អឺរ៉ុបនិងដំណោះស្រាយស្ដារសេដ្ឋកិច្ចទប់ទល់នឹងជម្ងឺរាតត្បាត

(VOVWORLD) - កង្វល់រួមរបស់ពិភពលោកនាបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដា ប្រទេសនិងអង្គការអន្តរជាតិក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩និង ស្ដារសេដ្ឋកិច្ចឡើងវិញ។ អឺរ៉ុបក៏មិនមែនជាករណីលើកលែងដែរ។ ប្លុកនេះកំពុងសម្រប ខ្លួនជាបណ្ដើរៗ ហើយមានដំណោះស្រាយជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទដែល ប្រទេសនានាក្នុងតំបន់សុទ្ធតែសម្រេចបានល្បឿនចាក់វ៉ាក់សាំងយ៉ាងលឿន។

អឺរ៉ុបនិងដំណោះស្រាយស្ដារសេដ្ឋកិច្ចទប់ទល់នឹងជម្ងឺរាតត្បាត - ảnh 1ខ្សែសង្វាក់ផលិតរថយន្ត Mercedes នៅអាល្លឺម៉ង់។ (រូបថត៖ AFP)
បន្ធូរស្រាលការរឹតត្បិតគឺជា “ដងគម្នាស់” សម្រាប់ការស្ដារសេដ្ឋកិច្ច
តាមការវាយតម្លៃជាជំហានដំបូង តំបន់ EU បន្តបង្ហាញឲ្យឃើញសញ្ញាវិជ្ជមាន នៃការស្ដារឡើងវិញ ស្របពេលដែលប្រទេសជាច្រើនបានបន្ធូរស្រាលវិធានការរឹតត្បិត សំដៅបង្ការទប់ស្កាត់ការរីក រាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងការជួយឧបត្ថម្ភជា បន្តបន្ទាប់របស់រដ្ឋាភិបាលផងដែរ។ ក្នុងត្រីមាសទី២ឆ្នាំ២០២១ សេដ្ឋកិច្ចនៃតំបន់ ចាយប្រាក់អឺរ៉ូបានកើនឡើង២% ហួសពីកម្រិត១,៥%តាមការគ្រោងទុកនៃទីផ្សារ។ ល្បឿនកំណើនរបស់សហភាពអឺរ៉ុបបាន កើនពី ០,១%អវិជ្ជមាន ក្នុងត្រីមាសទី១ ឡើង ដល់១,៩%វិជ្ជមានក្នុងត្រីមាសទី២ឆ្នាំ២០២១។
កម្លាំងចលករនៃការស្ដារសេដ្ឋកិច្ចនៅតាមប្រទេស EU នានាគឺការវិនិយោគរបស់ អង្គភាពអាជីវកម្មលើវិស័យផលិតកម្មនិងនាំចេញ។ នាពេលថ្មីៗនេះ ធនាគារកណ្ដាល អឺរ៉ុបបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូឡើងទៅ៥%ក្នុងឆ្នាំ២០២១ ខ្ពស់ជាងកម្រិត៤,៦%ដែលត្រូវបាននាំចេញក្នុងរបាយការណ៍មុននោះ។ ក្នុង ចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងប្លុក អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ់បាន វិលត្រឡប់ទៅរកកំណើនវិជ្ជមានឡើងវិញ។ ទោះជាអត្រាអតិផរណានៃតំបន់ចាយ ប្រាក់អឺរ៉ូនៅតែស្ថិតនៅកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែកម្រិតអតិផរណានេះត្រូវបានគេវាយ តម្លៃថាមានលក្ខណៈបណ្ដោះអាសន្នតែប៉ុណ្ណោះដោយសារកត្តាពាក់ព័ន្ធដល់ជម្ងឺ រាតត្បាត។
រាល់សញ្ញានៃការស្ដារឡើងវិញទាំងនេះ ដំបូងបង្អស់គឺអាស្រ័យលើការដកវិធាន ការរឹតត្បិតដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ដែលធ្វើឲ្យជំនឿជឿជាក់របស់អង្គភាព អាជីវកម្មនិងអ្នកប្រើប្រាស់បានកើនឡើងនៅទូទាំងទ្វីប។ ក្នុងត្រីមាសទី២ឆ្នាំ២០២១ ចំណូលនៃវិស័យលក់រាយបានស្ដារត្រឡប់ទៅកម្រិតមុនពេលផ្ទុះជម្ងឺរាតត្បាតកូវីដ-១៩ ហើយទីផ្សារហ៊ុននៃតំបន់ក៏បានកើនឡើងខ្ពស់ជាប់កំណត់ត្រាផងដែរ។ ចាប់តាំង ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសសមាជិក EU ទាំងអស់ក៏បានទទួលយកជាផ្លូវ ការភ្ញៀវទេសចរមកពីបណ្ដាប្រទេសដែលមានវិញ្ញាបនប័ត្រឌីជីថល EU អំពី កូវីដ-១៩ តាមនោះជួយសម្រួលដល់ការធ្វើដំណើរ អនុញ្ញាតឲ្យបើកប្រតិបត្តិការសេដ្ឋកិច្ចឡើង វិញ ជាពិសេសគឺវិស័យទេសចរណ៍។ យោងតាមប្រធានធនាគារកណ្ដាលអឺរ៉ុប លោកស្រី Christine Lagarde បានឲ្យដឹងថា សេដ្ឋកិច្ចនៃតំបន់ចាយប្រាក់អឺរ៉ូកំពុង មានសន្ទុះកំណើនដ៏ខ្លាំងក្លា ប៉ុន្តែល្បឿននៃការស្ដារសេដ្ឋកិច្ចនឹងផ្អែកលើការអនុវត្ត យ៉ាងប្ដូរផ្ដាច់នូវវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដើម្បីធានាថា ការរីករាលដាលនៃ វីរុសបំប្លែងថ្មី មិនបង្កឡើងផលប៉ះពាល់អវិជ្ជមានទៅលើសេដ្ឋកិច្ចឡើយ។
ដាក់ពង្រាយកញ្ចប់ថវិកាជំរុញការស្ដារសេដ្ឋកិច្ច
ចាប់តាំងពីខែមិថុនាឆ្នាំ២០២១ សហភាពអឺរ៉ុប (EU) បានចាប់ផ្ដើមបើកការ ចំណាយកញ្ចប់ថវិកាជំរុញការស្ដារសេដ្ឋកិច្ច មកពីមូលនិធិជួយសង្គ្រោះក្រោយកូវីដ-១៩ ដោយមានតម្លៃ៧៥០ពាន់លានអឺរ៉ូ ដើម្បីបង្កើតការងារធ្វើ និងជួយទ្រទ្រង់អង្គភាព អាជីវកម្មដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត។ មូលនិធិជួយសង្គ្រោះក្រោយកូវីដ-១៩នោះ គឺជាចំណែកមួយក្នុងកញ្ចប់ថវិការយៈពេលយូរអង្វែងដល់ឆ្នាំ២០២៧របស់ EU សំដៅដោះស្រាយផលវិបាកផ្នែកសេដ្ឋកិច្ចនិងសង្គម ក្រោយពីការផ្ទុះឡើងនៃជម្ងឺ រាតត្បាតកូវីដ-១៩។ កាលពីពាក់កណ្ដាលខែកក្កដា EU ក៏បានអនុម័តជាផ្លូវការលើ ផែនការស្ដារ ដែលស្នើឡើងដោយប្រទេសចំនួន១២ សំដៅបើកផ្លូវសម្រាប់បើកការចំណាយ កញ្ចប់ថវិកាឧបត្ថម្ភនិងប្រាក់កម្ចីដើមដំបូងរបស់ប្លុកនេះផងដែរ។
ដោយមានការជួយឧបត្ថម្ភនេះ ប្រទេសសមាជិកទាំងឡាយអាចចាប់ផ្ដើមការ កែទម្រង់និងការវិនិយោគចាំបាច់សម្រាប់ការស្ដារ ពង្រឹងនិងធ្វើអន្តរកាលសេដ្ឋកិច្ច។ ទន្ទឹមនឹងការជំរុញខ្លាំងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះ ផែនការស្ដារ ក្នុងតម្លៃ៧៥០ពាន់លានអឺរ៉ូ (ស្មើជាង៨៩០ ពាន់លានដុល្លាអាមេរិក) ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ដែលនាំ EU រួចផុតពីវិបត្តិ ស្ដារកំណើនឡើងវិញជាបណ្ដើរៗ ក្នុង បរិបទដែលជម្ងឺរាតត្បាតនៅតែមិនទាន់ត្រូវបានគ្រប់គ្រងឲ្យបានពេញ លេញនៅឡើយ។ រាល់កត្តាទាំងនេះត្រូវបានចាត់ទុកថា ជាដងគម្នាស់ដ៏សែនសំខាន់ ដើម្បីជួយឲ្យសេដ្ឋកិច្ច នៃប្រទេសអឺរ៉ុបជាច្រើនបង្កើនល្បឿនកំណើនក្នុងប៉ុន្មានខែខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ