គំរូកសិករធ្វើមានធ្វើបានពីការដាំដើម Sachi

VOVWORLD_ជាជនមួយរូបក្នុងចំណោមមនុស្សនាំចូលដើមSachiជា
រុក្ខជាតិពូជអំបូរល្ហុងខ្ញែរមួយប្រភេទដែលមានប្រភពពីតំបន់អាមេរិកខាង
ត្បូងមក ដាំនៅវៀតណាម​មុន​គេបង្អស់នោះកសិករឈ្មោះ Do Thanh Khoa នៅ
ឃុំ Thai Hoc ស្រុកThai Thuy ខេត្ត​Thai Binhភូមិភាគខាងជើងវៀតណាមបាន
សំរេចជោគជ័យជាជំហានដំបូង។​ ក្រោយ​រយៈពេល៥ឆ្នាំដាំដុះដើម Sachi​មក
លោករកបានប្រាក់ចំណូលដល់ទៅ១ពាន់​លានដុង​ក្នុងមួយឆ្នាំពីការលក់ផល
ដំណាំនេះ។

        ស្ដីពីមូលហេតុជ្រើសរើសយកពូជ Sachiមកដាំដុះ លោក Do Thanh Khoa
បាន​ឲ្យ​ដឹងថាSachiជារុក្ខជាតិត្រូពិកម្យ៉ាងបានជាវាសមស្របជាមួយសណ្ឋាន
ដីនិងអាកាសធារុនៅវៀតណាម។ ដើម Sachi ងាយដាំហើយអាចដាំតាមបែប
ឯកវប្បកម្ម ពហុវប្បកម្មនិង​វិបុលវប្បកម្ម។ ផលិតផលដែលកែច្នៃពីដើម Sachi
នេះមានច្រើនប្រភេទណាស់ ​ក្នុង​នោះគ្រាប់Sachiសំរាប់ផលិតប្រេងឆា អាហារ
បំប៉ន គ្រឿងសំអាង យកត្រួយវាធ្វើបន្លែហើយសំបកវាអាចយកធ្វើជាវត្ថុដុត
និងជីក៏បានដែរ។

        នាឆ្នាំ២០១២ លោក Do Thanh Khoaចាប់ផ្ដើមយកដើម Sachiមកដាំសាក​
ល្បង​នៅខេត្ត Hoa Binh ភូមិភាគខាងជើងវៀតណាម។ នាគ្រាដំបូង លោកដាំ
២០០០​ដើម​លើផ្ទៃដី១ហិកតានៅលើទួលចំណុះស្រុក Mai Chauខេត្ត Hoa Binh។
ដោយគ្មានបទ​ពិសោធបានជាដំណាំងាប់ស្ទើតែទាំងអស់។ ក្រោយមក លោក
អញ្ជើញអ្នកជំនាញការរបស់ក្រុមហ៊ុនផ្គត់ផ្គង់ពូជដំណាំពីប្រទេសថៃមកជួយថែ
ទាំនិងបង្កើនចំនួនដំណាំSachiឲ្យសមស្របនឹងសណ្ឋានដីរបស់វៀតណាម។បន្ទាប់
ពីផ្សាំមក ដើមSachiលូតលាស់យ៉ាងខ្លាំង លោកKhoaក៏បណ្ដាក់ទុនជួលដីដល់១០
ហិកតាសំរាប់ដាំដំណាំនេះ។ក្រោយរយៈពេល៦ខែ លោកប្រមូលផលជាលើកដំបូង។
 ដោយសារដើមSachiឆាប់បានផ្លែផ្កាបានជាលោកប្រមូលផលជារៀងរាល់៣ឬ៥
ថ្ងៃម្ដង។ នាបច្ចប្បន្ន ក្នុងមួយឆ្នាំ លោកទទួលបានផលដំណាំប្រមាណ១០ដល់១៥
តោនដែលមានតំលៃ១ពាន់លានដុង(ស្មើនឹងជាង៤ហ្មឺន៥ពាន់ដុល្លារអាមេរិក)។
លោក Do Thanh Khoaបានឲ្យដឹងថា

   “ នាឆ្នាំ២០០៥ខ្ញុំស្គាល់ដល់ដើមSachiនិងផលប្រយោជរបស់វា។ តែនេះ​ជា​រុក្ខជាតិ​
ដ៏ចំឡែកមិនធ្លាប់មាននៅវៀតណាម។ខ្ញុំបានទៅវិទ្យាស្ថានសិក្សាកសិកម្មជាតិសួរ
ក្រុមអ្នកវិទ្យាសាស្រ្តក្នុងគោលបំណងនាំចូលប្រភេទដំណាំនេះមកដាំសាកល្បង
ហើយគេក៏លើកទឹកចិត្តខ្ញុំឲ្យធ្វើ”។

គំរូកសិករធ្វើមានធ្វើបានពីការដាំដើម Sachi - ảnh 1
ដំណាំSachi


        នាឆ្នាំ២០១៥លោកKhoaបានបន្តយកSachiមកដាំនៅឃុំ Thai Hoc ស្រុកThai
Thuy ខេត្ត​Thai Binh។ រដ្ឋអំណាចតំបន់យកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល
​សំរាប់​លោកដាំលើដីចំនួន៥ហិកតា។ តាមប្រធានគណៈកម្មាធិការប្រជាជនឃុំ Thai
 Hoc លោកDo Thanh Ha​បានឲ្យដឹងថា

   “នាពេលលោក Do Thanh KhoaលើកឡើងគំនិតដាំដើមSachiនៅខេត្ត​Thai
 Binh​នេះ​គឺរដ្ឋអំណាចឃុំគាំទ្រទាំងស្រុង។ លោកបានសំរេចជោគជ័យជាជំហាន​
ដំបូង​ផ្ទាល់​ខ្លួនព្រមទាំងបង្កើតការងារធ្វើជាមួយប្រាក់ចំណូលស្ថិរភាពជូនពលករ
ជាច្រើននាក់ក្នុងឃុំ”។

        ស្ដីពីការដាំដុះនិងលក់ផលដំណាំSachi​លោកDo Thanh Khoaឲ្យដឹងថា​បើ
បណ្ដាក់​ទុន​ប្រមាណពី១០០ដល់១៥០លានដុងគឺក្រោយរយ់ពេល២ឆ្នាំបងប្អូន
កសិករអា​ច​ចាប់ផ្ដើមមានចំណេញហើយដល់ឆ្នាំទី៣អាចរកបានចំណូល
ស្ថិរភាពប្រមាណ១៥០លានដុងលើមួយហិកតាក្នុងមួយឆ្នាំ។

        នាបច្ចុប្បន្ន លោកDo Thanh Khoaកំពុងបន្តបើកទូលាយរូបសណ្ឋានដាំដើម
Sachi​នៅតំបន់មួយចំនួននៅភាគកណ្ដាលវៀតណាម។ ការដាំដុះដំណាំប្រភេទនេះ
បានរួមចំណែកជាពិតប្រាកដទៅក្នុងការបង្កើតការងារធ្វើ កាត់បន្ថយភាព
ក្រីក្រសំរាប់ប្រជាកសិករជាច្រើននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ