អស្ថិរភាពកើនឡើងនៅនីហ្សេ

(VOVWORLD) - ស្ថានការណ៍នយោបាយនៅនីហ្សេរីកំពុងទាក់ទាញការចាប់អារម្មណ៍របស់សាធារណមតិអន្តរជាតិ ក្រោយពេលលោកប្រធានាធិបតី Mohamed Bazoum ត្រូវបានកងទ័ពផ្ទួលរលំ ហើយរបបយោធារបស់ភាគីរដ្ឋប្រហារបង្កើតឡើង បានចាប់ខ្លួនសមាជិក រដ្ឋាភិបាលជាច្រើនរូបស្របរដ្ឋធម្មនុញ្ញ។ ទង្វើនេះបានគូសសញ្ញានៃភាពតានតឹងឡើងជណ្ដើរនៃវិបត្តិនយោបាយថ្មីបំផុតនៅនីហ្សេ ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនោះ អាចធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ក្នុងការជួយដល់បណ្ដាប្រទេសនៅតំបន់ Sahel ប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ពួកជីហាដ។
អស្ថិរភាពកើនឡើងនៅនីហ្សេ - ảnh 1បាតុករប្រមូលផ្តុំគាំទ្ររដ្ឋប្រហារនៅក្នុងក្រុង Niamey ប្រទេសនីហ្សេ។ រូបថត៖ Balima Boureima/Reuters

ប្រទេសធ្លាក់ចូលភាពវឹកវរ

លោក Mohamed Bazoum ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីនីហ្សេនាឆ្នាំ ២០២១ ហើយឡើងកាន់អំណាចនាគ្រា ដែលប្រទេសនេះកំពុងធ្លាក់ក្នុងភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ស្ថានការណ៍អស្ថិរភាពនៅតែកើតមាន ជាមួយវត្តមានរបស់ក្រុមចោរប្រដាប់អាវុធ ឬក្រុមជីហាដនៅព្រំដែននីហ្សេ។

ក្នុងសេចក្តីប្រកាស ដែលបាននាំចេញ ក្រោយពេលផ្ដួលរំលំប្រធានាធិបតីនាថ្ងៃទី ២៦ ខែកក្កដា អ្នកនាំពាក្យកងទ័ពនីហ្សេ លោករីវរសេនីយ៍ឯក Amadou Abdramane បានចាត់ទុកថា បណ្ដាកងកម្លាំងការពារជាតិ និងសន្តិសុខបានសម្រេច"បញ្ឈប់របប ដែលបណ្ដាលឲ្យស្ថានការណ៍សន្តិសុខអាក្រក់ទៅៗ និងការគ្រប់គ្រងខ្សោយ" ។ អ្នកនាំពាក្យរបស់កងទ័ពនីហ្សេបានបន្ថែមថា ព្រំដែនរបស់ប្រទេសជាតិត្រូវបានបិទ ហើយបម្រាមគោចរទូទាំងប្រទេសបានប្រកាស។

គួរកត់សម្គាល់ថា រយៈពេល ២ ថ្ងៃ ក្រោយពេលត្រូវបានផ្ដួលរលំប្រធានាធិបតី (ថ្ងៃទី ២៨ ខែកក្កដា) លោកឧត្តមសេនីយ Abdourahamane Tchiani ប្រមុខកងកម្លាំងការពារប្រធានាធិបតីតាំងពីឆ្នាំ ២០១១ បានប្រកាសជាថ្នាក់ដឹកនាំថ្មីរបស់ប្រទេសអាហ្វ្រិកដែលពោរពេញទៅដោយអស្ថិរភាពនេះ ហើយព្រមានថា មិនថាការធ្វើអន្តរាគមន៍ណាមួយរបស់បរទេសក៏នឹងនាំមកនូវអស្ថិរភាព។

ទន្ទឹមនឹងសេចក្ដីប្រកាសពោលខាងលើ របបយោធាដែលឡើងកាន់អំណាចនៅនីហ្សេក៏បានចាប់ខ្លួនសមាជិករដ្ឋាភិបាលជាច្រើនរបស់ប្រធានាធិបតីស្របរដ្ឋធម្មនុញ្ញដែលទើបត្រូវបានផ្ដួលរលំគឺ លោក Mohamed Bazoum។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា ស្ថានកាណ៍នៅនេហ្សេអស្ថិរភាពគឺភាគច្រើនដោយសាររងផលប៉ះពាល់ពីប្រទេសជិតខាងមួយចំនួន។ បើក្រឡេកមើលតំបន់អាហ្រ្វិកខាងលិច ចាប់តាំងពីឆ្នាំ ២០២០ រដ្ឋប្រហារតែងតែកើតមាននៅប្រទេសមួយចំនួនក្នុងតំបន់នេះ ក្នុងនោះមានម៉ាលី ហ្គីណេ ប៊ូគីណាហ្វាសូ។ កាលពីចុងឆ្នាំមុន ថ្នាក់ដឹកនាំនៃសហគមន៍សេដ្ឋកិច្ច អាហ្រ្វិកខាងលិច (ECOWAS) បានឯកភាពគ្នាបង្កើតកងកម្លាំងតំបន់ ដើម្បីធ្វើអន្តរាគមន៍ក្នុងករណីកើតមានរដ្ឋប្រហារ និងប្រយុទ្ធប្រឆាំងនឹងពួកជីហាដ។

អស្ថិរភាពកើនឡើងនៅនីហ្សេ - ảnh 2បាតុករគាំទ្ររដ្ឋប្រហារប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតបារាំងក្នុងក្រុង Niamey ប្រទេសនីហ្សេ ។ រូបថត៖ Souleymane Ag Anara/Reuters

ប្រតិកម្មរបស់សហគមន៍អន្តរជាតិ

ប្រតិកម្មចំពោះស្ថានការណ៍នៅនីហ្សេ ថ្នាក់ដឹកនាំយោធារបស់ម៉ាលី និងប៊ូគីណាហ្វាសូបានព្រមានថា មិនថាការអន្តរាគមន៍យោធាណាមួយ ប្រយុទ្ធប្រឆាំងនឹងនីហ្សេ ក៏នឹងនាំ ទៅដល់ការប្រកាសសង្គ្រាមប្រឆាំងនឹងប៊ូគីណាហ្វាសូ និងម៉ាលី។ ផ្ទុយទៅវិញ សេចក្តីថ្លែងការណ៍រួម បញ្ចប់កិច្ចប្រជុំកំពូលជាបន្ទាន់របស់ថ្នាក់ដឹកនាំសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ដែលបានប្រប្រឹត្តិទៅនៅរដ្ឋធានី Abuja ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី ៣០ ខែកក្កដា បានសំណូមពរឲ្យរបបយោធារបស់ភាគីរដ្ឋប្រហារនៅនីហ្សេបោះបង់ចោលអំណាច និងស្ដារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាមុខតំណែងជូនលោកប្រធានាធិបតី Mohamed Bazoum ឡើងវិញ។ ក្នុងរយៈពេល ១ សប្តាហ៍ ប្រសិនបើសំណូមពរនេះមិនត្រូវបានឆ្លើយតប ECOWAS នឹងចាត់វិធានការចាំបាច់ទាំងអស់ អាចរួមទាំងវិធានការយោធា ដើម្បីធ្វើអន្តរាគមន៍ សំដៅស្ដារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅនីហ្សេឡើងវិញ។  ថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកខាងលិចចំនួន ១៥ ក៏បានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងភាគីរដ្ឋប្រហារនៅនីហ្សេ។

អំពីភាគីអន្តរជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងដាច់អហង្ការរាល់ការខិតខំប្រឹងប្រែងដណ្តើមរដ្ឋអំណាចដោយកម្លាំងអាវុធ និងបំផ្លិចបំផ្លាញខឿនគ្រប់គ្រងប្រជាធិបតេយ្យ សន្តិភាព និងស្ថិរភាពនៅនីហ្សេ។ លោកបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធអត់ធ្មត់ និងធានាកិច្ចការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។ ក្នុងពេលនោះ នាថ្ងៃទី ២៩ ៣០ និង៣១ ខែកក្កដា សហភាពអឺរ៉ុប (EU) អាល្លឺម៉ង់ និងបារាំងសុទ្ធតែបានប្រកាសបញ្ឈប់រាល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងបញ្ឈប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយនីហ្សេ។

អំពីភាគីអាមេរិក រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច និងសន្តិសុខរវាងអាមេរិក ជាមួយនីហ្សេត្រូវបានប៉ាន់ស្មានថាមានទំហំរាប់រយលានដុល្លារអាមេរិក អាស្រ័យលើការរក្សាខឿនប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅប្រទេសនេះ។ ជំនួយឧបត្ថម្ភនេះកំពុងជួបប្រទះនឹងគ្រោះថ្នាក់ ហើយទង្វើបង្កអស្ថិរភាពចាំបាច់ត្រូវបញ្ជ្រាស់ភ្លាមមួយរំពេច។

នីហ្សេ គឺជាប្រទេសទទួលជំនួយស្នូលពីប្រទេសលោកខាងលិច។ នីហ្សេត្រូវជួបប្រទះនឹងការលំបាកជាមួយយុទ្ធនាការជីហាដចំនួន ២៖មួយនៅភាគនិរតីដែលបានជ្រៀតចូលពីម៉ាលីកាលពីឆ្នាំ ២០១៥ ហើយយុទ្ធនាការមួយទៀតគឺនៅភាគអាគ្នេយ៍ដែលពាក់ព័ន្ធនឹងកងកម្លាំងជីហាដពីនីហ្សេរីយ៉ាប៉ែកភាគឦសាន។ ការដែលរដ្ឋាភិបាលស្របរដ្ឋធម្មនុញ្ញត្រូវផ្ដួលរលំបានបង្កភាពស្មុគស្មាញដល់ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិច សំដៅជួយប្រទេសនៅតំបន់

Sahel ប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ពួកជីហាដ។ ទន្ទឹមនឹងនោះ បណ្ដាលឱ្យជីវភាពរស់នៅរបស់ប្រជាជននៅនីហ្គេដែលជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក កាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ