ឥទ្ធិពលនៃលទ្ធផលបោះឆ្នោតរបស់អាល្លឺម៉ង់ទៅលើសហភាពអឺរ៉ុប(EU)

(VOVWORLD) -គណបក្សគ្រឹស្តប្រជាធិប តេយ្យ  CDU របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Markel និងសម្ព័ន្ធសង្គមគ្រឹស្ត (CSU) ទើបដណ្តើមបានជ័យជម្នះក្នុងការ បោះឆ្នោតរដ្ឋសភាអាល្លឺម៉ងនាថ្ងៃទី២៤កញ្ញាដោយទទួលបានសម្លេងគាំទ្រចំនួន៣៣%។ ប្រការនេះសរឲ្យឃើញថា លោកស្រី Markel នឹងបន្តកាន់ដំណែងជាអធិ ការបតីអាល្លឺម៉ង់អាណត្តិទី៤។ ហើយលទ្ធផលនេះមិនត្រឹមតែសំខាន់សម្រាប់ អាល្លឺម៉ងប៉ុណ្ណោះទេ ថែមទាំងមានន័យថា សហភាពអឺរ៉ុប (EU) នឹងមានការតភ្ជាប់យ៉ាងស្អិតរមួតជាងលើវិស័យសេដ្ឋកិច្ចនិងនយោបាយទៀតផង។

អាល្លឺម៉ង៉ជាប្រទេសមានចំនួនប្រជាជនច្រើនបំផុត មានខឿនសេដ្ឋកិច្ចធំបំ ផុតក្នុង EU និងមានឥទ្ធិពលខ្លាំងចំពោះរាល់គោលនយោបាយអភិវឌ្ឍន៍របស់ប្លុក ទាំងមូល។ ប្រការងាយស្រួលសម្រាប់ប្រទេសអាល្លឺ ម៉ង់គឺគោលនយោបាយរបស់ លោកស្រី Merkel ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់នោះគឺគាំទ្រការតភ្ជាប់របស់សហភាព អឺរ៉ុប។

        តួនាទីកាន់តែសំខាន់របស់អាល្លឺម៉ង់ក្នុង EU

        អស់រយៈពេលជាង២ទសវត្ស តួនាទីរបស់អាល្លឺម៉ង់ក្នុង EU កាន់ តែបានកត់សម្គាល់។ កម្លាំងសេដ្ឋកិច្ចមុតមាំ លទ្ធភាពយោធា ថែមទាំងការប្រតិបត្តិការទូត យ៉ាងមត់ចត់និងមានការទទួលខុសត្រូវរបស់អាល្លឺម៉ង់ កំពុងនាំមកនូវទំនុកទុកចិត្ត សម្រាប់ប្រទេសនានាក្នុង EU។

ឥទ្ធិពលនៃលទ្ធផលបោះឆ្នោតរបស់អាល្លឺម៉ង់ទៅលើសហភាពអឺរ៉ុប(EU) - ảnh 1 អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Markel

        នៅអឺរ៉ុប អាល្លឺម៉ង់បានបង្ហាញនូវតួនាទីនយោបាយតាមរយៈយន្តការសហ ការរវាងអាល្លឺម៉ង់និងបារាំង។ យន្តការនេះជាលក្ខណៈសំខាន់ជម្រុញកិច្ចសហប្រតិ បត្តិការនៅអឺរ៉ុបក្នុងរយៈពេលខាងមុខ។

        ស្តីពីសេដ្ឋកិច្ច អាល្លឺម៉ង់ដើរតួនាទីសំខាន់ក្នុងការជួយ EU រួចផុតពីវិបត្តិហិរញ្ញ វត្ថុ។ ឥទ្ធិពលរបស់អាល្លឺម៉ង់មិនត្រឹមតែរីកសាយភាយក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬកំណែទម្រង់នយោបាយប៉ុណ្ណោះទេ ថែមទាំងបើកទូលាយទៅវិស័យគោលនយោ បាយសន្តិសុខនិងការទូតទៀតផង។ ដោយបានដោះស្រាយយ៉ាងមត់ចត់លើបណ្តា បញ្ហាជនចំណាក់ស្រុកនោះ លោកស្រី Merkel និង EU កំពុងគ្រប់គ្រងបានល្អជាង ចំពោះបញ្ហាជនចំណាក់ស្រុក ដែលជាការសាកល្បងដ៏ធំមួយរបស់សហភាពនា ពេលកន្លងទៅ។

        លោកស្រី Merkel ជាប់ឆ្នោត៖ កត្តារក្សាស្ថិរភាពសម្រាប់ EU
        ដោយគោលគំនិតគាំទ្រអន្តោប្រវេសន៍ គាំទ្រការតភ្ជាប់ក្នុងសហភាពអឺរ៉ុបនោះ អាចអះអាងបានថា លោកស្រី Merkel ជាប់ឆ្នោតជាកត្តាវិជ្ជមានចំពោះ EU។

        ក្នុងតួនាទីជាក្បាលម៉ាស៊ីរបស់ EU នឹងចូលរួមយ៉ាងសកម្មទៅក្នុងបញ្ហាអន្តរ ជាតិនិងតំបន់កាន់តែខ្លាំងនោះ អាល្លឺម៉ង់និងបារាំងកំពុងស្វែងរកដំណោះស្រាយ ពង្រឹងនិងពង្រីក EU ដើម្បីប្រឆាំងនឹងគ្រោះបែកបាក់ឬវិវត្តិហិរញ្ញវត្ថុ ដែលក្នុងនោះ មានការដែលអង់គ្លេសចាកចេញពី EU (Brexit) វិបត្តិបំណុលសាធារណនៅក្រិក ឬ ទំនាក់ទំនងជាមួយរដ្ឋអំណាចអាមេរិកដែលជាការសាកល្បងត្រូវដោះស្រាយចំពោះ មុខ។ នាដើមឆ្នាំ២០១៧នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron និង លោកស្រី Merkel បានឯកភាពលើគោលការណ៍បង្កើតរដ្ឋសភា Eurozone ថវិការ រួម Eurozone ក៏ដូចជាសហការជិតស្និទ្ធជាងក្នុងបណ្តាការខិតខំប្រឹងប្រែងធ្វើកំណែ ទម្រង់។ សំណើរបង្កើតមូលនិធិរូបិយវត្ថុអឺរ៉ុប (EMF) ក៏ត្រូវបានលោកស្រី Merkel យល់ព្រម ដើម្បីបង្កើតឲ្យ Eurozone លទ្ធភាពទប់ទល់ជាមួយវិបត្តិដោយមិនចាំបាច់ អាស្រ័យទៅលើមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានទីស្នាក់ការនៅទីក្រុង វ៉ាស៊ីងតោនផងដែរ។

        តាមកត្តាទាំងអស់ពោលខាងលើ យោងតាមមជ្ឈដ្ឋានអ្នកវិភាគ អឺរ៉ុបកំពុង កសាងជាបណ្តើរៗសម្ព័ន្ធឯកភាពមួយចំពោះមុខមហាអំណាចនានា ដែលក្នុងនោះ កត្តាជាក្បាលម៉ាស៊ីគឺគូរបារំាងនិងអាល្លឺម៉ង់។

        ឧបសគ្គ

        ក្រឡែកមើលជាទូទៅ លទ្ធផលបោះឆ្នោតនៅអាល្លឺម៉ង់គឺជះឥទ្ធិពលសកម្ម ទៅលើ EU។ ប៉ុន្តែ ក៏មិនអាចនិយាយបានថា នឹងមានលក្ខណៈងាយស្រួលទាំង ស្រុងនោះទេ។ លទ្ធផលបោះឆ្នោតសរឲ្យឃើញថា អាល្លឺម៉ង់មានការបែកបាកគួរឲ្យ ព្រួយបារម្ភ។ ច្បាស់លាស់គឺការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពកាន់តែពិបាកជាង។ បច្ចុប្បន្ន គណៈបក្ស SPD បានប្រកាសថា មិនចូលរួមសម្ព័ន្ធមិត្តជាមួយ CDU-CSU ដើម្បីបង្កើតរដ្ឋាភិបាលឡើយ។ ក្នុងពេលជាមួយគ្នានោះ លោកស្រី Merkel បាន អះអាងថា នឹងស្វែងរកវិធានការជួបសន្ទនាជាមួយគណៈបក្សប្រជាធិបតេយ្យសេរី (FDP)និងគណៈបក្សបៃតងជាគណៈបក្សឆ្វេងនិយមប្រពៃណីដែរ។ ប៉ុន្តែ នេះនឹង ជាសម្ព័ន្ធមិត្តស្មុគស្មាញ ព្រោះថា រវាង CDU-CSU ជាមួយគណបក្សទាំងពីរនេះ មានការខ្វែងគំនិតជាច្រើនទាក់ទិនទៅនឹងគោលនយោបាយសេដ្ឋកិច្ចនិងការធ្វើ កំណែទម្រង់ EU។ តាមនោះ ក្នុងករណីដែល FDP ចូលរួមសម្ព័ន្ធភាពជាមួយ CDU-CSU នោះ ពិតណាស់ថា ទស្សនៈនិងការទាក់ទង់ផ្ទាល់របស់រដ្ឋាភិបាលថ្មីនៅ អាល្លឺម៉ង់ក្នុងបណ្តាបញ្ហារបស់អឺរ៉ុបនឹងមានការផ្លាស់ប្តូរ។ ហើយនេះមិនមែនជា លក្ខណៈល្អសម្រាប់ផែនការធ្វើកំណែទម្រង់អឺរ៉ុបរបស់បារាំងនិងអាល្លឺម៉ង់នៅឡើយ

        ការដែលអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ជាប់ឆ្នោតអាណត្តិ ទី៤ គឺមានអត្ថន័យសំខាន់សម្រាប់អនាគតរបស់អឺរ៉ុប។ ទោះបីជា នៅមានការសាក ល្បងជាច្រើនត្រូវឆ្លងកាត់ក៏ដោយ ប៉ុន្តែក្នុងនាមជាក្បាលម៉ាស៊ីនរបស់សម្ព័ន្ធមិត្តរួម មាន២៧ប្រទេសនោះ អាល្លឺម៉ង់នឹងជាកត្តាសំខាន់ជួយ EU តភ្ជាប់យ៉ាងខ្លាំងក្លាទាំង អំពីសេដ្ឋកិច្ចនិងនយោបាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ