ឥទ្ធិពលនៃការបោះឆ្នោតនៅអ៊ីស្រាអែល ចំពោះអនាគតនយោបាយនៅ មជ្ឈឹមបូព៌ា

(VOVWORLD) -  នាថ្ងៃទី១៧ ខែកញ្ញា អ្នកបោះឆ្នោតនៅអ៊ីស្រាអែលបានទៅបោះឆ្នោតលើក ទី ២ ក្នុងឆ្នាំនេះ។ លទ្ធផលនៃការបោះឆ្នោតលើកនេះ នឹងសម្រេចលើអាជីព នយោបាយរបស់នាយករដ្ឋមន្រ្តីកំពុងកាន់អំណាច លោក Benjamin Netanyahu ដែលជាថ្នាក់ដឹកនាំមួយរូបគាំទ្រលទ្ធិជាតិនិយម អភិរក្សនិយមនិងមានទស្សនៈដ៏តឹងរឹង។ តើលោក Netanyahu អាចដណ្ដើមបានជ័យជំនះក្នុងអាណត្តិលើកនេះឬត្រូវតែបញ្ឈប់អាជីពនយោបាយក្នុងអំឡុងពេល ១០ឆ្នាំកន្លងមកនេះ ដែរឬអត់? ប្រការនេះនឹងជះឥទ្ធិពលដល់អនាគតនៃតំបន់មជ្ឈឹមបូព៌ាផងដែរ។

ឥទ្ធិពលនៃការបោះឆ្នោតនៅអ៊ីស្រាអែល ចំពោះអនាគតនយោបាយនៅ មជ្ឈឹមបូព៌ា - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភាជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡិមថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩  (រូបថត៖ THX/TTXVN) 

នេះជាការបោះឆ្នោតលើកទី២ក្នុងរយៈពេល៦ខែកន្លងទៅនៅអ៊ីស្រាអែល ដែលជាការរត់ប្រណាំងរវាងគណៈបក្ស Likud របស់នាយករដ្ឋមន្រ្តីលោក Netanyahu ជាមួយ គណៈបក្សខៀវ-ស របស់អតីតប្រធានអគ្គសេនាធិការ ឧត្តមសេនីយ៍លោក Benny Gantz។ ក្នុងការបោះឆ្នោតកាលពីខែមេសាកន្លងទៅ គណៈបក្ស Likud រួមជាមួយបណ្ដាគណៈបក្សស្ដាំនិយមនិងគណៈបក្សជី្វហ្វដើម ដណ្ដើមបានអាសនៈភាគច្រើននៅរដ្ឋសភា ប៉ុន្តែមិនអាចបង្កើតសម្ព័ន្ធភាពបានឡើយ ដោយសារការខ្វែងគំនិតទាក់ទិនដល់ច្បាប់ស្ដីពីកាតព្វកិច្ចយោធាចំពោះយុវជនជាជនជាតិជ្វីហ្វដើម។ ប្រការនេះបានធ្វើអោយលោក Netanyahu ត្រូវតែរលាយរដ្ឋសភាហើយរៀបចំការបោះឆ្នោតមុនកាលកំណត់លើកនេះ។

នៅតែជាគោលនយោបាយចាស់គំរិល

មុនពេលប្រព្រឹត្តទៅការបោះឆ្នោត នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បានដុតំដៅបរិយាកាសក្នុងតំបន់ដោយការថ្លែងជាច្រើន។ ដំបូងគឺការអះអាងថា ប្រសិនបើដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតលើកនេះ ការងារដំបូងបង្អស់ដែលលោកនឹងធ្វើនោះ គឺរួមបញ្ចូលជ្រលងភ្នំ Jordan ជាចំណែកមួយនៃ វេសប៊ែង (West Bank) ចូលក្នុងដែនដីអ៊ីស្រាអែលភ្លាមមួយរំពេច។ មុននោះ ថ្នាក់ដឹកនាំរូបនេះក៏បានបង្ហាញជាសាធារណៈនូវភស្តុតាងនានាស្ដីពីការដែលអ៊ីរ៉ង់មានមូលដ្ឋានអភិវឌ្ឍអាវុធនុយក្លេអ៊ែរសម្ងាត់ ក្នុងបរិបទដែលទំនាក់ទំនងរវាងអ៊ីរ៉ង់និងអាមេរិកកំពុងតែតានតឹងយ៉ាងខ្លាំង។ នេះត្រូវបានចាត់ទុកថា ជាកាយវិកាអស់ពីចិត្តចំពោះសម្ព័ន្ធមិត្តអាមេរិក។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីលោក Netanyahu ក៏បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីជួបសវនាការជាមួយ ប្រធានាធិបតីលោក Vladimir Putin ព្រមទាំងពន្លឿនការចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាប្រវត្តិសាស្ត្ររវាង Tel Aviv និងវ៉ាស៊ីនតោនផងដែរ។

កាយវិកាទាំងអស់ពោលខាងលើត្រូវបានមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា មិនគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះទេ ដោយសារតែកាយវិកាទាំងនោះត្រូវបានថ្នាក់ដឹកនាំអ៊ីស្រាអែលរូបនេះអនុវត្តក្នុងការបោះឆ្នោតលើកទី១ កាលពីខែមេសាកន្លងទៅ សំដៅទាក់ទាញការគាំទ្រនិងសម្លេងឆ្នោតរបស់អ្នកបោះឆ្នោត។ ៥ខែមុននេះ លោក Netanyahu បានធ្វើសកម្មភាពប្រហាក់ប្រហែលគ្នា ដោយចលនាអោយប្រធានាធិបតីអាមេរិកលោក Donald Trump ទទួលស្គាល់តំបន់ខ្ពង់រាប Golan ជារបស់អ៊ីស្រាអែល។ ហេតុនេះហើយ ការសន្យារួមបញ្ចូលតំបន់ប្រជុំជននានានៅ West Bank បានស្ថិតនៅក្នុងយុទ្ធសាស្ត្ររកសម្លេងឆ្នោតរបស់លោក Netanyahu ចាប់តាំងពីការបោះឆ្នោតកាលពីខែមេសាកន្លងទៅ។ ស្រដៀងគ្នាដែរ ប្រសិនបើមុនការបោះឆ្នោតកាលពីខែមេសាកន្លងទៅ លោក Netanyahu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននោះ គឺដល់ការបោះឆ្នោតលើកនេះ លោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូដើម្បីជំរុញទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីផងដែរ។

អស្ថិរភាពនៅមជ្ឈឹមបូព៌ា

សេចក្ដីវៀងវៃខាងនយោបាយនិងយុទ្ធសាស្ត្រយកចិត្តអ្នកបោះឆ្នោតរបស់នាយករដ្ឋ មន្រ្តីអ៊ីស្រាអែលលោក Netanyahu ត្រូវបានមនុស្សជាច្រើនព្យាករណ៍ថា នឹងជួយអោយលោកបន្តដណ្ដើមបានជ័យជំនះយ៉ាងប្រផិតប្រផើយក្នុងការបោះឆ្នោតលើកនេះ។

ឥទ្ធិពលនៃការបោះឆ្នោតនៅអ៊ីស្រាអែល ចំពោះអនាគតនយោបាយនៅ មជ្ឈឹមបូព៌ា - ảnh 2នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu (រូបថតៈ AFP/TTXVN) 

ប្រការនេះមានន័យថា នឹងធ្វើអោយបាត់បង់ចោលក្ដីសង្ឃឹមនៅសេសសល់អំពីដំណោះស្រាយរដ្ឋចំនួន២ចំពោះជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ព្រមទាំងបណ្ដាលឡើងអស្ថិរភាពនៅមជ្ឈឹមបូព៌ាជាថ្មីម្ដងទៀតផងដែរ។ ប្រសិនបើការថ្លែងរបស់លោក Netanyahu ស្ដីពីការរួមបញ្ចូលជ្រលងភ្នំ Jordan ដែលជាចំណែកមួយនៃត្រើយខាងលិច ចូលក្នុងដែនដីអ៊ីស្រាអែល ត្រូវបានអនុវត្តនោះគឺវានឹងលុបចោលកិច្ចខិតខំប្រឹងប្រែងទាំងអស់សំដៅបញ្ឈប់ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ព្រមទាំងចោះចូលជ្រៅថែមទៀតក្នុងជម្លោះហើយសូម្បីតែអរិភាព រវាងបណ្ដាប្រទេសអារ៉ាប់ជាមួយអ៊ីស្រាអែល ដែលបានគងវង្សអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះផងដែរ។

ទន្ទឹមនឹងនោះ កាយវិការបស់ថ្នាក់ដឹកនាំអ៊ីស្រាអែលអាចបង្កើតឡើងទំលាប់អាក្រក់មួយនៅក្នុងតំបន់ក៏ដូចជាលើពិភពលោក ដែលភាគីមួយអាចប្រើប្រាស់កម្លាំងយោធាឬសេដ្ឋកិច្ចរបស់ខ្លួនដើម្បីអនុវត្តគោលនយោបាយវាតទីនិយមនិងទន្ទ្រានកាន់កាប់ដីធ្លី។ មិនត្រឹមតែប៉ុណ្ណោះទេ ផែនការនេះថែមទាំងមានគ្រោះអាសន្នធ្វើអោយសឹករេចរឹលបណ្ដាសេចក្ដីសម្រេចចិត្ត សន្ធិសញ្ញាអន្តរជាតិនិងច្បាប់អន្តរជាតិផងដែរ។ សន្តិសុខនៅមជ្ឈឹមបូព៌ាកំពុងប្រឈមមុខនឹងគ្រោះអាសន្ននិងការសាក ល្បងធំមួយជាថ្មីម្ដងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ