តន្រ្តីករ Phan Huynh Dieu និងបណ្តាបទចំរៀងបដិវត្តន៍វៀតណាម
Ngoc Lan - Le Phuong -  
(VOVWORLD) /  
VOVWORLD_តន្រ្តីករ Phan Huynh Dieu ជាព្រឹទ្ធាចារ្យមួយរូបក្នុងវិស័យ
តូរ្យតន្រ្តីបដិវត្តន៍វៀតណាម។ ចំរៀងរបស់លោកស្តីអំពីមនោសញ្ចេតនា
កំឡោះក្រមុំសមមិត្តនិងទឹកចិត្តស្នេហាជាតិ។ ចង្វាក់និងពាក្យពេចន៍ក្នុង
បទចំរៀងនិមួយៗរបស់លោកសុទ្ធតែមានលក្ខណៈប្រជាប្រិយ។
បទចំរៀងដើមដំបូងរបស់តន្រ្តីករ Phan Huynh Dieu មានចំណងជើង
ថា”ស្លាម្លូ”។បន្ទាប់មកគឺបទ”ក្រុមទ័ពការពារជាតិ” ”មនោសញ្ចេតនាក្នុង
សំបុត្រ”និង”យុទ្ធជនក្នុងរដូវរងា”។ តាមអនុប្រធានសមាគមតន្រ្តីករវៀត
ណាមលោកPham Ngoc Khoi បានឲ្យដឹងថា
“បទចំរៀងនានានិពន្ឋដោយតន្រ្តីករ Phan Huynh Dieu នាទសវត្សទី
៤០នៃសតវត្សមុនបានផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍នៃប្រវតិ្តសាស្រ្តជាតិ។
បទចំរៀងទាំងនោះពោពេញទៅដោយលក្ខណៈប្រជាប្រិយនិងចង្វាក់ភ្លេង
នៃជនជាតិវៀតណាម។ នេះហើយជាទីបង្អែកដ៏សំខាន់ជាទីបំផុតសំរាប់
ចំរៀងរបស់លោករស់ជាអមតះក្នុងដួងចិត្តទស្សនិកជន”។
តន្រ្តីករ Phan Huynh Dieu ក៏ជាអ្នកសំរួលភ្លេងឲ្យបទកំណាព្យនានា
ក្លាយ ទៅជាបទចំរៀងដ៏ពិរោះដែលបានទស្សនិកជនពេញនិយម។ នោះ
គឺបទ”អ្នកបានស្លាប់”របស់កវី Te Hanh នាឆ្នាំ១៩៤៦និងបទ”ទុក្ខព្រួយ”
របស់កវី Huy Can នាឆ្នាំ១៩៤៩។ ក្នុងបណ្តាឆ្នាំ១៩៧០លោកបន្តសំរួល
ភ្លេងឲ្យបទកំណាព្យជាច្រើនទៀតដូចជាបទ”ម្លប់ដើម Konia”
“ជីវិតល្អស្អាត” “ដំណើរទ័ពទាំងយប់ទាំងថ្ងៃ””បងនៅដើមទន្លេអូននៅ
ចុងទន្លេ”។ ដល់ឆ្នាំ១៩៨០លោកសំរួលភ្លេងឲ្យបទកំណាព្យមួយចំនួន
ទៀតដែលបានក្លាយទៅជាបទចំរៀងដ៏ល្បីនៅវៀតណាមនោះគឺបទ”
កំណាព្យចុងរដូវស្លឹកឈើជ្រុះ””រលក” និង“ទូកនិងសមុទ្រ” ។
កំសាន្តបទចំរៀងទាំងឡាយរបស់តន្រ្តីករPhan Huynh Dieu
ទស្សនិកជនតែងតែចាប់អារម្មណ៍Romanticជាមួយនឹងចង្វាក់ពោរពេញ
ទៅដោយលក្ខណៈប្រជាប្រិយ។ ស្តីពីវណ្ណកម្មរបស់លោកតន្រ្តីករ Van
Dung ឲ្យដឹងថា
“លោកបានតែងបទចំរៀងជាច្រើនតាមប្រធានបទខុសគ្នាដែល
យើងទាំងអស់គ្នានិយមចូលចិត្តយ៉ាងខ្លាំង។ បរិមាណវណ្ណកម្មដ៏ធំធេង
របស់លោកហាក់ដូចជាបានកត់ត្រានូវដំណាក់កាលប្រវត្តិសាស្រ្តមួយ”។
ដោយសាររាល់ការរួមវិភាគទានរបស់ខ្លួនតន្រ្តីករ Phan Huynh Dieu
ត្រូវបានរង្ឋជូនពានរង្វាន់ហូជីមិញលើវិស័យអក្សរសាស្រ្តសីល្បៈ។ បណ្តា
បទចំរៀងរបស់លោករស់ជារៀងរហូតក្នុងអារម្មណ៍ទស្សនិកជន៕
Ngoc Lan - Le Phuong
-VOVWORLD