កសាង អភិវឌ្ឍរដ្ឋធានីតាមរយៈចលនា “មនុស្សល្អការងារល្អ”

(VOVWORLD) - ជារដ្ឋធានីរបស់វៀតណាម ទីក្រុងហាណូយជានិច្ចកាលឈានមុខគេក្នុងចលនាប្រឡង ប្រណាំងនានាស្ដីពីការងារកសាង អភិវឌ្ឍតំបន់និងប្រទេសជាតិ ដែលក្នុងនោះមានចលនា “មនុស្សល្អ ការងារល្អ” ផងដែរ។ ក្នុងអំឡុងពេល២៧ឆ្នាំកន្លងទៅ ចលនា មនុស្សល្អការងារ ល្អនៃរដ្ឋធានី បានក្លាយទៅជាលក្ខណៈវប្បធម៌និងអត្តសញ្ញាណដ៏ពិសេសដោយឡែកនៃរដ្ឋ ធានីហាណូយ។
កសាង អភិវឌ្ឍរដ្ឋធានីតាមរយៈចលនា “មនុស្សល្អការងារល្អ” - ảnh 1ថ្នាក់ដឹកនាំទីក្រុងហាណូយប្រគល់ប័ណ្ណសរសើរជូនចំពោះបណ្ដាគំរូមនុស្សល្អ ការងារល្អ និងពលរដ្ឋឆ្នើមរបស់រដ្ឋធានីឆ្នាំ២០១៩ 


 
កាលពីឆ្នាំ១៩៩២ ហាណូយជាតំបន់ដើមដំបូងក្នុងទូទាំងប្រទេសដែលបំផុសនិងរៀបចំ ចលនាប្រឡងប្រណាំង “មនុស្សល្អការងារល្អ” ដោយផ្សាភ្ជាប់នឹងចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជីវភាពរស់នៅវប្បធម៌នៅទីប្រជុំជន” ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាង ជនបទថ្មី នគរអារិយ្យធម៌” និងចលនាកសាងជនហាណូយប្រកបដោយគួរសមនិងអារិយ្យធម៌ ផងដែរ។ តាមរយៈចលនាទាំងនេះ ទីក្រុងបានរកឃើញនិងលើកសរសើរទាន់ពេលវេលា ចំពោះគំរូមនុស្សល្អនានា ដែលជាពលរដ្ឋឆ្នើមៗនៃរដ្ឋធានី។ ក្នុងនោះមានគំរូរបស់លោក ស្រី Nguyen Thi Gai អាយុ៧៥ឆ្នាំ នៅសង្កាត់ Bach Mai ខ័ណ្ឌ Hai Ba Trung។ ទោះបីជាគ្រួ សារលោកស្រីមានលក្ខណៈរស់នៅលំបាក ហើយប្ដីរងជំងឺដាច់សរសៃឈាមខួរក្បាល ក្ដី ប៉ុន្តែលោកស្រីនៅតែជួយឧបត្ថម្ភដល់អ្នកដែលមានលក្ខណៈរស់នៅលំបាកដទៃទៀត។ លោកស្រីបានថ្លែងថា៖

          “ខ្ញុំគិតថា ខ្ញុំនៅតែមានសុខភាពល្អ អញ្ចឹងទៅសូមធ្វើការស៊ីឈ្នួលនៅហាងម្ហូបអាហារ នានា រកលុយបន្ថែមទៀត។ ដើម្បីដល់ពេលណាដែលនៅសង្កាត់មានអ្នកណាជួបការលំបាក លំបិននោះ គឺខ្ញុំអាចជួយឧបត្ថម្ភគេបានមួយចំណែកដែរ”។

          គំរូរបស់អ្នកគ្រូ Ta Thi Ngoc Thanh នៅសង្កាត់ Dich Vong Hau ខ័ណ្ឌ Cau Giayដែលជាពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ២០១៦ បានធ្វើអោយមនុស្សគ្រប់រូបរំជួលចិត្តយ៉ាងខ្លាំង។ ទោះបីជាមានអាយុជាង៨០ឆ្នាំហើយក្ដី ប៉ុន្តែអស់រយៈពេលច្រើនឆ្នាំកន្លងមក លោកស្រី Thanh នៅតែសន្សំសម្ចៃទឹកប្រាក់ជាបន្តិចម្ដងៗ ដើម្បីថែទាំល់កុមារកាំព្រារចំនួន១៥នាក់និង ជួយឧបត្ថម្ភដល់កុមារ២នាក់ទៀតដែលមានឪពុកទៅបំពេញភារកិច្ចនៅកោះឆ្ងាយៗរបស់មាតុប្រទេស។ “មូលនិធិលើកទឹកចិត្តការរៀនសូត្ររបស់លោកស្រី Thanh” បានជួយអោយកុមារ ក្រីក្រជាច្រើនមានឱកាសបន្តក្ដីសុបិនសិក្សារៀនសូត្រ។ ក្នុងចំណោមកុមារដែលធ្លាប់ត្រូវបាន លោកស្រីជួយឧបត្ថម្ភនោះ មានប្អូនកំពុងរៀននៅសាកលវិទ្យាល័យ សាលាជាន់ខ្ពស់ ហើយក៏មានប្អូនខ្លះទៀតកំពុងទៅរៀននៅឯបរទេសទៀតផង។ លោកស្រីរូបខ្លួនផ្ទាល់ក៏ បានចុះឈ្មោះបរិឆ្ចាកកែវភ្នែកនៅពេលលាចាកលោកទៅផងដែរ។ លោកស្រី Thanhបានសំណេះសំណាលថា៖

          “ខ្ញុំសន្សំសម្ចៃប្រាក់សម្រាប់សកម្មភាពសប្បុរសធម៌។ ប្រាក់ខែនៃការធ្វើជាប្រធាន ទីប្រជុំជន លេខាបក្សភាគ និងចំណែកមួយនៃប្រាក់សោធនរបស់ខ្ញុំ ត្រូវបានប្រើប្រាស់ដើម្បី ទិញសៀវភៅ ឧបករណ៍សិក្សានិងកង់ជូនអោយក្មួយៗសិស្សានុសិស្ស ក្រីក្រប៉ុន្តែរៀនសូត្រ ពូកែ។ ខ្ញុំនឹងបន្តបំពេញការងារនេះរហូតដល់ពេលលាចាកលោកទៅ”។

          ចំណែកឯលោក Ly Van Phu ជនជាតិ Dao នៅឃុំ Ba Vi ស្រុក Ba Vi ដែលជាពលរដ្ឋ ឆ្នើមរបស់រដ្ឋធានីឆ្នាំ២០១៩ គឺជានិច្ចកាលគិតគូរដល់ការអភិវឌ្ឍភូមិស្រុក។ ទោះបីជា មិនមាន ទ្រព្យសម្បត្តិជាច្រើនស្ដុកស្ដមក្ដី ប៉ុន្តែលោកនៅតែស្ម័គ្រចិត្តបរិឆ្ឆាកដីធ្លីចំនួន២០០ម៉ែត្រ ការ៉េ ដើម្បីធ្វើផ្លូវថ្នល់ក្នុងភូមិ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ លោកថែមទាំងបានណែនាំ អភិវឌ្ឍរបរដាំថ្នាំរុក្ខជាតិនៅតំបន់ ជួយអោយគ្រួសារជាច្រើនលើកស្ទួយប្រាក់ចំណូល ទៀត ផង។ លោក Ly Van Phu បានអោយដឹងថា៖

          “ខ្ញុំរំជួលចិត្តខ្លាំងណាស់ដោយទទួលបានកិត្តិនាមជាពលរដ្ឋឆ្នើមនៃរដ្ឋធានី។ នាពេល ខាងមុខនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងថែមទៀត បំពេញការងារអោយបានល្អថែមទៀត ដើម្បីជន រួមជាតិធ្វើត្រាប់តាម។ ប្រទេសជាតិមានពលរដ្ឋល្អៗជាច្រើនគឺនឹងបន្តរីកចម្រើនប្រកបដោយ អារិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ”។

          គិតរហូតមកដល់ពេលនេះ រដ្ឋធានីហាណូយមានគំរូមនុស្សល្អ ការងារល្អថ្នាក់ទីក្រុង ប្រមាណ២៥ពាន់គំរូ និងគំរូថ្នាក់ខ័ណ្ឌ ស្រុក ឃុំ ប្រមាណ៣៥ម៉ឺនគំរូរួមជាមួយពលរដ្ឋ ឆ្នើមរាប់ រយនាក់។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បាន អះអាងថា៖

          “តាមរយៈការឃោសនា ចលនារបស់រណសិរ្សមាតុភូមិនិងអង្គការ សមូហភាពនយោ បាយសង្គមនានា ចលនា មនុស្សល្អ ការងារល្អ បានរីករាលដាលក្នុងសហគមន៍ទាំងមូល ហើយទាក់ទាញការចូលរួមរបស់មនុស្សគ្រប់រូប តាំងពីមនុស្សវ័យចំណាស់រហូតដល់ក្មួយៗ កុមារ តាំងពីកម្មាភិបាល មន្ត្រីរដ្ឋការនៃស្ថាប័នមជ្ឈឹមរហូតដល់ជនបរទេសដែលកំពុងសិក្សា រៀនសូត្រនិងធ្វើការនៅរដ្ឋធានី។ អាស្រ័យហេតុនោះបានបំផុសឡើងនិងពង្រីកស្មារតី ស្រឡាញ់រាប់អានជួយឧបត្ថម្ភគ្នាទៅវិញទៅមកក៏ដូចជាការទទួលខុសត្រូវចំពោះសហគមន៍សង្គមរបស់កម្មាភិបាលនិងប្រជាជនរដ្ឋធានីផងដែរ”។

          គំរូឆ្នើមៗរាប់ម៉ឺននាក់នៃរដ្ឋធានីហាណូយក្នុងរយៈពេលកន្លងទៅបានរួមចំណែកបង្កើតឡើងកម្លាំងចលករដើម្បីសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចនយោបាយ គោលដៅសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិនានារបស់រដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ