២០១៧- ឆ្នាំកាត់បន្ថយបែបបទរដ្ឋបាល

(VOVWORLD) - ឆ្នាំ ២០១៧ សារ «រដ្ឋាភិបាលច្នៃប្រឌិត អភិវឌ្ឍន៍ សច្ចៈយុត្តិធម៌ ធ្វើសកម្មភាពបំរើប្រជាជននិងសហគ្រាស» ត្រូវបានអនុវត្តតាមរយៈសកម្មភាពនៃស្ថាប័ន រដ្ឋបាលនានា ក្នុងនោះ ការកែទម្រង់រដ្ឋបាលសាធារណៈត្រូវបានចាត់ទុកទទួលបានបោះ ជំហានលោតផ្លោះ។ ប្រការនេះនាំមកនូវការពេញចិត្តនិងក្តីជំនឿទុកចិត្តសំរាប់ប្រជាពលរដ្ឋ សហគ្រិននិងមជ្ឈដ្ឋានវិនិយោគិន។ 
២០១៧- ឆ្នាំកាត់បន្ថយបែបបទរដ្ឋបាល - ảnh 1 ២០១៧- ឆ្នាំកាត់បន្ថយបែបបទរដ្ឋបាល

(VOVworld) - ឆ្នាំ ២០១៧ ជាឆ្នាំប្តេជ្ញាអនុវត្តកំណែទម្រង់បែបបទរដ្ឋបាលនៃក្រសួងស្ថាប័នគ្រប់ ជាន់ថ្នាក់ដោយមានបែបបទរដ្ឋបាលរាប់ពាន់បែបបទត្រូវបានកាត់បន្ថយ។ ការងារកែទម្រង់ រដ្ឋបាលទទួលបានលទ្ធផលវិជ្ជមាន ឯកភាព ធម្មតា តម្លាភាព និងសមស្របនឹងបទដ្ឋានអន្តរ ជាតិ។

        ប្តេជ្ញាអនុវត្តការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល

        ចាប់ពីដើមឆ្នាំ ២០១៧ រដ្ឋាភិបាលវៀតណាមបានប្រមូលផ្តុំបញ្ជាណែនាំអនុវត្តព្រមៗគ្នា ផ្តួចផ្តាច់បណ្ដាភារកិច្ចវិធានការជួយឧបត្ថម្ភសហគ្រាស លើកទឹកចិត្តផ្លាស់ប្តូរថ្មីច្នៃប្រឌិត ចាប់ ផ្តើមអាជីពថ្មីតាមស្មារតីប្តេជ្ញាកសាងរដ្ឋាភិបាលច្នៃប្រឌិត អភិវឌ្ឍន៍ សច្ចៈយុត្តិធម៌ និងបំរើឲ្យ ប្រជាជននិងសហគ្រាស។

        តាមនោះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្តស្តីអំពីការបន្តអនុវត្តភារកិច្ចវិធានការដើម្បីកែលំអបរិយាកាសអាជីវកម្មលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ និងសេចក្តីសម្រេចចិត្តស្តីអំពីការកាត់បន្ថយបែបបទរដ្ឋបាល។ រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានអះអាងថា៖

        «បណ្ដាបែបបទរដ្ឋបាលត្រូវបានអនុវត្តដ៏ល្អ។ បែបបទគយរដ្ឋការនិងបែបបទពន្ធត្រូវ បានកាត់បន្ថយ។ ជាពិសេសគឺអនុក្រឹត្យលេខ ៥០ ដែលបានចេញផ្សាយ ហើយមានសុពល ភាពក្នុងឆ្នាំ ២០១៧ នោះបានបង្កើតលក្ខណៈងាយស្រួលសំរាប់សហគ្រិនវិនិយោគនិងធ្វើ អាជីវកម្ម។ បែបបទទាក់ទិនដល់ការទាក់ទងជាមួយប្រភពទុន ដីធ្លី និងគោលនយោបាយ បណ្តុះបណ្ដាលប្រជាពលករ ត្រូវបានពិចារណាយ៉ាងម៉ត់ចត់ ដោះស្រាយការលំបាកពីបញ្ហា បែបបទបង្កើតសហគ្រាសដល់ការផ្តល់លិខិតវិនិយោគ។»

        ក្នុងឆ្នាំ ២០១៧ មានបែបបទរដ្ឋបាលចំនួន ៥០ លើវិស័យពលកម្មសង្គមត្រូវបានកាត់ បន្ថយ មុខទំនិញចំនួន ៤២០ ដែលត្រូវបានត្រួតពិនិត្យនៅរដ្ឋការត្រូវបានកាត់បន្ថយ លក្ខ័ណ វិនិយោគអាជីវកម្មលើវិស័យគ្រប់គ្រងនៃក្រសួងឧស្សាហពាណិជ្ជកម្មចំនួន ៦៧០ ត្រូវបានកែ លំអ។

        ក្រៅពីការបើកនិងដាក់ឲ្យដំណើរការគេហទំព័រ «រដ្ឋាភិបាលជាមួយសហគ្រាស» នាឆ្នាំ ២០១៦ គិតតាំងពីខែមេសាឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានប្រគល់ឲ្យរដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលគ្រប់គ្រងផ្ទាល់ ឆ្លើយរាល់សំណួរមតិរបស់ប្រជាពលរដ្ឋលើ គេហទំព័ររដ្ឋាភិបាល «រដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ»។ នេះគឺជាយន្តការឃ្លាំមើលយ៉ាងម៉ត់ ចត់សំដៅបង្កើតឡើងយន្តការប្រកបដោយប្រសិទ្ធភាពនិងបើកចំហរ។ រដ្ឋមន្ត្រី ប្រធានខុទ្ទកា ល័យរដ្ឋាភិបាល លោក Mai Tien Dung បានឲ្យដឹងថា៖

        «ដោយមានការឃ្លាំមើលរបស់ប្រជាពលរដ្ឋ សហគ្រាស ស្ថាប័ន អង្គការ កម្មាភិបាល គ្រប់ជាន់ថ្នាក់និងមជ្ឈដ្ឋានសហគ្រាសសុទ្ធតែគប្បីប្រតិបត្តិ។ បន្តប្រគល់ឲ្យក្រសួងស្ថាប័ន តំបន់គ្រប់គ្រងកម្មាភិបាលតាមទិសត្រឹមត្រូវនិងម៉ត់ចត់។ ស្មារតីគឺដើម្បីតម្លភាពបើកចំហ ធ្វើការរួមជាមួយគ្នា ឃ្លាំមើលគ្នាទៅវិញទៅមក។»

        កែលំអការជឿទុកចិត្តរបស់ប្រជាជននិងសហគ្រាស

       នាដើមឆ្នាំ ២០១៧ ក្នុងរបាយការណ៍របស់ អ.ស.ប. វៀតណាមឈរលំដាប់ថ្នាក់ទី ៨៩ ក្នុងចំណោមប្រទេសចំនួន ១៩៣ លើពិភពលោកស្តីអំពីសន្ទទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាល អេឡិចត្រូនិចក្នុងឆ្នាំ ២០១៦ កើន ១០ ថ្នាក់បើប្រៀបនឹងឆ្នាំ ២០១៥។ នេះគឺជាលទ្ធផលនៃ ការខំប្រឹងប្រែងក្នុងរយៈពេលយូរអង្វែងដែលរដ្ឋាភិបាលវៀតណាមរួមជាមួយក្រសួងស្ថាប័ន គ្រប់ជាន់ថ្នាក់បានប្តេជ្ញាអនុវត្ត។ លទ្ធផលនេះបន្តត្រូវបានអនុវត្តយ៉ាងច្បាស់លាស់ក្នុងឆ្នាំ ២០១៧ កន្លងទៅ។

        ឆ្នាំ ២០១៧ ត្រូវបានចាត់ទុកជាឆ្នាំមួយពោរពេញទៅដោយការប្តេជ្ញចិត្តយ៉ាងខ្លាំងក្លា ក្នុងការកែទម្រង់រដ្ឋបាលនៃក្រសួងស្ថាប័នដោយមានបែបបទរដ្ឋបាលរាប់ពាន់ត្រូវបានកាត់ បន្ថយ។ ការបោះជំហានវិជ្ជមានក្នុងកំណែទម្រង់រដ្ឋបាលបានបង្កើតឡើងជំនឿទុកចិត្តដំបូង សំរាប់ប្រជាពលរដ្ឋ សហគមន៍សហគ្រាស បង្កើតជើងទម្រងសំរាប់ការអនុវត្តភារកិច្ចរបស់ រដ្ឋាភិបាលគឺកសាងរដ្ឋាភិបាល «ច្នៃប្រឌិត អភិវឌ្ឍន៍ សច្ចៈយុត្តិធម៌ និងធ្វើសកម្មភាព»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ