខេត្ត ដើម្បីគាំទ្រដល់សកម្មភាពវប្បធម៌ និងសិល្បៈមូលដ្ឋាន។ លោកស្រី Lo Xuan Huong ប្រធានក្រុមសម្តែងក្រុមទី ៣ សង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖ “មានមោទនភាពណាស់ដែលទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ដោយមានមូលនិធិរបស់ខេត្តជួយដល់ចលនាវប្បធម៌ និងសិល្បៈ ហើយក្នុងមួយឆ្នាំៗ យើងទទួលបានថវិកាចំនួន ២ លានដុង លើសពីនេះ យើងក៏ទទួលបានប្រាក់ចំនួន ៣ម៉ឺនដុង/គ្រួសារ សម្រាប់ដាក់ចូលក្នុងមូលនិធិវប្បធម៌ និងកីឡារបស់ភូមិ។ ខ្ញុំត្រូវបានចាត់តាំងជាអ្នកទទួលខុសត្រូវ ដូច្នេះខ្ញុំបានប៉ាន់ប្រមាណថា តើការសម្តែង សំលៀកបំពាក់ និងសម្ភារៈអ្វីខ្លះដែលចាំបាច់ត្រូវរៀបចំក្នុងអំឡុងឆ្នាំ ហើយរាយការណ៍ទៅក្រុម ដើម្បីចំណាយឲ្យក្រុមសម្តែង”។
ក្នុងពេលជាមួយគ្នានោះ នៅស្រុក A Luoi ខេត្ត Thua Thien Hue ពិធីបុណ្យប្រពៃណីរបស់ជនជាតិ Pa Co ដូចជា Arieu Caar, Arieu Piing, Arieu Aza ត្រូវបានស្តារឡើងដូចសភាពដើម។ ក្នុងពិធីបុណ្យនានា អាជ្ញាធរមូលដ្ឋានបានរៀបចំពិធីបុណ្យប្រពៃណីរបស់ប្រជាជននៅភូមិ A Nor នៅប្រជុំផ្សារតំបន់ព្រៃភ្នំ A Luoi។ ទាំងនេះគឺជាពិធីបុណ្យ Aza ពិធីមង្គលការប្រពៃណី ល្បែងប្រជាប្រិយ ឡើងបង្គោល ទាញព្រ័ត្រ ...។ លោកស្រី Le Thi Them ប្រធានមន្ទីរវប្បធម៌ និងព័ត៌មានស្រុក A Luoi ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “នាពេលខាងមុខ ដោយឈរលើលក្ខណៈសម្បតិ្តរបស់ជនជាតិភាគតិច ជាពិសេសសកម្មភាពវប្បធម៌ដែលបានអភិរក្សក្នុងសហគមន៍ យើងនឹងបន្តរក្សានូវតម្លៃវប្បធម៌ជាលក្ខណៈពិសេស។ ក្នុងអំឡុងពេលពិធីបុណ្យ និងព្រឹត្តិការណ៍ក្នុងស្រុកធំៗ យើងបន្តបង្កើតសកម្មភាពពិធីបុណ្យឡើងវិញ។ សកម្មភាពវប្បធម៌ប្រពៃណី ចម្រៀងប្រជាប្រិយ និងរបាំប្រជាប្រិយ នឹងត្រូវបញ្ចូលទៅក្នុងសកម្មភាពពិសោធន៏របស់អ្នកទេសចរ”។
យ៉ាងណាមិញ Son La និង Thua Thien Hue គ្រាន់តែជាខេត្តពីរក្នុងចំណោមខេត្ត និងទីក្រុងជាច្រើនដែលកំពុងអនុវត្តន៍ការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច។ នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ វៀតណាមមានពិធីបុណ្យប្រពៃណី ជាង ៨០របស់ជនជាតិភាគតិច ដែលត្រូវបានស្តារឡើងវិញ អភិរក្ស និងអភិវឌ្ឍន៍ក្នុងគោលបំណងត្រឹមត្រូវ សមស្របតាមជនជាតិនីមួយៗ។ ភូមិប្រពៃណីជាង ៣០ ភូមិ នៃជនជាតិចំនួន ២៥ ត្រូវបានបណ្តាក់ទុនក្នុងការអភិរក្ស រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ពីនោះមក រីកសាយភាយនិងអភិវឌ្ឍន៍ដើម្បីកសាងភូមិវប្បធម៌ និងទេសចរណ៍នៅតំបន់ជនជាតិភាគតិច។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលរៀបចំសកម្មភាពអបអរសាទរទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា) ស្របគ្នាពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន; សិក្សាស្រាវជ្រាវ និងបើកថ្នាក់បង្រៀនវប្បធម៌ប្រពៃណីអរូបី និងសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិច។
ពង្រឹងកម្លាំងចលករផ្ទៃក្នុង
បក្សកុម្មុយនិស្តវៀតណាមមានគោលការណ៍អភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិភាគតិច។ ឯកសារនៃមហាសន្និបាតបក្សលើកទី ៨ ទី៩ និងទី១១ ស្តីពីការកសាងវប្បធម៌វៀតណាមជឿនលឿនដែលសម្បូរទៅដោយអត្តសញ្ញាណជាតិគឺជាមូលដ្ឋានសំខាន់ក្នុងគោលនយោបាយតម្រង់ទិសដើម្បីរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ជនជាតិភាគតិចនាពេលថ្មីៗនេះ។ សេចក្តីសម្រេចចិត្តនៃមហាសន្និ បាតបក្សលើកទី ១៣ បានកំណត់នូវទស្សនៈ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់អំណាចទន់វប្បធម៌របស់វៀតណាម។ ក្នុងចំណោមនោះ ការអភិរក្សនិងលើកតម្កលងតម្លៃវប្បធម៌របស់ជនជាតិភាគតិចជាកិច្ចការមួយដ៏សំខាន់បំផុតដែលមានលក្ខណៈលោតផ្លោះ។
ជាពិសេស “កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជន ជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១ - ២០៣០” បានរួមបញ្ចូលនូវគោលដៅ និងប្រភពធនធានជាច្រើន ដែលផ្សាភ្ជាប់ជាមួយគោលនយោបាយអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជនជាតិ។
ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃតំបន់ជនជាតិភាគតិច ក្នុងនោះមានគម្រោងអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិភាគតិចដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍សហគមន៍ គឺជាភស្តុតាងនៃការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋក្នុងការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច។ អាស្រ័យហេតុនេះ ការរក្សាភាពចម្រុះនៃវប្បធម៌ ពង្រឹងសាមគ្គីភាពជនជាតិ គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយរួម ជាពិសេសដើម្បីបញ្ជាក់ជាមួយពិភពលោកអំពីតម្លៃ អត្តសញ្ញាណ និងលក្ខណៈសម្បូរបែបនៃវប្បធម៌របស់បណ្តាជនជាតិវៀតណាម៕