Mosul កំពុងខិតកាន់តែគៀកទៅនឹងវិបត្តិមនុស្សធម៌
VOV5 -  
(VOVworld)-យុទ្ធសាស្ត្រដណ្តើមសិទ្ធិត្រួតត្រាទីក្រុង Mosul របស់កងទ័ពអ៊ីរ៉ាក់
ដោយការជួយឧបត្ថម្ភរបស់កងទ័ពជើងគោកនិងជើងអាកាសជាសម្ព័ន្ធមិត្តដឹកនាំ
ដោយ អាមេរិកចាប់ពីថ្ងៃទី១៧តុលានោះគឺកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ។
ក្នុង កាលៈទេសៈនោះ ជោគវាសនារបស់ប្រជាជនស៊ីវិលជាង១លាននាក់ដែល
ជាប់គាំង ក្នុងទីក្រុង កំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ហើយអង្គការសហប្រជាជាតិ
បានឡើង សម្លេងព្រមានអំពីគ្រោះមហន្តរាយមនុស្សធម៌មួយនឹងកើតមានឡើង
នៅតំបន់នេះ។
|
ជនស៊ីវិលរាប់ម៉ឺននាក់ត្រូវចាកចេញពីទីក្រុង Mosul |
យុទ្ធសាស្ត្ររំដោះ Mosul កំពែងចុងក្រោយរបស់រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
នៅអ៊ីរ៉ាក់គឺចាប់ផ្តើមពីថ្ងៃទី១៧តុលា។ ទាហានអ៊ីរ៉ាក់រាប់ម៉ឺននាក់រួមជាមួយកងកម្លាំង ជីវពលជនឃឺតបានចូលរួមយុទ្ធនាការយោធានេះ ដោយមានការជួយឧបត្ថម្ភរបស់
សម្ព័ន្ធភាពដឹកនាំដោយអាមេរិក។ នេះត្រូវបានចាត់ទុកជាការប្រយុទ្ធធំបំផុតនៅ
អ៊ីរ៉ាក់ កិតតាំងពីអាមេរិកធ្វើអន្តរាគមន៍យោធាចូលមកប្រទេសនេះកាលពីឆ្នាំ២០០៣
មក។
ការប្រយុទ្ធដ៏កាចសាហាវ
អស់រយៈពេល១០ថ្ងៃ កិតតាំងពីបានអនុវត្តការវាយប្រហារមក កងកម្លាំងអ៊ីរ៉ាក់
បានបន្តបើកយុទ្ធនាការវាយប្រហារមួយចំនួនរឹតបន្តឹងការហំព័ទ្ធនៅ Mosul ជាពិសេស
គឺនៅសមរភូមិខាងកើត។រហូតមកដល់បច្ចុប្បន្ន ភូមិចំនួន៩០កន្លែងត្រូវបានរំដោះ
ចេញ ពី IS ។ កងទ័ពអ៊ីរ៉ា់ក់បានទន្ទ្រានកាន់កាប់ជាយក្រុងភាគខាងកើតរបស់ Mosul
ជាច្រើនកន្លែង។
នាបច្ចុប្បន្ន មានភូមិនិងទីរួមស្រុកចំនួន៩០ដោយISទន្ទ្រានកាន់កាប់ជិតទីក្រុង
Mosul ត្រូវបានរំដោះ។តាមការព្យាករណ៍ ក្រុមរដ្ឋឥស្លាម នាបច្ចុប្បន្ន មានជនប្រដាប់
អាវុធចំនួន៤-៨ពាន់នាក់ កំពុងលាក់ខ្លួននៅ Mosul។
ដណ្ដើម Mosul ឡើងវិញ ជាអាទិភាពយុទ្ធសាស្ត្រមួយក្នុងការតស៊ូប្រឆាំងអង្គ
ការភេរវកម្ម IS និងក៏ជាការខំប្រឹងប្រែងរបស់រដ្ឋអំណាចអាមេរិក សព្វថ្ងៃដើម្បី
សម្រេចអោយបានមុនពេលការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅ។ យុទ្ធជ័យ
Mosul អាចបើកចេញដំណាក់កាលថ្មីប្រកបដោយស្ថិរភាពនៅអ៊ីរ៉ាក់ក្រោយរយៈ
ពេលច្រើនឆ្នាំជំលោះ។
ជនរងគ្រោះជាជនស៊ីវិល
ទីក្រុង Mosul ត្រូវបានចាត់ទុកជាមូលដ្ឋាននៃក្រុម IS ក្នុងរយៈពេល២ឆ្នាំកន្លង
ទៅ។ ប្រសិនបើមូលដ្ឋានចុងក្រោយនេះនៅអ៊ីរ៉ាក់ត្រូវបំផ្លាញនោះសុបិនអំពី”
ព្រះរាជាណាចក្រឥស្លាម”របស់ក្រុមរដ្ឋឥស្លាមត្រូវបានបញ្ចប់។ ដូច្នេះ IS មិនព្រួយ
បារម្ភចំពោះការប្រើប្រាស់អំពើអសកម្ម និងឃោឃៅបំផុត ដែលក្នុងនោះមានការ
ប្រើប្រាស់ជនស៊ីវិលជាខែលការពារមួយ។ដូច្នេះ យុទ្ធនាការនៅ Mosul នៅជួបការ
លំបាកជាច្រើន។
តាមតួរលេខស្ថិតិរបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀស
ខ្លួនថា៖នាបច្ចុប្បន្ន មានមនុស្ស៧៥០០នាក់បានចាកចេញពី Mosul និងតំបន់ជុំវិញ
នានា និងមានមនុស្សជាងមួយលាននាក់កំពុងរស់នៅក្នុងទីក្រុង។ IS បានមាន
កាយវិការគំរាមគំហែង ហាមឃាត់ប្រជាជនចាកចេញពីទីក្រុង។ ទន្ទឹមនឹងនោះ
នៅមានបណ្ការការគំរាមគំហែងពីជនប្រដាប់អាវុធ គ្រាប់បែកមីនៗ
លើសពីនេះទៅទៀត អង្គការសហប្រជាជាតិក៏បានទទួលរបាយការណ៍ស្តីអំពី
ការសម្លាប់មនុស្សរបស់ IS នៅ Mosul ។ ប្រការនេះកាន់តែបណ្តាលឲ្យមានការព្រួយ
បារម្ភថា IS នឹងប្រើជនស៊ីវិលធ្វើជារបាំងការពាររបស់ខ្លួន។ កងកម្លាំងសន្តិសុខរបស់
អ៊ីរ៉ាក់ ថ្មីៗនេះក៏បានរកឃើញសពរបស់ជនស៊ីវិលជាង៧០នាក់ នៅភូមិ Tuloul Naser
មាន ចំងាយ៣៥គីឡូម៉ែត្រខាងត្បូង Mosul។
វិបត្តិមនុស្សធម៌នៅ Mosul
ការពិតជាក់ស្តែងសរឲ្យឃើញថា ការទប់ទល់ជាមួយវិបត្តិមនុស្សធម៌នៅ Mosul
បានដាក់ចេញការសាកល្បងជាច្រើនសម្រាប់អង្គការអន្តរជាតិនានា។ ឧត្តមស្នងការ
អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានឲ្យដឹងថា ត្រូវបាន
ត្រៀមរៀបចំជុំរំ ទឹក ចំណីអាហារនិងថ្នំាសង្កូវសម្រាប់ការងារជួយឧបត្ថម្ភប៉ុន្តែក៏បាន
អះអាងថា ការស្វែងរកកន្លែងល្អមួយដើម្បីទទួលជនភៀសខ្លួនមិនងាយស្រួលទេ។
រាល់ការបោះជំហានយ៉ាងសកម្មរបស់កងទ័ពអ៊ីរ៉ាក់នោះកំពុងធ្វើឲ្យគោលដៅបោស
សំអាត ពួក IS ចេញពីប្រទេសនេះក្លាយទៅជាការពិត។ទោះបីជាកងទ័ពរដ្ឋាភិបាល
មានការ បោះជំហានគួរឲ្យកត់សម្គាល់លើសមរភូមិក៏ដោយ ប៉ុន្តែការប្រយុទ្ធនេះនឹង
មិនអាច បញ្ចប់ទៅយ៉ាងងាយស្រួលទេខណៈដែល IS នៅប្តេជ្ញាការពារតបតវិញ។
ក្នុងកាលៈទេសៈ នោះ ជោគវាសនារបស់ជនស៊ីវិលកំពុងជាប់គាំងគឺគួឲ្យព្រួយបារម្ភ
ណាស់ហើយ ពួកគេនោះឯងដែលជារៀងរាល់ថ្ងៃត្រូវរង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដោយសារជម្លោះ៕
VOV5