អាហ្វហ្គានីស្ថាននៅតែអស្ថិរភាពក្រោយរយៈពេល១៤ឆ្នាំប្រឆាំងភេរវកម្ម

(VOV)_១៤ឆ្នាំ បន្ទាប់ពីថ្ងៃដែល​ប្រធានាធិបតីអាមេរិក លោក George W.Bushបំផុស
សង្គ្រាមប្រឆាំង​ភេរវកម្មនៅ​អាហ្វហ្គានីស្ថាន  (ថ្ងៃទី៧តុលាឆ្នាំ ២០០១) រហូតមកដល់
ពេលនេះប្រទេសនៅអាស៊ីខាងត្បូងនេះ នៅតែ​ស្ថិតក្នុងស្ថានភាពអស្ថិរភាពដដែរ។
 រូបភាពអំពីប្រទេសមួយប្រកបដោយសន្តិភាព ​អភិវឌ្ឍន៍ប្រហែលជានៅឆ្ងាយអនេក​។

 អាហ្វហ្គានីស្ថាននៅតែអស្ថិរភាពក្រោយរយៈពេល១៤ឆ្នាំប្រឆាំងភេរវកម្ម - ảnh 1
អាហ្វហ្គានីស្ថាននៅតែអស្ថិរភាពក្រោយរយៈពេល១៤ឆ្នាំប្រឆាំងភេរវកម្ម

ស្ថានភាពអស្ថិរភាពនៅអាហ្វហ្គានីស្ថាន ត្រូវបានបង្ហាញច្បាស់នៅក្នុង​វិស័យ
សេដ្ឋកិច្ចដ៏អន់ខ្សោយ និងពួកឧទ្ទាមតាលីបង់កំពុងរីកសាយភាយ​ខ្លាំងក្លាពីមួយថ្ងៃ
ទៅមួយថ្ងៃ និងជនគាំទ្ររដ្ឋឥស្លាមស្វ័យប្រកាស (IS ) នៅប្រទេស​នេះនៅ​បន្ត​កើន
ឡើង។ 

          ជំលោះបន្តកើតមានឡើង

        ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥ ជាថ្ងៃដែលកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន
ទទួលភារកិច្ចធានាសន្តិសុខជាផ្លូវការ ពីអង្គការ NATO មក ស្ថានភាព​ជាក់ស្ដែង ការ
ជំលោះនៅអាហ្វហ្គានីស្ថានមិនទាន់បានបញ្ចប់ឡើយ។ ផ្ទួយទៅវិញនឹង​ពក្សសំដី
សុទិដ្ឋិនិយមនាឆ្នាំ២០១៤ របស់កងទ័ពអាមេរិក ស្ដីពីស្ថានភាព​អាហ្វហ្គានីស្ថាន ដូច
ជា៖​កំទេចប្រព័ន្ធភេរវកម្មអន្តរជាតិ Al _ Qaeda នៅអាស៊ី​ខាងត្បូង (អាហ្វហ្គានីស្ថាន 
និងប៉ាគីស្ថាន) កសាងកំពាំងយោធាមួយនៅ​អាហ្វហ្គានីស្ថាន អាចការពារប្រទេស
ដោយខ្លួនឯង។ ស្ថានភាពសន្តិសុខនៅ​ទីនេះបានអាក្រក់ទៅៗ ដោយសារជនប្រ
ដាប់អាវុធតាលីបង់នៅអនុវត្តការវាយ​ប្រហារដោយបង្ហូរឈាមខ្លាំងចំពោះជនស៊ី
វិលនិងកងកម្លាំងសន្តិសុខ។ ទោះបីជា ប្រធានាធិបតី Asraf Ghani បានអំពាវនាវ
ជាច្រើនលើកច្រើនសារអោយ​តាលីបង់ចូលរួមការចរចារ ក៏ដូចជា ចូលរួមដំណើ
ការនយោបាយរបស់ប្រទេសជាតិក៏ដោយ ប៉ុន្តែភាគីតាលីបង់បានបង្ហាញនូវការ
ស្ទាក់ស្ទើរ។ នៅឡើយហើយថែមទាំង ថ្នាក់​ដឹកនាំតាលីបង់នៅប្រកាសថា៖ មិន
ចូលរួមការចរចារសន្តិភាពណាមួយ ប្រសិនបើមានការវត្តមានរបស់កងទ័ពបរ
ទេសនៅអាហ្វហ្គានីស្ថាននេះ។ 

          ប្រការគួរអោយព្រួយបារម្ភជាងទៀត នោះគឺ ក្រុមមនុស្ស​បានសន្យាថានឹ​ង​
ស្មោះ​ត្រង់ គាំទ្រ រដ្ឋឥស្លាមស្វ័យប្រកាស (IS ) បានកើនឡើងពីមួយថ្ងៃទៅ​មួយ​ថ្ងៃ។ 
តាមរបាយការណ៍របស់ក្រុមអ្នកសង្កេតការណ៍ Al _Qaeda របស់អង្គការ​សហប្រជា
ជាតិ បានអោយដឹងថា៖ កងកម្លាំងតាលីបង់ចំនួន១០% គាំទ្រ IS ។ទន្ទឹមនឹងនោះ រដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏បានបញ្ជាក់ថា៖ក្រុមតាលីបង់មួយចំនួនបាន
ប្រើប្រាស់ទង់សញ្ញារបស់ IS ឬគាំទ្រអង្គការនេះ នៅខេត្តចំនួន ២៥​ ក្នុង​ចំណោម
ខេត្ត៣៤ នៅអាហ្វហ្គានីស្ថាន

          ក្នុងស្ថានភាពច្របូកច្របល់ដូច្នេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចាប់ផ្តើម
មានការបែកបាក់ ផ្ទៃក្នុង។ ថែមទាំង គណបក្សប្រឆាំងបានស្នើ​ប្រើ​ប្រាស់រដ្ឋធម្មនុញ្ញ
 ដើម្បីកំចាត់ចោល​ប្រធានាធិបតីបច្ចុប្បន្ន និងរៀបចំការបោះឆ្នោតមុន​កាលកំណត់។ 

សេដ្ឋកិច្ចឳនភាព ភាពក្រីក្រកើនឡើងជាបន្តបន្ទាប់

        ឆ្នាំ២០១៥ ពិភពលោកបានឃើញរលកជនអន្តោប្រវេសន៍ ពីទ្វីបអាស៊ី ​អាហ្វ្រីក
ទៅអឺរ៉ុប។ ក្នុងនោះ បរិមាណជនអាហ្វហ្គានីស្ថាន ស្មើនឹង ៣៦% ( ១៥៣ពាន់នាក់) 
ឈរលំដាប់ថ្នាក់ទី២ បន្ទាប់ពីស៊ីរី (៣៨%) តែប៉ុណ្ណោះ។ ប្រការគួរ​អោយយកចិត្ត
ទុកដាក់នោះគឺ ជនអាហ្វហ្គានីស្ថានទៅកាន់អឺរ៉ុប ភាគច្រើនគឺ​ជំនាន់វ័យក្មេង។ 
ក្រៅពីបញ្ហាសន្តិសុខនេះ មូលហេតុមួយទៀតដែលធ្វើអោយជនអាហ្វហ្គានីស្ថាន
ចេញទៅអឺរ៉ុបនោះគឺបញ្ដាសេដ្ឋកិច្ចជួបការលំបាកជាច្រើន។ 

          នៅទីក្រុង Kabul ប្រជាជនចំនួន៨០% នៅតំបន់ទីប្រជុំជនជា​បណ្ដុះ​អាសន្ន​ 
ត្រូវរស់នៅក្នុងស្ថានភាពខ្វះទឹកស្អាត អនាម័យអន់ខ្សោយ។ ជនអាហ្វហ្គានីស្ថាន
ចំនួន៩លាននាក់ (​ចំនួនប្រជាជនសរុបគឺ២៩លាននាក់) ត្រូវរស់នៅក្រោម​បន្ទាត់​
ក្រីក្រ ដោយមានប្រាក់ចំណូលតិចជាងមួយដុល្លារអាមេរិកក្នុងមួយថ្ងៃ។ មនុស្ស​ធំ
ដឹងក្តីចំនួន២/៣មិនចេះអក្សរ។ ក្រៅពីនោះ តាមរបាយការណ៍របស់អង្គការ​សហ
ប្រជាជាតិថា៖ ផ្ទៃដីដាំដំណាំអាភៀននៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៤ បានកើន
ឡើងខ្ពស់បំផុតតាំងពីមុនមក។ បណ្ដាសកម្មភាពលក់ដូរគ្រឿងញៀននេះមិន​
គ្រាន់តែនាំមកនូវប្រាក់ចំណេញសំរាប់តាលីបង់ និងពួកឧទ្ទាមផ្សេងៗទៀត​ប៉ុណ្ណោះ
ទេ ថែមទាំងបង្កើនអំពើពុករលួយ និងបទល្មើសផ្សេងទៀត​។

          ១៤ឆ្នាំ បន្ទាប់ពីថ្ងៃបំផុសសង្គ្រាមប្រឆាំងនឹងភេរវកម្មមក អាហ្វហ្គានីស្ថាន
នៅតែប្រឈមមុខនឹងវិបត្តិជាច្រើន អំពីសេដ្ឋកិច្ច និងសង្គមកិច្ច។ សញ្ញាមួយអំពី​
ស្ថានភាពសន្តិភាព និងជីវភាពរស់នៅសម្បូរធូធារ នៅ​ឆ្ងាយអនេកចំពោះប្រជា
ជននៅប្រទេសនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ