បុណ្យចូលឆ្នាំកក់ក្ដៅនៅកោះ Truong Sa

VOVWORLD_​រដូវផ្ការីកថ្មីបានគ្របដណ្ដប់លើទូទាំងប្រទេសវៀតណាមពីតំបន់
​ព្រៃ​ភ្នំរហូតដល់ឯនាយកោះសមុទ្រឆ្ងាយដាច់ស្រយាល។ នៅប្រជុំកោះ Truong Sa
​​ បរិយាកាស​​ទទួល​ឆ្នាំថ្មី( តេត)ឆ្នាំវកអដ្ឋស័កបានរីករាលដាលដល់គ្រប់កោះ​ធំកោះ
​តូច​ចំណុះ​ប្រជុំ​កោះនេះ។ សេចក្ដីសប្បាយរីករាយបានបង្ហាញច្បាស់ដោយទឹកមុខ
ញញឹម​របស់កម្មាភិបាលយុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa​​។ នៅទីរួម
ស្រុក Truong Sa ដែល​បាន​ចាត់ទុកជារដ្ឋធានីនៃស្រុក Truong Sa ខេត្ត Khanh Hoa
 នេះកម្មាភិបាល​យុទ្ធជន​និងប្រជាជនកំពុងរៀបចំសកម្មភាពវប្បធម៌សិល្បៈ
ស្វាគមន៍ឆ្នាំ​ថ្មីឆ្នាំវកអដ្ឋស័ក​និងបុណ្យតេតជាប្រពៃណីជាតិ។

        តេតនៅស្រុកកោះ Truong Sa​​​ និងទីរួមស្រុក Truong Sa​​ តែងតែចាប់ផ្ដើមនៅ
ពេល​ក្បួន​នាវាពីដីគោកដឹកទំនិញនិងស្បៀងអាហារបំរើបុណ្យតេតមកកាន់កោះទាំង​
ឡាយ​។ ពេលនាវាចូលចតនៅកំពង់ផែ គឺកម្មាភិបាលយុទ្ធជននិងប្រជាជនចាប់ផ្ដើម
មមាញឹកត្រៀមរៀបចំការងារចាំបាច់នានាដូចជាហាត់ច្រៀងរាំ វេចនំអន្សម លាបថ្នាំ
ផ្ទះ ជាដើម។ អ្នកស្រី Vo Thi Thu Sang នៅទីរួមស្រុក Truong Sa បានសំណេះ
សំណាលថា 

   “ យើងខ្ញុំត្រៀមរៀបចំបុណ្យតេតចាប់តាំងពីថ្ងៃទី២៥ខែទី១២តាមចន្ទគតិ។ ​
ទោះ​បីជាមិនបានទទួលតេតជាមួយក្រុមគ្រួសារក្ដីតែមនោសញ្ចេតនារបស់បងប្អូន
នៅលើកោះគឺកក់ក្ដៅណាស់។ មនុស្សគ្រប់រូបជូនពរគ្នាដូចបងប្អូនក្នុងគ្រួសារដែរ។ 
បុណ្យតេតឆ្នាំនេះឃើញមានរបស់របរសំបូរជាងឆ្នាំមុនៗ”។

        ឥឡូវនេះតេតនៅឯកោះសមុទ្រដាច់ស្រយាលលែងខ្វះទំនិញទៀតហើយតែ
មានឥវែឥវ៉ាន់គ្រប់គ្រាន់ដូចនៅលើដីគោកទៅវិញ។ ទន្ទឹមនឹងទំនិញនាំយកមកពីដី
គោកទីរួមស្រុក Truong Sa ក៏ត្រៀមរៀបចំយ៉ាងល្អនូវស្បៀងអាហារដែរដោយមាន
សាច់ជ្រូក​មាន់​ទា ត្រីស្រស់និងបន្លែផ្លែឈើគ្រប់មុខ។ តាមអ្នកស្រី Le Thi Truc Ha
ជាប្រជាពល​រដ្ឋ​មួយនាក់នៅទីរួមស្រុក Truong Sa បានឲ្យដឹងថា

 “ ដោយមានការយកចិត្តទុកដាក់ពីដីគោកនិងរបស់រដ្ឋអំណាចតំបន់​បានជា​
យើង​ខ្ញុំ​មានគ្រប់នំអន្សម សាច់ជ្រូក មាន់ទា និងបន្លែ។ ក្រៅពីនេះយើងខ្ញុំក៏ធ្វើ
ដំណាប់ផង​ដែរ។ បុណ្យតេតនៅលើកោះមានភាពកក់ក្ដៅនិងមនោសញ្ចេតនាដ៏
ល្អប្រសើរ”។

បុណ្យចូលឆ្នាំកក់ក្ដៅនៅកោះ Truong Sa - ảnh 1
ល។ នៅប្រជុំកោះ Truong Sa បរិយាកាសទទួលឆ្នាំថ្មី( តេត)ឆ្នាំវកអដ្ឋស័កបានរីករាលដាលដល់គ្រប់កោះធំកោះតូចចំណុះប្រជុំកោះនេះ


        ក្នុងឱកាសបុណ្យតេតឆ្នាំនេះកោះ Truong Sa ត្រូវបានទទួលក្រុមភ្ញៀវជា
សមាជិក​សម្ព័ន្ធយុវជន​កម្មុនីស្តហូជីមិញដែល​នាំយកមកតាមនំអន្សមចំនួន២០១៦
មកជូនប្រជជាន​នៅ​លើកោះ។​អ្នកស្រី Bui Thi Hong Duyen ជនជាតិ​ Muong មកពី
ស្រុកLac Son ខេត្តHoa Binh ភាកខាងជើងវៀតនាមបានចែករំលែកថា

 “​​ នេះជាពិធីបុណ្យតេតពិសេសនិងមានអត្ថន័យដ៏ធំធេងចំពោះខ្ញុំ។ ព្រោះ​នៅទី
​នេះខ្ញុំបានចែករំលែកមនោសញ្ចេតនាជាមួយយុទ្ធជននិងប្រជាជននៅលើកោះ។ខ្ញុំ
រំ​ជួលចិត្តខ្លាំងណាស់”។

        នារាត្រីឆ្នាំចាស់រំលង ឆ្នាំថ្មីឈានចូលមកដល់ប្រជាជននៅទីរួមស្រុក​ Truong​ Sa
 ​ចាប់ផ្ដើមសកម្មភាពសំដែងសិល្បៈស្វាគមន៍ឆ្នាំថ្មី។

 ពិធីគោរពទង់ជាតិនាថ្ងៃដើមដំបូងនៃឆ្នាំថ្មីមានលក្ខណៈពិសិដ្ឋជាពិសេស។
កម្មាភិបាលយុទ្ធជននិងប្រជាជនឈរជាជួរគោរពទង់ជាតិពណ៌ក្រហមផ្កាយមាស
ក្នុងពន្លឺព្រះអាទិត្យនិងសំលេងចំរៀងជាតិលាយឡំជាមួយស្នូររលកសមុទ្រ។នេះក៏
ជាការសំដែងនូវស្មារតីប្ដេជ្ញាចិត្តការពារសន្តិភាពនៅតំបន់កោះសមុទ្ររបស់ប្រជាជន
វៀតណាមផងដែរ។ វរៈសេនីយ៍ទោ Nguyen Van Tuan ស្នងការនយោបាយកោះ
Truong​ Sa បានថ្លែងថា

    ” ពិធីគោរពទង់ជាតិនាឆ្នាំថ្មីមានអត្ថន័យដ៏សំខាន់ចំពោះប្រជាជនវៀតណាមជា
ពិសេសនាពេលបានរៀបចំឡើងនៅលើប្រជុំកោះ Truong​ Sa ដ៏ពិសិដ្ឋរបស់មាតុ​
ប្រទេស​ជាតិនេះ។​ខ្ញុំសូមប្រសិទិ្ធពរជូនកម្មាភិបាលយុទ្ធជននិងប្រជាជន​លើកោះ
មាន​សុខភាព​ល្អសាមគ្គីគ្នាដើម្បីសំរេចបានគ្រប់ភារកិច្ចប្រកបដោយជោគជ័យក្នុង
ឆ្នាំថ្មី” ។

ក្រោយពិធីគោរពទង់ជាតិកម្មាភិបាលយុទ្ធជននិងប្រជាជននៅទីរួមស្រុកទៅ
វត្តធ្វើពិធីបួងសួងសូមឲ្យទេវតាឆ្នាំថ្មីតាមជួយថែរក្សានិងផ្ដល់សេចក្ដីសុខសេចក្ដី
ចំរើនសុភមង្គល។ បន្ទាប់មកគេទាំងអស់គ្នាទៅអុជធូបធ្វើបុណ្យនៅអគារ
អនុស្សាវរីយ៍លោកប្រធានហូជីមិញនិងវិមានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី។

ទោះបីរស់នៅឆ្ងាយពីដីគោកហើយជួបការលំបាកជាច្រើនក៏ដោយតែកងទ័ព
និងប្រជាជនលើប្រជុំកោះ Truong​ Sa ជានិច្ចកាលថែរក្សាការពារអធិបតេយ្យរបស់
មាតុ​ប្រទេស​ សក្តិសមនឹងការជឿទុកចិត្តរបស់ប្រជាជនទាំងមូល៕

                 

       

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ