អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ

(VOVWORLD) - ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពនិងលំហសមុទ្រជាតិ គឺជាភារកិច្ចចម្បងមួយ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញ លើកឡើងនៅក្នុងរបាយការណ៍នៅចំពោមុខរដ្ឋសភានាថ្ងៃបើកសម័យប្រជុំលើកទី ៨ នៃរដ្ឋសភា នីតិកាលទី ១៥ នាថ្ងៃទី ២១ ខែតុលា។ ក្នុងបរិបទនៃសតវត្សន៍ទី ២១ ត្រូវបានចាត់ទុកជាសតវត្សនៃមហាសមុទ្រ ហើយការ “ឈានទៅសមុទ្រ” បានក្លាយជានិន្នាការដ៏ធំ និងជាទិសដៅសំខាន់សម្រាប់បណ្តាប្រទេសដែនសមុទ្រទាំងអស់ រួមទាំងវៀតណាមផងដែរ។

អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 1តំបន់សេដ្ឋកិច្ច Van Phong (Khanh Hoa)  (រូបថត៖ VOV)

បច្ចុប្បន្នមានប្រជាជនប្រហែល ១៩ លាននាក់ ស្រូបយកជាង ៥០% នៃចំនួនប្រជាជនរស់នៅតាមខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២៨  និងប្រហែល ៥០% នៃតំបន់ទីក្រុងធំៗរបស់វៀតណាម ប្រមូលផ្តុំនៅតំបន់ឆ្នេរនិងនៅលើកោះ។

ការផ្លាស់ប្តូរពីមូលដ្ឋាន

ខេត្ត Khanh Hoa ជាខេត្តមួយនៅឆ្នេរសមុទ្រភាគកណ្តាលប៉ែកភាគខាងត្បូង បានកំណត់គោលដៅដល់ឆ្នាំ ២០៣០ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ សេវាកម្មសមុទ្រអន្តរជាតិ ជាប៉ូលកំណើនអំពីសេដ្ឋកិច្ចសមុទ្រ។ ក្នុងយុគសម័យស្ទះឈានទៅមុខរបស់ប្រទេសជាតិ ដល់ឆ្នាំ ២០៥០ ខេត្ត Khanh Hoa នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដែនសមុទ្រដ៏ធំ ជាទីក្រុងឆ្លាតវៃ ស្និទ្ធស្នាលជាមួយបរិស្ថាន ដែលមានថ្នាក់ស្មើនឹងតំបន់អាស៊ី។ ជាមួយនឹងគុណសម្បត្តិសេដ្ឋកិច្ចសមុទ្រ ខេត្ត Khanh Hoa ផ្តោតលើសេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់ ឧស្សាហកម្មកែច្នៃ ផលិតកម្ម និងថាមពល ...។ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ “ខេត្តកំពុងរៀបចំផែនការសំដៅឆ្ពោះទៅក្លាយជាទីក្រុងឆ្នេរសមុទ្រមានកម្រិតតំបន់។ ជាមួយគ្នានោះ ការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពកោះត្រូវបានរក្សា។ Khanh Hoa មានស្រុកកោះ Truong Sa ដែលជាតំបន់យុទ្ធសាស្ត្រ។ ខេត្តបានកសាងស្រុក កោះ Truong Sa ទាំងដើម្បីការពារអធិបតេយ្យភាពសមុទ្រនិងកោះផង ព្រមទាំងផ្សារតភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ”។

ក្នុងរយៈពេលជិត ៤ ឆ្នាំកន្លង  ខេត្ត Ben Tre ដែលជាតំបន់ដែលមានឆ្នេរសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ បាននិងកំពុងអនុវត្តរាល់កម្មវិធី និងសកម្មភាពសម្រាប់អភិវឌ្ឍន៍ដោយឆ្ពោះទៅទិសខាងកើត។ ខេត្តក៏មាន គោលនយោបាយផ្តោតលើការអនុវត្តគម្រោងវាយោអគ្គិសនីចំនួន ១៩ ដែលមានសមត្ថភាពសរុបជាង ១០០០ មេហ្គាវ៉ាត; គម្រោងចំនួន ៩ បានបញ្ចប់ការសាងសង់ និងដំឡើងជាមូលដ្ឋាន ដែលមានសមត្ថភាពដំឡើងសរុប ៣៦៥,៩មេហ្គាវ៉ាត។ គណៈកម្មាធិការប្រជាជនខេត្តក៏បានដាក់ជូននាយករដ្ឋមន្ត្រីនូវគោលនយោបាយអនុវត្តគម្រោង "មណ្ឌលអ៊ីដ្រូសែនបៃតង់ Ben Tre" ជាគម្រោងសាកល្បងសម្រាប់ឧស្សាហកម្មផលិតអ៊ីដ្រូសែននៅវៀតណាម។

ក្នុងគោលនយោបាយអភិវឌ្ឍន៍ឆ្ពោះទៅទិសខាងកើត   Ben Tre ក៏អំពាវ នាវយ៉ាងសកម្មឱ្យអ្នកវិនិយោគយកចិត្តទុកដាក់ និងអនុវត្តគម្រោងលុបចាក់សមុទ្រ។ លោក Tran Ngoc Tam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានឲ្យដឹងថា៖ “យើងបាននាំចេញទិសដៅអភិវឌ្ឍន៍ទៅទិសខាងកើត ក្នុងនោះកម្មវិធីលុបចាក់សមុទ្រដល់ ៥ ម៉ឺនហិកតា។ នេះជាការបង្ហាញពីបំណងចង់ធ្វើឲ្យ Ben Tre មានការអភិវឌ្ឍយ៉ាងខ្លាំងនាពេលខាងមុខ។ ខ្ញុំពិតជាសង្ឃឹមថា អ្នកវិនិយោគនឹងស្រាវជ្រាវ និងបណ្តាក់ទុននៅ Ben Tre ជាពិសេសតំបន់ពង្វាតសមុទ្រនេះ។ ខ្ញុំក៏ចង់ថា តាមរយៈអ្នកវិនិយោគ Ben Tre នឹងឈានទៅមុខ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅកាន់ពិភពលោកទៀតផង”។

អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 2រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung (រូបថត៖ nld.com.vn)

ទិសដៅសំខាន់ៗ

បច្ចុប្បន្ន វៀតណាមមានតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រចំនួន ១៩ ស្ថិតក្នុងផែនការមេដែលបានអនុម័តរួច (តំបន់ចំនួន ១៨ ត្រូវបានបង្កើត) ទាក់ ទាញគម្រោងបរទេសជាង ៥៥០ជាមួយនឹងទុនវិនិយោគដែលបានចុះបញ្ជីសរុបចំនួន ៥៤,៣៦ ពាន់លានដុល្លារអាមេរិក។ គម្រោងក្នុងស្រុកជាង ១.៦០០គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១,៣៧ លានពាន់លានដុង (ស្មើនឹង ៥៨,៣២ ពាន់លានដុល្លារអាមេរិក)។ នៅឆ្នាំ ២០២២ ផលិតផលក្នុងស្រុកសរុបនៃខេត្តជាប់មាត់សមុទ្រចំនួន ២៨ ស្មើនឹង ៤៩,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ។

ប្រព័ន្ធគោលនយោបាយ ច្បាប់ ផែនការមេ និងយុទ្ធសាស្ត្រលើសមុទ្រត្រូវបានពិនិត្យ និងបង្ហើយ ដោយមានទស្សនវិស័យប្រកបដោយចីរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ...។ មជ្ឈឹមបានចេញសេចក្តីសម្រេចចិត្តលេខ ៣៦  ឆ្នាំ ២០១៨ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ រដ្ឋសភាបានអនុម័តច្បាប់សមុទ្រវៀតណាមក្នុងឆ្នាំ ២០១២; ច្បាប់ស្តីពីធនធាន និងបរិស្ថានសមុទ្រ និងកោះឆ្នាំ ២០១៥ ជាពិសេសនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ៧ រដ្ឋសភា នីតិកាលទី ១៥ បានអនុម័ត លើសេចក្តីសម្រេចចិត្តស្តីពីការរៀបចំផែនការមេលំហសមុទ្រជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung រដ្ឋបានវិនិយោគយ៉ាងច្រើនលើសមុទ្រ និងគម្រោងពាក់ព័ន្ធលើសមុទ្រ បង្កើតជាច្រករបៀងសេដ្ឋកិច្ចសមុទ្រ។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងលំហសមុទ្រជាតិប្រកបដោយនិរន្តរភាព រដ្ឋមន្ត្រីលោក Nguyen Chi Dung បានមានប្រសាសន៍ថា៖ “នាពេលខាងមុខ ក្រសួង ស្ថាប័ននានានឹងពិនិត្យលើបណ្តាផែនការដូចជា៖ ផែនការមេថ្នាក់ជាតិ ផែនការថ្នាក់តំបន់ ផែនការវិស័យ និងផែនការខេត្ត ហើយត្រូវដាក់បញ្ចូលក្នុងស្មារតីធានានូវគោលការណ៍៣គឺ៖ ត្រូវប្រើប្រាស់ទាំងសេដ្ឋកិច្ច រួមផ្សំនឹងវិស័យការពារជាតិ   ផ្តោតលើការផ្តល់អាទិភាពដល់គម្រោងគន្លឹះមួយចំនួន។ សម្រាប់វិស័យមួយចំនួន ផ្តោតលើវិស័យដែលត្រូវផ្តល់អាទិភាព ដើម្បីបង្កើតការលើកទឹកចិត្តថ្មីៗ ដូចជាថាមពលកកើតឡើងវិញ សមុទ្រ ភស្តុភារ...”។

សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១២ ស្តីពីយុទ្ធអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចសមុទ្រវៀត ណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយកំណត់ថា “វៀតណាមត្រូវក្លាយទៅជាប្រទេសខ្លាំងពីសមុទ្រ មានពីសមុទ្រ អភិវឌ្ឍន៍ប្រកបដោយ ចីរភាព វិបុលភាព សន្តិសុខ និងសុវត្ថិភាព; អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ រក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី”។

នាបច្ចុប្បន្ន វៀតណាមកំពុងប្រឈមមុខនឹងកាលានុវត្តភាព ដែលជាពេលវេលាដ៏សំខាន់បំផុតដើម្បីពន្លឿន និងឈានចូលអនុវត្តន៍នូវគោលដៅដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៤, ២០២៥ និងរយៈពេល ២០២១ - ២០២៥។ ការបោះជំហានឈានទៅសមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព នឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់វៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ