អាស៊ានត្រៀមខ្លួនជាស្រេចចូលរួមសមាហរណកម្មសកលលោក
ANH HUYEN -  
(VOVworld)-ថ្ងៃទី៣១ធ្នូឆ្នាំ២០១៥នេះ សហគមន៍នៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍(អាស៊ាន)បានបង្កើតជាផ្លូវការ។រហូតមកដល់ពេលនេះ កិច្ចការត្រៀម រៀបចំរបស់ប្រទេសអាស៊ានទាំងអស់សម្រាប់ការប្រសូត្រសហគមន៍អាស៊ាន ត្រូវ បានសម្រេចរួចរាល់ជាសារវ័ន្ត ក្នុងនោះមានការខិតខំប្រឹងប្រែងអនុវត្តរាល់វិធាន ការលើកកំពស់ប្រភពធនធានមនុស្ស បង្កលក្ខណៈសម្រាប់ការដឹកជញ្ជូនទំនិញ និងកែលំអររបៀងគតិយុត្តិឲ្យសមសម្របទៅនឹងការសន្យានានាក្នុងអាស៊ាន។
នាថ្ងៃទី២២វិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុងគូឡាឡាំពួបានក្លាយទៅជាថ្ងៃប្រវត្តិ
សាស្ត្រមួយ ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានអនុម័តជា
ឯកឆន្ទៈនូវសេច ក្តីប្រកាសបង្កើតសហគមន៍អាស៊ាន បើកចេញដំណាក់កាលថ្មី
សម្រាប់សមាគម នេះផងដែរ។ ដោយការចាប់បដិសន្ធិជាផ្លូវការនេះ អាស៊ានបាន
ក្លាយទៅជាអង្គការតំបន់ទី៣លើពិភពលោក។ គោលដៅទូទៅរបស់សហគមន៍
អាស៊ាន គឺកសាង អាស៊ានឲ្យក្លាយទៅជាអង្គការសហប្រតិបត្តិការអន្តររដ្ឋាភិ
បាលដោយមានការ តភ្ជាប់យ៉ាងស៊ីជម្រៅជាងទៀត។
ឱកាសនិងការប្រឈមមុខ
សហគមន៍អាស៊ានបានបង្កើតគឺនាំមកនូវឱកាសជាច្រើនសម្រាប់បណ្តាប្រ
ទេសជាសមាជិក មុនបង្អស់គឺលើវិស័យសេដ្ឋកិច្ច។ សហគមន៍អាស៊ានបាន បង្កើតគឺក្នុងបំណងប្រែក្លាយទីផ្សារដែលមានប្រជាជនជាង៦០០លាននាក់នេះ ឲ្យក្លាយទៅជាទីផ្សាររួមមួយ។ហើយសហគមន៍អាស៊ានបានបង្កើត នឹងជម្រុញ
ការផ្សាភ្ជាប់ក្នុង តំបន់និងបង្កើនកម្លាំងប្រគួតប្រជែងដើម្បីប្រឈមមុខនឹងរាល់
ការសាកល្បងថ្មីលើ ពិភពលោក ជាពិសេសនៅក្នុងតំបន់ដែលជាកន្លែងមាន
ខឿនសេដ្ឋកិច្ចទើបនឹង លេចចេញដូចជាឥណ្ឌា ចិនជាដើម។
ប៉ុន្តែ ទន្ទឹមជាមួយគ្នានោះ អាស៊ានក៏មានបញ្ហានៅសេសសល់មួយចំនួន
ផងដែរ ។ បញ្ហានៅសេសសល់ធំបំផុតនោះគឺគម្លាតចំណេះដឹងរវាងក្រុមប្រ
ទេសអាស៊ាន ចំនួន២។តាមបណ្តាអ្នកវិភាគថា ប្រការនេះអាចបណ្តាលមកភាព
យឺតយ៉ាវនៃដំ ណើការកសាងមណ្ឌលពាណិជ្ជកម្មសេរីមួយក្នុងតំបន់។ លើសពី
នេះទៅទៀត ភាពសុខដុមរម្យនារវាងផលប្រយោជន៍ជាតិជាមួយនឹងផល
ប្រយោជន៍រួមរបស់សមាគម ទាំងមូលក៏ជាបញ្ហានៅសេសសល់មិនតិចតូចផង
ដែរ។
ត្រៀមខ្លួនជាស្រេច
ដោយការយល់ដឹងអំពីបញ្ហាប្រឈមដើរទន្ទឹមនឹងឱកាសធំៗដែលសហគមន៍
អាស៊ាននាំមកជូនសមាជិកនៃបណ្តាប្រទេសអាស៊ានក៏បានអនុវត្តវិធានការជាក់ ស្តែងជាច្រើនឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីពង្រីកឲ្យបាននូវ ប្រៀប
ខ្លាំងរបស់ខ្លួន ខណៈពេលដែលសម្របខ្លួនជាមួយសហគមន៍ធំជាងនេះ។ ឧទា
ហរណ៍ សឹង្ហបុរីបានលើកកំពស់តួនាទីនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងសហគមន៍អង្គ
ភាពអាជីវកម្ម ម៉ីយ៉ាន់ម៉ានិងហ្វីលីពីន យកចិត្តទុកដាក់ជួយឧបត្ថម្ភ អង្គភាពអា
ជីវកម្មធុនតូចនិងមធ្យម ឬកម្ពុជាផ្តោតទៅលើការអភិវឌ្ឍន៍គោលន យោបាយពាណិ
ជ្ជកម្មបើកទ្វា សម្រាប់ទាក់ទាញការវិនិយោគ បន្ធូស្រាលច្បាប់ វិនិយោគនិងកម្មសិទ្
ធិបញ្ញា។រួមជាមួយគ្នានោះ វៀតណាមក៏បានបង្កលក្ខណៈ ងាយស្រួលសម្រាប់
ពាណិជ្ជកម្មតាមរយៈការអនុវត្ត គយអេឡិចត្រូនិក យន្តការ ច្រកទ្វាតែមួយនិងធ្វើ
វិសោធនកម្មលើច្បាប់មួយចំនួនផងដែរ ឲ្យសមស្របទៅ នឹងការសន្យាក្នុងអាស៊ាន។
រួមជាមួយការខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកនានា លេខាធិការ ដ្ឋានអាស៊ានក៏បានកសាងគំរោងផែនការលំអិតសម្រាប់សហគមន៍អាស៊ាន ដោយមានខ្លឹមសារសម្រាប់អនុវត្តចំនួន៤៥។ ការត្រៀមរៀបចំទាំងអស់នេះ គឺ
សំដៅធានាថា សហគមន៍អាស៊ានដំណើរការតាមការកំណត់ប្រកបដោយ ប្រ
សិទ្ធិភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សមាជិកក្នុងប្លុកទាំងមូល និយាយរួមនិងប្រទេសនីមួយៗនិយាយដោយឡែកក៏ដូចជារួមចំណែកចូលក្នុង ការអភិវឌ្ឍន៍និងភាពសម្បូរុងរឿងរបស់សកលលោកទៀតផង៕
ANH HUYEN