ថ្ងៃទី៣០នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងគ្រួសារជនវៀតណាម

(VOVWORLD) -ចំពោះជនជាតិវៀតណាមគ្រប់រូប  បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺមានតម្លៃខាងវប្បធម៌ ដ៏ធំធេងទាំងក្នុងជីវភាពរស់នៅរបស់គ្រួសារនីមួយៗនិងក្នុងសហគមន៍ផង។ នាបុន្មាន ថ្ងៃតេត ពិធីបុណ្យនានាតែងតែបានប្រព្រឹត្តទៅតាមលក្ខណៈគ្រួសារដោយទំនៀម ទម្លាប់បានមរតកពីជំនាន់មួយទៅជំនាន់មួយ។ នារសៀលថ្ងៃទី៣០នៃបុណ្យតេត ផ្ទះ អ្នកណាក៏ដោយក៏សុទ្ធតែរៀបចំស្ពុកបាយសម្រាប់សែន ជូនដំណើរឆ្នាំចាស់និងទទួល ឆ្នាំថ្មី។ ក្រុមគ្រួសារបានជួបជុំគ្នានឹងរង់ចាំពេលវេលាឆ្លងឆ្នាំចាស់ឈានដល់ឆ្នាំ។
ថ្ងៃទី៣០នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងគ្រួសារជនវៀតណាម - ảnh 1ការជួបជុំគ្រួសារក្នុងថ្ងៃទី៣០នៃបុណ្យចូលឆ្នាំប្រពៃណីវៀតណាម 

បុណ្យចូលឆ្នាំថ្មីប្រពៃណីតែងតែមកដល់ទីក្រុងហាណូយក្នុងអាកាសជាតុត្រជាក់ ថែមទាំងមានភ្លៀងរំភើយទៀតផង ហេតុដូច្នេះ បរិយាកាសក្នុងប៉ុន្មានថ្ងៃបុណ្យតេតក៏ ហាក់ដូចជាពិសេសដែរ។ តាមរឿងដំណាលថា ថ្ងៃទី៣០នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី គឺយប់ថ្ងៃទី៣០នឹងងងឹតបំផុតក្នុងឆ្នាំ។ ក្នុងពេលវេលាដែលមានការជួបជុំរវាងដីនិង មេឃ មានការផ្លាស់ប្តូរពីឆ្នាំចាស់ទៅឆ្នាំថ្មី ដែលគេជឿថា នៅជាពេលវេលាជួបជុំរវាង ឋានក្រោមជាមួយឋានកណ្តាល ហេតុដូច្នេះ គ្រួសារណាគេក៏បានត្រៀមរៀបចំស្ពុក ម្ហូបមួយដើម្បីសែនរំលឹកដល់ជីដូនជីតា អ្នកស្លាប់ ក៏ដូចជាអរព្រះគុណដល់ទេវតា ដូច ជាទេវតាដី ទេវតាចង្ក្រានដែលបានជួយថែរក្សាក្រុមគ្រួសារពេញមួយឆ្នាំកន្លងទៅ។

        បុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ ក៏ជាពេលវេលាដើម្បីសម្រាកពីការងារ ជួបជុំគ្រួ សារ ពង្រឹងនូវទំនាក់ទំនងក្នុងសង្គម ផ្សះផ្សានូវទំនាស់កើតមានឡើងក្នុងឆ្នាំ ដើម្បីនាំ គ្នាឆ្ពោះទៅរកភាពល្អប្រសើបំផុត។ ថ្វីត្បិតដូច្នេះ បរិយាកាសជួបជុំគ្នាក្នុងថ្ងៃទី៣០ នៃ បុណ្យតេតគឺមានអត្ថន័យដ៏ពិសិដ្ឋណាស់។ នរណាមានធរុមិនអាចមានវត្តមានក្នុង ពេលបាយជុំគ្នានាយប់ថ្ងៃទី៣០នៃបុណ្យតេតគឺតែងតែអាឡោះអាល័យ នឹករលឹក ប្រភពដើមរបស់ខ្លួន។

        រាប់សិបឆ្នាំកន្លងផុតទៅ គ្រួសារវិចិត្រករ Dinh Tien Hai នៅផ្ទះលេខ ២០ ច្រក  Trang An នៃទីក្រុងហាណូយ ដល់ថ្ងៃទី៣០នៃបុណ្យតេត គឺកូនចៅជិតឆ្ងាយតែងមក ជួបជុំគ្រប់គ្រាន់។ ពេលជួបជុំហើយ អ្នកណាក៏រវល់នឹងការងាររបស់ខ្លួនដែរ។ នារីគឺ ត្រៀមរៀបចំចម្អិនម្ហូបអាហារ រីឯបុរសវិញបោសសំអាតផ្ទះ ទីសក្ការៈបូជាក្នុងផ្ទះ ដើម្បី ត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ សម្រាប់វិចិត្រករ Dinh Tien Hai បុណ្យចូលឆ្នាំ ថ្មីប្រពៃណី ជាពិសេសគឺថ្ងៃទី ៣០ ថ្ងៃចុងក្រោយនៃឆ្នាំចាស់គឺបានបង្ហាញពេញលេញ នូវទំនៀមទម្លាប់ លក្ខណៈប្រពៃណីយ៉ាងល្អប្រសើររបស់ប្រជាជនវៀតណាម។ លោក Dinh Tien Hai សំណេះសំណាលថា៖

        “ជនហាណូយមានអ្នកខ្លះគេមិនទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតាមដងវិថីទេ គឺទទួលបុណ្យតេតតាមលក្ខណៈជួបជុំគ្រួសារដោយខានពុំបាន។ ហេតុដូច្នេះបានជា ក្នុងប៉ុន្មានថ្ងៃនៃ បុណ្យចូលឆ្នាំថ្មីប្រពៃណី ទោះបីជាទៅធ្វើការ រកស៊ីដល់កន្លែងណា ក៏ដោយ ក៏ប៉ុន្តែដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីគេនឹងខិតខំរៀបចំការ ងារដើម្បីត្រឡប់មកស្រុក កំណើតជួបជុគ្រួសារវិញ។ តាមនោះ ពេលបាយយប់ថ្ងៃទី ៣០មានភាពពិសិដ្ឋណាស់ ។ ព្រោះថា មនុស្សម្នាមិនត្រឹមតែហូបបាយ សំណេះសំណាលប៉ុណ្ណោះទេ ថែមទាំង បានឃើញទឹកមុខ ស្នាមញូញឹមនិងសាកសួរសុខទុកពី គ្នាទៅមកដែលពោរពេញទៅ ដោយភាពកក់ក្តៅ”។

ថ្ងៃទី៣០នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងគ្រួសារជនវៀតណាម - ảnh 2 ស្ពុកម្ហូបក្នុងថ្ងៃទី៣០នៃបុណ្យចូលឆ្នំាប្រពៃណី

        នារសៀលថ្ងៃទី៣០មុនចូលឆ្នាំថ្មីជាពេលវេលាសប្បាយរីករាយបំផុត។ ហើយ ពេលបាយរសៀលថ្ងៃទី៣០នេះ ក៏ជាពេលបាយដែលក្រុមគ្រួសារជួបជុំគ្នាដើម្បីបង្កើត សំណើច ភាពកក់ក្តៅនិងសុភមង្គល។ ក្នុងបរិយាកាសពោរពេញទៅដោយភាពកក់ ក្តៅនោះ កូនចៅបានជម្រាបឪពុកម្តាយនូវលទ្ធផលទទួលបានក្នុងឆ្នាំកន្លងទៅ។ ហើយ ជីដូនជីតា ឪពុកម្តាយក៏មិនភ្លេច ដាស់តឿនឲ្យកូនចៅការងារត្រូវធ្វើក្នុងឆ្នាំថ្មី។ អ្វីៗមិន សប្បាយនឹងជ្រះចេញទាំងអស់ ដើម្បីចាប់ផ្តើមឆ្នាំថ្មីឲ្យបានស្រស់ស្រាយ។ ពេលបាយ រួចរាល់ មនុស្សម្នាគេនាំគ្នាដើរលេង  ចាំដល់ពេលវេលាឆ្លងឆ្នាំ។ មិនដឹងថាតាំងពីកាល ណា ជនទីក្រុងហាណូយ គេមានទំនៀមទម្លាបទទួលចូលឆ្នាំថ្មីនៅជុំវិញបឹង Guom ហើយបច្ចុប្បន្នគឺក្លាយទៅជាទំនៀមទម្លាប់ល្អប្រសើដែរ។ ចំទៅនឹងពេលវេលាឆ្លងឆ្នាំ ពោលគឺឆ្នាំចាស់កន្លងផុតទៅ ឆ្នាំថ្មីមកដល់នោះ មនុស្សគ្រប់រូប បានជូនពរគ្នាទៅវិញ ទៅមកនូវសេចក្តីសុខចម្រូងចម្រើនក្នុងឆ្នាំថ្មី។ តាមប្រពៃណី មនុស្សម្នាគេសុខចិត្ត បោះបង់ចោលនូវឧបទ្រពចង្រៃឲ្យចេញផុតទៅ ដើម្បីឆ្ពោះទៅភាពស្រស់ស្រាយ សុភ មង្គលក្នុងឆ្នាំថ្មី។ អ្នកស្រី Nguyen Thi Men នៅវិថី Hang Buom ទីក្រុងហាណូយ បាន សំណេះសំណាលថា៖

        “ចូលឆ្នាំថ្មី ខ្ញុំសូមបួងសួងឲ្យមនុស្សគ្រប់រូបទទួលបានសេចក្តីសុខពេលមួយឆ្នាំ តែម្តង។ ហើយសាច់ញាត្តិជិតខាងទទួលបានភាពសុខសានត្រាន ជោគជ័យគ្រប់ ភារកិច្ច។ សម្រាប់នាងខ្ញុំផ្ទាល់ ខ្ញុំសង្ឃឹមថា នឹងជួបតែសុភមង្គលជាមួយក្រុមគ្រួសារ។ ជូនពរឲ្យមិត្តទាំងអស់មានសុខភាពល្អនិងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីនេះតទៅកុំបីខាន”។

        ជួបជុំគ្នាក្នុងពេលបាយជូនដំណើឆ្នាំចាស់ រួមរស់ក្នុងបរិយាកាសសប្បាយរីករាយ នោះ មនុស្សម្នាសុទ្ធតែទទួលបានភាពកក់ក្តៅ ក្តីស្រឡាញ់និងភាពថ្លៃថ្លារបស់ពាក្យថា “គ្រួសារ”។ នេះក៏ជាមូលហេតុដែលជូនវៀតត្រូវឃ្លាតឆ្ងាយតែងតែមានក្តុកក្តួលក្នុង អារម្មណ៍ខណៈដែលមិនបានជួបជុំគ្រួសារពេលបាយរសៀលថ្ងៃ៣០នេះឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ