(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រព្រឹត្តិទៅសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការបង្កើនសិទ្ធិដល់ស្ត្រីក្នុងយុគសម័យឌីជីថលជាលើកដំបូង។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រព្រឹត្តិទៅសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីការបង្កើនសិទ្ធិដល់ស្ត្រីក្នុងយុគសម័យឌីជីថល |
នេះគឺជាគំនិតផ្តួចផ្តើមមួយដែលត្រូវបានវៀតណាមស្នើឡើង សំដៅអះអាងនូវការសន្យារបស់ថ្នាក់ដឹកនាំអាស៊ានដើម្បីជំរុញសមភាពយេនឌ័រ និងលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងដំណើរការកសាងសហគមន៍។ នេះក៏ជាសកម្មភាពមួយ នៃកិច្ចខិតខំប្រឹងប្រែងទូទៅរបស់វៀតណាមស្ដីពីការធានាសិទ្ធិរបស់ស្ត្រីផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងដឹកនាំសម័យប្រជុំពិសេសនេះនាថ្ងៃទី ២៦ ខែមិថុនាខាងមុខនៅទីក្រុងហាណូយ។ ភ្ញៀវកិត្តិយសនៃសម័យប្រជុំនេះរួមមាន ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Arden អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi និងលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមអាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) លោកស្រី Armida Salsiah Alisjahbana ។
គំនិតផ្តួចផ្តើមដំបូងរបស់អាស៊ាន
ឆ្នាំ ២០២០ មានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិដល់ស្ត្រីនៅក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងប្លុកអាស៊ាន បដិវត្តឧស្សាហកម្ម ៤.០ កំពុងបង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលតម្រូវឲ្យមានវិធីអភិក្រមថ្មីអំពីសមភាពយេនឌ័រ ក្នុងយុគសម័យឌីជីថល។ នារយៈពេលកន្លងទៅ រាល់ការសន្យា និងអាទិភាពរបស់អាស៊ានលើវិស័យសុខមាលភាពសង្គម ស្ត្រី និងសមភាពយេនឌ័រកាន់តែត្រូវបានផ្តោតការយកចិត្តទុកដាក់ និងជំរុញពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ ក្នុងប្លុកអាស៊ាននាបច្ចុប្បន្ននេះ គោលនយោបាយជាច្រើននៅតែមានកំហិត ដែលធ្វើឲ្យស្ត្រីជួបការលំបាកជាច្រើនក្នុងការអភិក្រមជាមួយសេវាកម្ម
សុខុមាលភាពសង្គម។ អត្រាស្ត្រីដែលធ្វើការក្នុងវិស័យក្រៅផ្លូវការនៅតែមានកម្រិតខ្ពស់ ហើយប្រាក់ចំណូលទាបជាងបុរស។
រូបថត៖បក្សកុម្មុយនិស្តវៀតណាម |
ក្នុងបរិបទនេះ ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស វៀតណាមបានលើកសំណើរអំពីគំនិតផ្ដួចផ្ដើមរៀបចំសម័យប្រជុំ ស្ដីពីការបង្កើនការផ្លាស់ប្ដូរ ចែករំលែកព័ត៌មានអំពីការធានាសិទ្ធិអំណាចដល់ស្ត្រី។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖
“នេះគឺជាលើកដំបូងហើយ ដែលថ្នាក់ដឹកនាំអាស៊ានបានធ្វើការពិភាក្សាគ្នាជាផ្លូវការស្ដីពីស្ត្រី និងការផ្ដល់សិទ្ធិដល់ស្ត្រី។ ប្រការនេះពិតជាមានអត្ថន័យដ៏សំខាន់ណាស់។ តាមរយៈសកម្មភាពនេះ ថ្នាក់ដឹកនាំអាស៊ានអាចផ្ទៀងស្ដាប់សំណើរ ហើយផ្តល់គំនិតជាក់ស្ដែង។ ខ្ញុំគិតថាដើម្បីបង្កើនសិទ្ធិដល់ស្ត្រី គឺត្រូវសុក្រឹតឯកសារគតិយុត្តិជាមុនសិន។ ក្រៅពីនេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍ក្នុងអាស៊ាន ដើម្បីកសាងវប្បធម៌អាស៊ានក្នុងការទាក់ទងប្រាស្រ័យជាមួយស្ត្រីក្នុងសហគមន៍។ នេះគឺជាអត្ថន័យដែលវៀតណាមបានផ្ដោតសំខាន់ក្នុងសម័យប្រជុំនេះផងដែរ“។
ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីសមភាពយេនឌ័រ
ក្នុងឆ្នាំ ២០២០ ពិភពលោកនឹងរៀបចំពិធីរំលឹកខួបលើក៍ទី ២៥ ឆ្នាំ នៃការអនុវត្តសេចក្តីប្រកាសនិងកម្មវិធីធ្វើសកម្មភាពទីក្រុងប៉េកាំង និងលើកទី ៥ ឆ្នាំ នៃការអនុវត្តរាល់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅវៀតណាម ឆ្នាំ ២០២០ ក៏ជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រជាតិជាលើកដំបូងស្តីពីសមភាពយេនឌ័រ ហើយរដ្ឋាភិបាលនឹងរៀបចំយុទ្ធសាស្ត្រសមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១-២០៣០ ។
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាម បានប្តេជ្ញាចិត្តអនុវត្តន៍ជាក់ស្ដែងនូវរាល់គោលដៅនៃកម្មវិធីធ្វើសកម្មភាពទីក្រុងប៉េកាំង និងរាល់ការសន្យាអន្តរជាតិដទៃទៀត ស្តីពីសមភាពយេនឌ័រក្នុងដំណើរការកសាង និងពង្រឹងច្បាប់ គោលនយោបាយជាតិ។ វៀតណាមបានខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ សំដៅកាត់បន្ថយបទបញ្ញត្តិ ដែលមានលក្ខណៈរើសអើងចំពោះទាំងស្ត្រី និងបុរស។ ការខិតខំប្រឹងប្រែងជំរុញសមភាពយេនឌ័ររបស់វៀតណាមបានជួយកែលម្អយ៉ាងច្បាស់លាស់អំពីតួនាទី និងឋានៈរបស់ស្ត្រី។ ជាក់ស្ដែង អត្រាសមាជិការសភារបស់វៀតណាមស្រូបយក ២៧,១% ហើយខ្ពស់ជាងកម្រិតមធ្យមរបស់តំបន់ និងពិភពលោក។ តាមការវាយតម្លៃរបស់
អន្តរជាតិថា នាបច្ចុប្បន្ននេះ អត្រាម្ចាស់សហគ្រាសជាស្ត្រីរបស់វៀតណាមបានស្រូបយក ៣១,៣% នៃចំនួនម្ចាស់សហគ្រាសសរុប អត្រានៃការបង្កើតការងារធ្វើថ្មីសម្រាប់ពលការិនីតែងតែមានកម្រិត ៤៨% ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ លោកស្រី Dinh Thi Tuyet Nhung អនុប្រធានគណកម្មការជួយឧបត្ថម្ភស្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមបានអះអាងថា៖
“ក្នុងនិន្នាការរួមនៃបដិវត្តឧស្សាហកម្ម ៤.០ នោះ វៀតណាមបានកសាងគម្រោងជួយឧបត្ថម្ភដល់ស្ត្រី។ ស្ត្រីវៀតណាមកំពុងបានដើរតួនាទីដ៏សំខាន់ មិនត្រឹមតែរួមចំណែកបង្កើតការងារធ្វើសម្រាប់ពលករប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានដល់និរន្តរភាពលើវិស័យសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម ក៏ដូចជារួមចំណែកអនុវត្តន៍រាល់ស្ដង់ដារអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ“។
ការកសាងវិធីអភិក្រមលើគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពច្នៃប្រឌិត និងចីរភាពអំពីស្ត្រី ដោយផ្នែកលើមូលដ្ឋានកំណត់តម្រូវការរួមរបស់តំបន់ ប្រៀបខ្លាំង និងការចូលរួមចំណែករបស់ប្រទេសនីមួយៗ គឺជាតម្រូវការសមស្របក្នុងបរិបទនាបច្ចុប្បន្នរបស់អាស៊ាន។ តាមរយៈសម័យប្រជុំនេះ ការយល់ដឹងរបស់ប្រជាជនអំពីតួនាទី អត្ថន័យអំពីតួនាទី អត្ថន័យ និងការចូលរួមរបស់ស្ត្រីក្នុង យុគសម័យឌីជីថលនឹងត្រូវបានពង្រឹងថែមទៀតផងដែរ៕