Covid-19 ជាការសាកល្បងចំពោះសេដ្ឋកិច្ចសកល

(VOVWORLD) - ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ដែលផ្ទុះឡើងនៅប្រទេសចិនដោយមានអ្នកឆ្លងជំងឺ៦៤ ពាន់នាក់និងអ្នកស្លាប់១៤៨៦នាក់ កំពុងឆ្លងរាលដាលទៅប្រទេសនិងតំបន់ ដែនដីជិត៣០ តាមសេចក្ដីប្រកាសរបស់ WHO គិតរហូតដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២០។ ទោះបីជានៅតែឆាប់ពេកដើម្បីមានតួរលេខស្ថិតិដ៏គ្រប់គ្រាន់ ស្ដីពីផលប៉ះពាល់ដែល Covid 19 បង្កឡើងចំពោះសេដ្ឋកិច្ចសកលក្ដី ប៉ុន្តែ វាបាននិងកំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើសកម្មភាពផលិតកម្ម អាជីវកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាពុំខានឡើយ។

ផ្ទុះឡើងនាដើមឆ្នាំ២០២០ ជំងឺរាតត្បាត Covid បានជះឥទ្ធិពលអវិជ្ជ មានទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ជាពិសេសគឺចិន ចាប់ពីវិស័យ សុខាភិបាល ទេសចរណ៍ ចរាចរណ៍ដឹកជញ្ជូន រហូតដល់វិស័យនាំចេញ នាំចូល ផលិតកម្មនិងសេវាហិរញ្ញវត្ថុជាដើម។

  ត្រឹមមួយយប់បន្ទាប់ពីចិនប្រកាសរបៀបស្ថិតិថ្មីប៉ុណ្ណោះ បរិមាណករណីឆ្លងមេរោគនិង ស្លាប់កើនឡើងយ៉ាងឆាប់រហ័សអាស្រ័យដោយរបៀបស្ថិតិថ្មី ទីផ្សារភាគ ហ៊ុនអាស៊ីបានធ្លាក់ពិន្ទុចុះនៅកម្រិតសទាំងស្រុង។ លើសពីនេះទៅទៀត វាក៏បានប៉ះពាល់ដល់ទីផ្សារភាគហ៊ុនវិថី Wall ក្នុងរយៈពេលប្រព្រឹត្តទៅការ ជួញដូរនៃទីផ្សារអាស៊ីទៀតផង។

        កាស៊ីណូនៅម៉ាកាវត្រូវបិទទ្វារ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភព លោកបានលុបចោលជើងហោះហើរប្រមាណ២៥ពាន់ជើងដែលមកនិងចេញហោះហើរពីចិន ក៏ដូចជាជើងហោះហើរផ្ទៃក្នុងនៅប្រទេសដ៏ធំទូលាយនេះ ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់ហុងកុងត្រូវតែ បញ្ជាឲ្យបុគ្គលិក២៧ពាន់នាក់ឈប់សម្រាកពីការងារគ្មានប្រាក់ខែ។ ក្រុម ហ៊ុនរថយន្ត Hyundai បានបិទទ្វាររោងចក្រទាំងអស់នៅកូរ៉េខាងត្បូងក្នុង រយៈពេល១សប្ដាហ៍ដោយសារខ្វះខ្វាតគ្រឿងបន្លាស់ពីប្រទេសចិន។ ទីក្រុង Wuhan ខេត្ត Hubei របស់ចិន ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងផលិត រថយន្តមួយ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍កន្លងមក ទីក្រុងនេះត្រូវផ្អាក សកម្មភាពពេញទំហឹង។ រហូតដល់សម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុបនិងក្រុមហ៊ុនរថយន្តអគ្គីសនី Tesla ឬក្រុមហ៊ុន Apple របស់ អាមេរិក សុទ្ធតែត្រូវកាត់បន្ថយល្បឿនផលិតកម្មផងដែរ។ ដោយសារខេត្ត ក្រុងជាច្រើនរបស់ចិនបានសម្រេចចិត្តអូសបន្លាយពេលវេលាសម្រាកដើម្បី ទប់ទល់នឹងជំងឺរាតត្បាត ខណៈដែលខេត្តក្រុងទាំងនេះបានស្រូបយក៨០% នៃផលិតផលក្នុងស្រុកសរុប និង៩០%នៃបរិមាណទំនិញនាំចេញរបស់ចិន។

        ក្នុងពេលជាមួយគ្នានោះ វិស័យឧស្សាហកម្មចំណីអាហារត្រូវរងផល ប៉ះពាល់ដោយសារការបិទច្រកទ្វារព្រំដែននិងកំពង់ផែ។ នៅបារាំង វិស័យ សណ្ឋាគារចាប់ផ្ដើមជួបប្រទះនឹងភាពលំបាកលំបិននៅពេល៨០%ការកក់បន្ទប់ពីមុនត្រូវលុបចោលក្នុងខែមករាហើយ១០០%ក្នុងខែកុម្ភៈ។

        ក្រុមហ៊ុនធំៗដូចជា Google និង IKEA បានប្រកាសបិទទ្វារសាខានៅ ចិនជាបណ្ដោះអាសន្ន។ អង្គការបណ្ដាប្រទេសនាំចេញប្រេងឧស្ម័ន (OPEC) បានបើកកិច្ចប្រជុំជាបន្ទាន់ដោយសារទីផ្សារធំបំផុតលើពិភពលោកគឺចិន ត្រូវបង្កកជាបណ្ដោះអាសន្ន។ រុស្ស៊ី ស.ប.បកូរ៉េ និងម៉ុងហ្គោបានបិទច្រកទ្វារ ព្រំដែនជាមួយចិន ខណៈដែលប្រទេសលោកខាងលិចធ្វើមាតុភូមិនិវត្តន៍ យ៉ាងប្រញាប់ប្រញាល់ចំពោះពលរដ្ឋរបស់ខ្លួន។ ពិតណាស់ថា ខ្សែសង្វាក់ ផ្គត់ផ្គង់របស់ពិភពលោកបានធ្លាក់ចូលក្នុងភាពវឹកវរ ដោយសារវិបត្តិនៅ ប្រទេសចិន។

        យ៉ាងណាមិញ តាមមជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា នៅតែឆាប់ ពេកដើម្បីអាចវាយតម្លៃយ៉ាងពេញលេញចំពោះឥទ្ធិពលដែលជំងឺរាតត្បាត Covid-19 បង្កឡើងចំពោះសេដ្ឋកិច្ចសកល។ ប៉ុន្តែយោងតាមការស្រាវជ្រាវ នាពេលថ្មីៗនេះរបស់អង្គការប្រកបដោយកិត្យានុភាពនានាដូចជា Moody’s BNP Paribas Cadif បានព្យាករណ៍ថា ជំងឺរាតត្បាតនេះអាចបណ្ដាលឲ្យ GDP សកលធ្លាក់ចុះប្រមាណ០,៣ដល់០,៧%ក្នុងឆ្នាំ២០២០។ ចំណែកឯ Oxford Economics បានព្យាករណ៍ថា អាមេរិកនឹងបាត់បង់ភ្ញៀវទេសចរ១,៦ លាននាក់មកពីចិនក្នុងឆ្នាំនេះ។

        ក្នុងពេលជាមួយគ្នានេះ អគ្គនាយិកាអង្គការ IMF លោកស្រី Kristalina Georgieva កាលពីថ្ងៃទី១៣កុម្ភៈបានវាយតម្លៃថា សេដ្ឋកិច្ចសកលនឹងរង ផលប៉ះពាល់ដ៏ “ស្រាល” ដោយ Covid-19។ លោកស្រីបានបកស្រាយថា សកម្មភាពសេដ្ឋកិច្ចនៅចិននឹងស្ដារឡើងវិញយ៉ាងខ្លាំងក្លាបន្ទាប់ពីដំណាក់កាលធ្លាក់ចុះយ៉ាងខ្លាំង មានន័យថា សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដ៏ ស្រាលប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសជាច្រើន ជាពិសេសគឺប្រទេស អាស៊ី កំពុងត្រៀមរៀបចំសម្រាប់សេណារីយ៉ូខុសៗគ្នា ដើម្បីមានគោល នយោបាយឧបត្ថម្ភដល់សហគ្រាសទាន់ពេលវេលា កាត់បន្ថយពន្ធ ជួយ ឧបត្ថម្ភដល់វិស័យភោជនីយដ្ឋាន ទេសចរណ៍ ធានាសណ្ដាប់ធ្នាប់និងស្ថិរ ភាពសង្គម ក៏ដូចជាស្មារតីរបស់ប្រជាជន សំដៅត្រៀមខ្លួនជាស្រេចស្ដារ ផលិតកម្មអាជីវកម្មឡើងវិញក្រោយពីជំងឺរាតត្បាតបញ្ឈប់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ