១០ឆ្នាំនៃសង្គ្រាមស៊ីវិលនៅស៊ីរី៖ ការពិតនិងបញ្ហាប្រឈម
(VOVWORLD) - ថ្ងៃទី១៥ មីនា ឆ្នាំ២០២១ គម្រប់ខួប១០ឆ្នាំនៃការផ្ទុះឡើងសង្គ្រាម ស៊ីវិលដ៏បង្ហូរឈាមនៅស៊ីរី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ យ៉ាងខ្លាំងបំផុតដោយចលនា “និទាឃរដូវអារ៉ាប់” ដោយផ្ដើមចេញពីប្រទេសទុយនេស៊ី កាលពីខែមករាឆ្នាំ២០១១។ ក្រោយ រយៈ ពេលមួយទសវត្ស ប្រទេសស៊ីរីនៅតែលិចលង់ ក្នុងភាពច្របូកច្របល់និងការបែកបាក់យ៉ាងជ្រាលជ្រៅ។ ដំណើរការស្ថាបនាសន្តិ ភាពនិងស្ដារប្រទេសឡើងវិញ នៅតែប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរយ៉ាងច្រើនលើសលុប។
សង្គ្រាមស៊ីវិលអូសបន្លាយក្នុងអំឡុងពេល១០ឆ្នាំបានបង្កឡើងការខូចខាតយ៉ាងដំណំទៅលើប្រទេសស៊ីរី។ (រូបថត៖ Reuters) |
ក្រោយរយៈពេលពេញមួយទសវត្សរិ៍ សង្គ្រាមស៊ីវិលនៅស៊ីរី បានក្លាយទៅជាវិបត្តិ មួយក្នុងចំណោមវិបត្តិដ៏ធ្ងន់ធ្ងរបំផុតលើទូទាំងពិភពលោកក្នុងសតវត្សទី២១។ រហូតមក ទល់ពេលនេះ សង្គ្រាមស៊ីរីបាន ឆក់យកអាយុជីវិតរបស់មនុស្សចន្លោះពី៤០ម៉ឺនដល់៥០ ម៉ឺននាក់ ហើយបណ្ដាលឲ្យចំនួនប្រជាជន ១/២ ត្រូវតែបោះបង់ផ្ទះសម្បែងដោយរត់ភៀសខ្លួន ហើយ ពលរដ្ឋប្រមាណ២០ម៉ឺននាក់ទៀតបានបាត់ខ្លួនផងដែរ។ យ៉ាងណាមិញ ប្រសិនបើផ្អែកលើ សភាពការណ៍ជាក់ស្ដែង រាល់តួរលេខខាងលើប្រាកដថា មិនមែនជាការធ្វើស្ថិតិចុង ក្រោយបំផុតអំពីការខូចខាតដោយសារសង្គ្រាមស៊ីវិលស៊ីរីនោះទេ។
សភាពការណ៍ស្មុគស្មាញ
ក្នុងសុន្ទរកថានាពេលថ្មីៗនេះ ក្នុងឱកាសខួបលើកទី១០នៃការផ្ទុះសង្គ្រាមស៊ីវិលស៊ីរី អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានសង្កត់ធ្ងន់ថា ស្ថានភាពនៅស៊ីរី គឺជា “សុបិន្តអាក្រក់គួរឲ្យរន្ធត់”។ ចាប់តាំងពីការផ្ទុះ សង្គ្រាមមក ពាក់កណ្ដាលនៃចំនួនកុមារសរុបរបស់ស៊ីរី គ្មានមួយថ្ងៃណាដែលរស់នៅ ដោយគ្មានសង្គ្រាមឡើយ ហើយប្រជាជនស៊ីរីប្រមាណ៦០% ត្រូវជួបប្រទះនឹងហានិ ភ័យអត់ឃ្លានក្នុងឆ្នាំ២០២១។ តាមមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ស៊ីរីកំពុងប្រឈមនឹងវិបត្តិចំនួន៣ក្នុងពេលតែមួយនោះគឺ អំពើហឹង្សា ការធ្លាក់ចុះសេដ្ឋ កិច្ច និងជម្ងឺរាតត្បាត កូវីដ ១៩។ ប្រជាជនស៊ីរីជារៀងរាល់៣គ្រួសារ គឺមាន២គ្រួសារ មិនអាចឆ្លើយតបនឹងតម្រូវការជាសារវ័ន្តក្នុងជីវភាពប្រចាំថ្ងៃបានឡើយ។
IS បានបណ្ដាលឡើងភាពចលាចលនៅស៊ីរីនិងអ៊ីរ៉ាក់ក្នុងរយៈពេលវែងមួយ។ (រូបថត៖ Politico) |
លើសមរភូមិ កងទ័ពស៊ីរីបានដណ្ដើមយកវិញដែនដីភាគច្រើន ពីការកាន់កាប់ របស់កម្លាំងបះបោរក្រោមការគាំទ្រពីកម្លាំងខាងក្រៅមួយចំនួន។ ប៉ុន្តែ មូលដ្ឋារចនា សម្ព័ន្ធសឹងតែទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញឬរងការខូចខាតយ៉ាងដំណំ ដែលទាមទារ ឲ្យមានប្រភពហិរញ្ញវត្ថុដ៏ធំសម្បើមឡើងដល់ទៅរាប់ពាន់លានដុល្លាអាមេរិកដើម្បីស្ដារឡើងវិញ។ ក្នុងពេលជាមួយគ្នានោះ ភាគីនិងកម្លាំងនានានៅតែមានការបែកបាក់គ្នា យ៉ាងធ្ងន់ធ្ងរ បានជាមិនអាចឆ្ពោះទៅការផ្សះផ្សាបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅលើដែនដីស៊ីរីថែមទាំងមានវត្តមានយោធារបស់កម្លាំង អន្តរជាតិជាច្រើនក្នុងនាមខុសៗគ្នា ព្រមទាំងក្រុមប្រដាប់អាវុធស្វ័យប្រកាសជាច្រើន ទៀត ដែលក្នុងនោះមានអង្គការជ្រុលនិយមនិងភេរវកម្ម។ កម្លាំងអន្តរជាតិទាំងនេះ បម្រើការគិតគូរនិងផលប្រយោជន៍ខុសៗគ្នា មិនមែនដើម្បីការស្ដារសន្តិភាពនិងស្ថិរ ភាពឡើងវិញនៅស៊ីរីឡើយ។ ការពិតនេះបណ្ដាលឲ្យដំណើរការប្រមូលផ្ដុំការខិតខំប្រឹង ប្រែងអន្តរជាតិសម្រាប់បញ្ចប់សង្គ្រាម ស្ដារប្រទេសស៊ីរីឡើងវិញជួបប្រទះនឹងការ លំបាកឧបសគ្គធ្ងន់ធ្ងរ។
ផ្លូវរូងក្រោមដីមិនទាន់ឃើញពន្លឺនៅឡើយ
តាមអ្នកវិភាគចាត់ទុកថា ការលំបាកឧបសគ្គធំបំផុតចំពោះដំណើរការបង្កើតសន្តិ ភាពនិងស្ដារស៊ីរីឡើងវិញ គឺជាការបំបែកបំបាក់រវាងបណ្ដាប្រទេសនិងកម្លាំងអន្តរជាតិ ដោយមានឥទ្ធិពល មិនមែនជាការបែកបាក់ផ្ទៃក្នុងរបស់ស៊ីរីឡើយ។ ដោយសារ ទាំងរដ្ឋអំណាចស៊ីរី ក៏ដូចជាកម្លាំងប្រឆាំងនានា សុទ្ធតែពឹងផ្អែកនិងស្ថិតនៅក្រោម ឥទ្ធិពលគួរឲ្យកត់សម្គាល់ពីខាងក្រៅ។
កុមារីស៊ីរីម្នាក់នៅជំរុំជនភៀសខ្លួននៅ Majdal Anjar ប្រទេសលីបង់។ (រូបថត៖ Getty Image) |
ក្នុងសភាពការណ៍នោះ ប្រទេសមហាអំណាចដែលមានសម្លេងនិងឥទ្ធិពលធំ បំផុតទាំង២ គឺរុស្ស៊ីនិងអាមេរិក នៅតែស្វះស្វែងរកសម្លេងរួមមិនទាន់បាន។ រហូតមកដល់ ពេលនេះ គោលដៅនៃការអន្តរាគមន៍របស់រុស្ស៊ីក្នុងវិបត្តិនៅស៊ីរី គឺឥតងាករេនិងច្បាស់ លាស់ សំដៅជួយរដ្ឋអំណាចប្រធានា ធិបតី Bashar Al Assad បង្ក្រាបកម្លាំងឧទ្ទាមនិង ភេរវកម្ម ហើយស្ដារស្ថិរភាពឡើងវិញ។ ផ្ទុយទៅវិញ គោលជំហរមូលដ្ឋានរបស់ អាមេរិក គឺប្រឆាំងនឹងរដ្ឋអំណាច Bashar Al Assad ហើយគាំទ្រកម្លាំងបះបោរខ្លះៗ។ ក្រៅពីនោះ ប្រទេសមានឥទ្ធិពលមួយចំនួនទៀតក្នុងតំបន់ដូចជាអ៊ីរ៉ង់ និងទួរគី ក៏បន្ត អន្តរាគមន៍ចូលយ៉ាងជ្រាលជ្រៅក្នុងសង្គ្រាមស៊ីវិល ជាមួយនឹងការគិតគូរខុសៗគ្នាផងដែរ។
ផលវិបាកនៃការខ្វះឯកភាពក្នុងវិធីអភិក្រមរបស់ភាគីពាក់ព័ន្ធនានា គឺនៅតែមិន អាចនាំមកនូវសន្តិភាពនិងស្ថិរភាពសម្រាប់ស៊ីរីនៅឡើយ ទោះបីជាវង់ចរចាជាច្រើន បានដំណើរការក្រោមការគាំពារអន្តរជាតិក៏ដោយ។
ហេតុដូច្នេះ សង្គ្រាមស៊ីវិលស៊ីរីក៏ដូចជាទុក្ខលំបាកវេទនារបស់ប្រជាជនរាប់លាន នាក់ ត្រូវបានព្យាករណ៍ថា នឹងមិនអាចបញ្ចប់យ៉ាងឆាប់ៗបានឡើយ៕