|
VBF ២០១៤ បង្កើតជំនឿជាក់ទៅលើផលិតកម្មអាជីវកម្មក្នុងកាលៈទេសៈថ្មី (anninhthudo.vn) |
Vovworld-ទន្ទឹមនឹងរាល់ខ្លឹមសារសារវន្តនៃខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានវិនិយោគិនបរទេសយកចិត្តទុកដាក់ដូចជាធនាគារនិងទីផ្សារទុនវិនិយោគនិងពាណិជ្ជកម្មជាដើម VBF ២០១៤ បានប្រមូលផ្ដុំពិភាគ្សាទៅលើឥទ្ធិពលឱកាសនិងការសាកល្បងរបស់វៀតណាមក្នុងពេលចូលរួមបណ្ដា FTA ជាមួយដៃគូរធំ
បំផុតលើពិភពលោក។ ប្រធានបទ VBF ២០១៤ ពីកម្មវិធីដល់សកម្មភាព-ត្រៀម
ឲ្យបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី បានឆ្លុះបញ្ជាំងត្រូវនឹងស្មារតីនៃវេទិការឆ្នាំ
នេះ។
មូលគ្រឹះគោលនយោបាយមុនក៏ដូចជាក្រោយក្នុងការទាក់ទាញវិនិយោគ
វៀតណាមកំពុងនៅមុខទ្វានៃបណ្ដា FTA ជាមួយដៃគូរធំបំផុតលើពិភពលោក។ កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) កំពុងក្នុងដំណាក់កាលចុងក្រោយ។ កិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបគ្រោងនឹងបានបញ្ចប់ការ
ចរចារនាខែតុលាឆ្នាំនេះ។ សហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងឈានទៅកាលកំណត់
២០១៥។ ដោយហេតុនេះ ការត្រៀមរៀបចំទទួលឱកាសក៏ដូចជាឆ្លងផុតពីការសាក
ល្បងពី FTA ត្រូវបានដាក់ចេញនៅដំណាក់កាលនេះចាំបាច់ជាងពេលណាទាំងអស់។
តាមលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម (VCCI) សហប្រធានសម្ព័ន្ធភាព VBF ២០១៤ ថាវិធានការកែទម្រង់សំខាន់មួយចំនួនដែលវៀត
ណាមអនុវត្តក្នុងរយៈពេលកន្លងមកជាមូលគ្រឹះសំខាន់ដើម្បីវៀតណាមបន្តកែទម្រង់
បរិយាកាសវិនិយោគអាជីវកម្មក្នុងដំណាក់កាលបច្ចុប្បន្ន។
“យើងខ្ញុំបានអនុវត្តប្រព័ន្ធច្បាប់មួយមិនបែងចែកការប្រព្រឹត្តរវាងអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស។ យើងក៏លើកទឹកចិត្តការចងសម្ព័ន្ធរវាងអង្គភាពអាជីវកម្មបរទេសជាមួយអង្គភាពអាជីវកម្មវៀតណាម។ ស្ថាប័នក្រសួងដំបន់ជានិច្ចកាលយកចិត្តទុកដាក់ដល់វិនិយោគបរទេសនិងជួយឧបត្ថម្ភសកម្មបណ្ដាគំរោងការ។”
រាល់ដំណោះស្រាយលោតផ្លោះ
ដើម្បីបន្តកែលំអរបរិយាកាសវិនិយោគអាជីវកម្មឆ្លៀតឧត្តមភាពក្នុងពេលចូល
រួមទីលានលេងពាណិជ្ជកម្មសកលនោះ ទន្ទឹមនឹងដំណោះស្រាយលោតផ្លោះអំពី
ហេដ្ឋានរចនាសម្ព័ន្ធប្រភពធនធានមនុស្សរបបជាដើម វៀតណាមកំពុងមានជំហាន
កែទម្រង់សំខាន់អំពីកំណែទម្រង់សំណុំបែបបទរដ្ឋបាល។
សេចក្តីសំរេចចិត្តលេខ១៩/NQ-CP របស់រដ្ឋាភិបាលបានផ្សព្វផ្សាយនាខែមិនា
ឆ្នាំ២០១៤ត្រូវបានចាត់ទុកជាជំហានលោតផ្លោះអំពីកំណែទម្រង់សំណុំបែបបទ
រដ្ឋបាល រួមមានដំណោះស្រាយផ្លាស់ប្តូរថ្មីសំដៅកាត់បន្ថយចំណាយ ពេលវេលា
និងហានិភ័យក្នុងសកម្មភាពអាជីវកម្មនៅវៀតណាម។
ពេលវេលាបានថយចុះពី១ភាគ៣ដល់១ភាក៤បើប្រៀបនឹងមុននេះ បង្កើតរបត់វាស់វែងសកម្មភាពកែលំអរបរិយាកាសអាជីវកម្មនៅវៀតណាមបង្កើតការជំរុញយ៉ាងខ្លាំងក្លាជំនឿជាក់សំរាប់វិនិយោគិនក្នុងនិងក្រៅបរទេស។
ម្ចាស់ការបង្កើតប្រភពកំលាំងផ្ទៃក្នុងក្នុងសកម្មភាពផលិតកម្មអាជីវកម្ម
ចំពោះស្ថានភាពសេដ្ឋកិច្ច-នយោបាយបន្តមានបំរ៉ែបំរួលស្មុគស្មាញតាំងពី
ដើមខែឧសភាមក បន្ទាប់ពីចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម សកម្មភាព
ផលិតកម្មអាជីវកម្មរបស់វិនិយោគិននៅវៀតណាមក៏ត្រូវរងឥទ្ធិពលដែរ។ ក្រលែក
មើលពីជ្រុងជ្រោយសេដ្ឋកិច្ច វៀតណាមកំពុងប្រឈមមុខនឹងការទាមទាថ្មីចំពោះ
ការរក្សាទំនាក់ទំនងពាណិជ្ជកម្មស្ថិរភាពជាមួយចិន ទន្ទឹមនឹងនោះបង្កើនវិធានការ
រារាំងការចំណុះទៅលើទីផ្សារនេះ។
ចូលរួម FTA ពិសេសគឺជាមួយក្របខ័ណ្ឌសមាហរណកម្មស៊ីជម្រៅដូចជាកិច្ច
ព្រមព្រៀង TPP បណ្ដាផ្នែកសេដ្ឋកិច្ចសំខាន់របស់វៀតណាមដូចជាតម្បាញកាត់ដេរ
ស្បែកជើង ជលផល ត្រូវបានវាយតំលៃអាចនាំមកឱកាសដ៏ធំធេងសំរាប់សេដ្ឋកិច្ច
ប្រទេសជាតិ។ លោក Le Tien Truong អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរ
វៀតណាមបានឲ្យដឹងថា៖
“ផ្នែកតម្បាញកាត់ដេរវៀតណាមបានម្ចាស់ការក្នុងការវិនិយោគបន្ថែមផលិតកម្ម
វត្ថុធាតុ។ជាមួយឥទ្ធិពលរបស់ TPP យើងខ្ញុំសង្ឃឹមថា ដល់ឆ្នាំ២០១៥ ពិតប្រាកដយើង
នឹងឈានទៅហួសពី៦០%នៃអត្រាវត្ថុធាតុដើមផលិតក្នុងប្រទេសក្នុងទំនិញតម្បាញ
កាត់ដេរ។”
ផលប្រយោជន៍សក្តានុភាពពីបណ្ដា FTA អាចថយចុះប្រសិនបើកិច្ចសន្យាមិនអាចអនុវត្តបាននិងវិធានការធានាអនុវត្តប្រកបដោយប្រសិទ្ធភាពមិនបាននាំចេញ
ទន្ទឹមគ្នា ពិសេសគឺក្នុងកាលៈទេសៈ FTA ថ្មិដែលវៀតណាមកំពុងចរចារមានក្របខ័ណ្ឌស៊ីជម្រៅជាង។ យល់ច្បា់រាល់ការសាកល្បងនេះ វៀតណាមកំពុងខំប្រឹងប្រែងកែទម្រង់យ៉ាងខ្លាំងក្លា។ VBF ២០១៤ ពិតប្រាកដជាកាណាល់សន្ទនាសំខាន់រវាងរដ្ឋាភិបាលវៀតណាមនិងវិនិយោគិនដើម្បីគោលដៅកសាងបរិយាកាសអាជីវកម្មងាយស្រួលជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាពនៅវៀតណាម៕