អភិវឌ្ឍន៍ប្រភពធនធានមនុស្សវៀតណាមឆ្លើយតបនឹងសម័យកាលសមាហរណកម្ម
THU HANG -  
(VOVWORLD) /  
|
អភិវឌ្ឍន៍ប្រភពធនធានមនុស្សវៀតណាមឆ្លើយតបនឹងសម័យកាលសមាហរណកម្ម (vinacorp) |
Vovworld-សេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១បក្សកុម្មុយនីស្តវៀត
ណាមបានកំណត់ប្រភពធនធានមនុស្សជាកត្តាសំខាន់បំផុតនៃកំលាំងផលិតកម្ម
សង្គមសំរេចកំណត់សក្ដានុភាពសេដ្ឋកិច្ចសន្តិសុខការពារជាតិនៃប្រទេសមួយៗ។ ក្នុងបណ្ដាប្រភពកំលាំង ប្រភពធនធានមនុស្សត្រូវបានចាត់ទុកជាប្រភពកំលាំង
សំខាន់កំណត់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
អប់រំបណ្ដុះបណ្ដាលតាមសំណូមពរសង្គម
កំលាំងពលករវៀតណាមបច្ចុប្បន្នត្រូវបានអ្នកជំនាញការអន្តរជាតិនិងដំបន់វាយ
តំលៃថាសកម្មរៀនសូត្រលឿនមានលទ្ធភាពក្ដាប់ជាប់កំរិតចំណេះដឹងសកលលោក
នៅវិស័យមួយចំនួន។នេះជាលក្ខណៈងាយស្រួលនិងក៏ជាប្រៀបខ្លាំងដែលជួរធនធានមនុស្សវៀតណាមសម័យកាលថ្មីនឹងបន្តរក្សានិងពង្រីកដើម្បីឆ្លើយតបនូវសំណូម
ពរអភិវឌ្ឍន៍នៃប្រទេសជាតិ។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានកំណត់
ការអភិវឌ្ឍន៍បណ្ដុះបណ្ដាលប្រភពធនធានមនុស្សឧត្តមសិក្សាតាមសំណូមពរសង្គម
ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ធំធេងរបស់ផ្នែកទាំងមូល។ ក្នុងកម្មវិធីសកម្មភាពដំណាក់
កាល២០១១-២០១៦ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលបាននិងកំពុងអនុវត្តគោលដៅ
ដល់ឆ្នាំ២០១៥មហាវិទ្យាល័យទាំងអស់បណ្ដុះបណ្ដាលតាម credit system។ ក្រៅពី
នោះក្រសួងអប់រំនិងបណ្ដុះបណ្ដាលនៅបានដាក់ចេញគោលដៅបែកចែកថ្នាក់ឧត្តម
សិក្សា ដល់ឆ្នាំ២០១៥បង្កើតក្រុមបណ្ដាមហាវិទ្យាល័យតាមទិសស្រាវជ្រាវមហាវិទ្យាល័យតាមទិសវិជ្ជាជីវៈ សាលាជាន់ខ្ពស់សហគមន៍។ ពីនោះការបណ្ដុះ
បណ្ដាលក្នុងមហាវិទ្យាល័យនឹងជំនាញជាងសំដៅឆ្លើយតបបានសំណូមពររបស់
ស្ថាប័នជ្រើសរើសពលករ។ ស្ដីពីបញ្ហានេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“ជំរុញបណ្ដុះបណ្ដាលតាមសំណូមពរសង្គមគឺសំខាន់និងចាំបាច់ដើម្បីឆ្លើយ
តបសំណូមពរសមាហរណកម្ម។ នាពេលកន្លងមក ក្រសួងអប់រំនិងបណ្ដុះបណ្ដាល
បានសហការជាមួយក្រសួងការងារចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួន២។ នោះគឺកិច្ចព្រមព្រៀងជាមួយសមាគមអង្គភាពអាជីវកម្មនៃប្រទេសអាល្លឺម៉ង់និងស្ថាប័ន
ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ កិច្ចព្រមព្រៀងជាមួយសមាគមអង្គភាពអាជីវកម្ម
ជប៉ុននិងស្ថាប័នទាក់ទិនដើម្បីអនុវត្តបណ្ដុះបណ្ដាលតាមសំណូមពររបស់អង្គភាព
អាជីវកម្មអាល្លឺម៉ង់និងជប៉ុនដែលកំពុងវិនិយោគនោវៀតណាមទៅតាមសំណូមពររបស់
គេ។ ក្រៅពីនោះយើងត្រូវជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រទៀតផង។”
យកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ
ក្នុងរយៈពេលកន្លងមក ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍លឿនសមាហរណកម្ម
ស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក ដោយហេតុនេះវៀតណាមជានិច្ចកាលត្រូវការ
ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ជាច្រើន ក្នុងនោះយុទ្ធសាស្ត្របណ្ដុះបណ្ដាល
វិជ្ជាជីវៈសំរាប់ពលករជនបទរបស់រដ្ឋាភិបាលដែលបានអនុម័តត្រូវបានចាត់ទុកជាកូន
សោរជោគជ័យសំរាប់កម្មវិធីគោលដៅជាតិជាច្រើន។ គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សំរាប់ពលករជនបទដល់ឆ្នាំ២០២០របស់រដ្ឋាភិបាលត្រូវបានអនុវត្តជិត៤ឆ្នាំជាមួយ
គោលដៅជាមធ្យមក្នុងមួយឆ្នាំបណ្ដុះបណ្ដាលពលករជនបទប្រមាណ១លាននាក់ ដោះស្រាយជាសារវន្តបញ្ហាជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនោដំបន់ដែលកំពុង
ក្នុងដំណើរការផ្ទេរប្តូររចនាសម្ព័ន្ថសេដ្ឋកិច្ច។ រួមជាមួយនោះ ពីបណ្ដាគោលនយោបាយ
ម៉ាក្រូបានបង្កើតប្រសិទ្ធភាពជាក់ស្ដែងជាមួយប្រភពចំណូលគ្រប់គ្រាន់ធានាជីវភាពរស់
នៅ។ លោក Cao Van Sam អនុប្រធានអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចបានអះអាងថា៖
“គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទជាដំណោះស្រាយសំខាន់
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងជនបទថ្មី។ យើងបានកែប្រែបទដ្ឋានសមត្ថភាព
សារវន្តក្នុងបណ្ដុះបណ្ដាលពលករជនបទ។ ក្នុងនោះការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្ម
មានដំណើរការបណ្ដុះបណ្ដាលសមស្របដើម្បីពលករជនបទធ្វើជាម្ចាស់បច្ចេកវិទ្យា។បណ្ដាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវកំណត់ក្នុងពេលបណ្ដុះបណ្ដាលរួចរាល់ ប្រភព
ធនធានមនុស្សនេះត្រូវមានចំណេះដឹង បច្េចកទេសឆ្លើយតបនឹងសំណូមពរសង្គម។”
អភិវឌ្ឍន៍និងលើកកំពស់គុណភាពប្រភពធនធានមនុស្សវៀតណាមជាជំហានលោត
ផ្លោះក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។នេះក៏ជាកត្តាសំរេចកំណត់ធានានាំ
ខឿនសេដ្ឋកិច្ចនៃប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយលឿននិងចីរភាព៕
THU HANG
-VOVWORLD