តន្រ្តីករ Van Kyនិងបទចំរៀងនៃក្ដីសង្ឃឹម

VOVWORLD_លោកVan Ky ជាតន្រ្តីករមួយរូប​ដ៏ល្បីឈ្មោះ​នៅប្រទេស​
វៀត​ណាម។​នៅពេលនិយាយដល់លោកម្ដងៗអ្នកផងតែងតែរំលឹកដល់”បទ
ចំរៀងនៃក្ដីសង្ឃឹម”។ ក្នុងជីវិតរបស់ខ្លួន តន្រ្តីករ Van Kyបានតែងចំរៀង
ជាច្រើនបទ​ រួមជា​មួយ​បទភ្លេង​ល្ខោននិង symphonyទៀតផង។ស្នាដៃសិល្បៈ
របស់លោកបានបន្សល់​ទុកមក​នូវ​ចំណាប់​​​អារម្មណ៍ជ្រាលជ្រៅចំពោះមិត្តអ្នក
ស្ដាប់គ្រប់ជំនាន់។

    លោកអ្នកនាងកំពុងកំសាន្តចំរៀងមួយបទរបស់តន្រ្តីករ Van Kyដែលមាន
​ចំណង​ជើងថា”បទចំរៀងនៃក្ដីសង្ឃឹម”។ បទចំរៀងនេះបង្ហាញនូវបំណងប្រាថ្នា
របស់ប្រជាជនវៀតណាមអំពីសេចក្ដីសុខសន្តិភាព ការបង្រួបបង្រួមជាតិនិង
អនាគតភ្លឺស្វាងសំរាប់ប្រជាជាតិទាំងមូល។ Nổi bài hát​ thêm 15”

          តន្រ្តីករVan Kyកើតនាឆ្នាំ១៩២៨នៅស្រុក Vu Ban ខេត្តNam Dinh ភូមិ​
ភាគ​ខាង​ជើងវៀតណាម។ លោកដើរតាមបដិវត្តន៍ក្នុងវ័យក្មេងហើយឆាប់
បង្ហាញនូវទេពកោសល្យតូរ្យតន្ត្រី។ នាឆ្នាំ១៩៤៦លោកតែងបទចំរៀងដើម
ដំបូងមានចំណងជើងថា”​ពន្លឺព្រះចន្ទ”។ បន្ទាប់មក លោកត្រូវបានថ្នាក់លើ
បញ្ជូនទៅសិក្សាតូរ្យតន្ត្រីនៅភូមិភាគទី៤ខេត្ត Nghe An។​នាឆ្នាំ១៩៥៤​នៅ
មហោស្រពសិល្បៈទូទាំងប្រទេសតន្រ្តីករ Van Kyទទួលបានជ័យលាភីធំដោយ
ស្នាដៃ២ស្ដីពីប្រធានបទ លើកទឹកចិត្តប្រជាសិករបង្កើនការងារកសិកម្មបំរើ
ការតស៊ូប្រឆាំងខ្មាំងសត្រូវបរទេសឈ្លានពាន។បន្ទាប់មកលោកបានទៅបន្ត
ការសិក្សាតូរ្យតន្ត្រីនៅសហភាពសូវៀតហើយបង្កើតឡើងស្នាដៃសិល្បៈដ៏មាន
តំលៃ។ ស្ដីពីបុព្វហេតុសិល្បៈរបស់លោក តន្ត្រីករ Nguyen Cuongនៅក្រុងហា​
ណូយ​បាន​ថ្លែងថា

       “​លោកVan Kyជាតន្រ្តីករដ៏ឆ្នើមមួយរូបនៅប្រទេសវៀតណាម។​ក្រៅ​ពី
បទចំរៀងពិរោះៗនោះលោកនៅនិពន្ធតូរ្យតន្ត្រីល្ខោននិងបទភ្លេងsymphony
ទៀតផង។នាខែធ្នូឆ្នាំ១៩៧២ស្នាដៃsymphonyរបាំ K’Nhiរបស់លោកត្រូវបាន
យកទៅ​សំដែង​នៅប្រទេសអាល្លឺម៉ង់រួមជាមួយស្នាដៃsymphonyរបស់តន្រ្តីករ
បរទេសល្បីឈ្មោះផ្សេងៗដូចជា Tchaikowski  និងBeethovenជាដើម ”។

តន្រ្តីករ Van Kyនិងបទចំរៀងនៃក្ដីសង្ឃឹម - ảnh 1
តន្រ្តីករ Van Ky


បទចំរៀងនានារបស់តន្រ្តីករ Van Kyពោរពេញទៅដោយមនោសញ្ចេតនា​
ដែល​ត្រូវ​បានទស្សនិកជនពេញនិយមដូចជាបទ Tay Nguyen អង់អាចក្លាហាន
 ​អ្នក​គ្រូ​ជន​ជាតិTayដេញចាប៉ី រដូវស្លឹកឈើជ្រុះមកដល់ Nha Trang ផ្ទៃមេឃក្រុង
ហា​ណូយ​និង​ហាណូយទទួលរដូវផ្ការីកថ្មីជាដើម។ ក្នុងបុព្វហេតុនិពន្ធតូរ្យតន្ត្រីរបស់
ខ្លួនលោកVan Kyតែងបានចំរៀងចំនួន៤០០បទដែលលេចធ្លោបំផុតគឺបទ
ចំរៀងមានចំណងជើងថាចំរៀងនៃក្ដីសង្ឃឹម។ស្ដីពីស្នាដៃនេះតន្រ្តីករ Van Kyបាន
សំណេះសំណាលថា

“​ ខ្ញុំមានភ័ព្វសំណាងណាស់ដែលបានរស់ក្នុងដំណាក់កាលប្រវត្តិសាស្រ្តជា​
ច្រើន​ហើយយល់ច្បាស់នូវភាពអាប់យស់របស់ប្រជាជនដែលបាត់បង់ទឹកដី។នៅ
ក្នុងសង្គ្រាមប្រឆាំងអាមេរិកខ្ញុំតែងបទចំរៀងនៃក្ដីសង្ឃឹមដោយបញ្ចូលព្រលឹង
របស់ខ្លួនទៅក្នុងស្នាដៃនេះ។ទោះបីនៅក្នុងស្ថានភាពលំបាកតោកយ៉ាកយ៉ាង
ណាក៏ដោយតែខ្ញុំជានិច្ចកាលជឿជាក់ទៅលើជ័យជម្នះនាអនាគត ប្រទេសវៀត
ណាមនឹងមានសន្តិភាពឯកភាពហើយទឹកដីយើងនឹងមានមុខមាត់ថ្មីភ្លឺស្វាង។
ការពិតជាក់ស្ដែងគឺក្រោយសង្គ្រាម២លើកយើងបានទទួលជ័យជំនះ”។

ដោយមានការរួមចំណែកធំធេងសំរាប់តូរ្យតន្ត្រីបដិវត្តន៍វៀតណាម
 តន្រ្តីករ Van Kyត្រូវបានរដ្ឋជូនគ្រឿងឥស្សរិយយដ៏ឧត្តុងឧត្តមជាច្រើនក្នុង
នោះមានជ័យលាភីរដ្ឋលើវិស័យអក្សរសាស្រ្តសិល្បៈនាឆ្នាំ២០១១៕


         

        

ប្រតិកម្មទៅវិញ

ផ្សេងៗ