គ្រូបង្រៀនពិការ១រូបអស់ពីចិត្តដើម្បីសិស្សានុសិស្ស ក្រីក្រ

Vovworld- បង Phung Van Truong  បង្រៀនកុមារាកុមារីក្នុងភូមិដោយមិនគិតថ្លៃ។
គាតង់ត្រូវស្វិកដៃជើងពីកំណើតនិងត្រូវធ្វើដំណើរដោយ​រទេះរុញ។១ថ្ងៃពេល
ទស្សនាកម្មវិធីទូរទស្សន៍ស្តីពីបណ្តាជនពិសេសដែលឆ្លងកាត់ពុះពារលើការឈឺ
ចាប់ជំងឺរបស់ខ្លួនជាពិសេសគឺរឿងនិទានរបស់NguyenNgoc  Ky -លោកគ្រូ១នាក់
ដែលបានសរសេរដោយជើង  Truong រំពឹងគិតថា៖“ខ្ញុំឃើញលោកគ្រូ Kyពិការដៃ
ទាំង២ប៉ុន្តែគាត់រៀនសរសេរអក្សរដោយជើង។គាត់នៅទៅសាលារៀនបាន។ខ្ញុំ
រំពឹងគិតថា៖ខ្ញុំប្តេជ្ញារៀន​សរសេរដោយបបូរមាត់។      “

                

គ្រូបង្រៀនពិការ១រូបអស់ពីចិត្តដើម្បីសិស្សានុសិស្ស ក្រីក្រ - ảnh 1
បងTruongខាងស្តាំ(រូបថត អិនធឺណែត)

បណ្តាការលំបាកមិនធ្វើឲ្យយុវជណ​រូបនេះរាថយចិត្ត​បានឡើយ។ក្រោយរយះពេល
ច្រើនខែឧស្សាហ៍រៀន បងTruongបានទទួលជោគជ័យក្នុងការសរសេរអក្សរដោយបបូ
មាត់។បង Phung Van Truongអោយដឹងថា៖“  ក្រោយច្រើនលើកខ្ញុំដកបានបទពិសោធន៍។
ប្រការសំខាន់គឺរក្សាជាប់ប៉ាកការរវាងធ្មេញនានានិងកម្រីកបន្ទន់កពេលរៀនសរសេរ។     “
ពីថ្ងៃនោះបងTruongចាប់ផ្តើមបង្រៀនឲ្យកូនចៅក្នុងគ្រួសារ។សមត្ថភាពរបស់គាត់បាន
ទាក់ទាញកុមាររបស់គ្រួសារជាច្រើន។ក្រៅពីការបង្រៀនសេរសេរ  បងTruong នៅជួយ
កុមាររៀនវញ្ញាសារផ្សេងៗទៀត។HoangVan Toan​សិស្សថ្នាក់ទី៤អោយដឹងថា៖“ ខ្ញុំចូល
ចិត្តសិក្សារៀនសូត្រជាមួយពូTruong ណាស់។ពូបានជួយខ្ញុំរៀនគណិតវីទ្យាសរសេរនិង
ហាត់អាន។ក្រោយរយះពេល១ខែរៀនជាមួយពូTruong ខ្ញុំបានមានភាពជឿនលឿន
ជាច្រើន។  “

​​​​​​​​​​​​​​​                 

គ្រូបង្រៀនពិការ១រូបអស់ពីចិត្តដើម្បីសិស្សានុសិស្ស ក្រីក្រ - ảnh 2
រូបថត អិនធឺណែត

បង Phung Van Truongបើកថ្នាក់រៀនបង្រៀនដោយមិនគិតថ្លៃ។បណ្តាសិស្សានុសិស្ស
និងអ្នកភូមិបានហៅបងជាគ្រូបង្រៀន។និយាយអំពីបងTruongអ្នកណាក៍មានការកោត
សរសើរចំពោះទេកោសល្យរបស់បងផងដែរ។បណ្តាឪពុកម្តាយសិស្សសុទ្ឋតែមាន
បំណងថា៖កូនចៅរបស់ខ្លួនចូលរួមថ្នាក់រៀនរបស់បងតែប្រការសំខាន់គឺរៀនសូត្របាន
ទឹកចិត្តអង់អាចក្លាហាននិងការប្តេជ្ញាចិត្តរបស់បង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ