ប្រជាជនរដ្ឋធានីហាណូយទទួលបុណ្យចូលឆ្នាំថ្មីមមីរ ឆស័ក២០១៤។
LE PHUONG -  
(VOVWORLD) /  
Vovworld-រសៀលថ្ងៃទី៣០ខែទី១២តាមច័ន្ទគតិជាពេលវេលាចុងក្រោយនៃឆ្នាំ
ចាស់វិថីហាណូយស្ងាត់ជ្រងំ សុខសាន្តត្រាណណាស់។ហាងលក់ទំនិញនិង
មជ្ឈមណ្ឌលលក់ទំនិញធំមួយចំនួនបានបិទទ្វា។កន្លែងអ៊ូអរទីបំផុតគឺផ្សារនានា។ជនគ្រប់ៗគ្នាទៅទិញទំនិញម្ហូបអាហារស្រស់ដើម្បីត្រៀមស្ពកម្ហូបរាត្រីទី ៣០ តេត
ក៍ដូចជាបណ្តាថ្ងៃតេតជាបន្ត។
ចំពោះជនវៀតណាមអាហារជួបជុំគ្នានាថ្ងៃចុងឆ្នាំមានអត្ថន័យសំខាន់ណាស់។ជន
វៀតណាមពីចាស់ដល់ក្មេងទោះបីជារស់នៅទីណាក៍ខំមកជួបជុំគ្រួសារក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំថ្មីដែរ។គ្រប់ៗគ្នាអង្គុយលេងសំណេះសំណាល។នាង Do Thanh
Hoa ជាជន១នាក់ដែលកំពុងត្រៀមស្ពកម្ហូបរាត្រីទី ៣០ តេតអោយដឹងថា៖“ ថ្ងៃទី៣០ តេតណាខ្ញុំតែងតែធ្វើស្ពកម្ហូបអាហារ១។បន្ទាប់អាហារពេលល្ងាច គ្រួសារទាំងឡាយ
ផ្តើមត្រៀម ស្ពកម្ហូបអារហារឆ្លងចូលឆ្នាំថ្មី ។នៅម៉ោង២៤(ពោលគឺនាទីឆ្លងចូលឆ្នាំថ្មី)
ខ្ញុំដុតធូបក្រអូបលើទីសក្ការះជីដូនជីតា ចាប់ផ្តើមសែន។“
|
ស្ពកម្ហូបអាហារតេត(រូបថតVNA) |
នៅវិថី លក់គ្រឿងតុបតែងលំអផ្ទះ Hang Ma វិថីលក់នំស្កគ្រាប់ដំណាប់Hang Duong-
Hang Buomនិងវិថីផ្កា Hang Luocជាដើមនៅមានភាពអ៊ូអរណាស់។បង Do Tien Loi
នៅវិថីHam Longខ័ណ្ឌHoan Kiemទីក្រុងហាណូយចែករំលែកថា៖“ ខ្ញុំធ្វើការឆ្ងាយពី
គ្រួសារ។បានជាថ្ងៃនេះខ្ញុំរួមជាមួយកូនៗឆ្លៀតវេលាទៅទិញ ដើមសំរាប់លំអ។ឆ្នាំ
ណាក៍ដូចជាឆ្នាំណាដែរគ្រួសារខ្ញុំសុទ្ឋតែទិញដើមឃ្វិចនិងដើមផ្កាម៉ាក់ខៃ។“
|
រូបថតVNA |
ក្នុងប៉ុន្មានថ្ងៃនេះស្ថានីយ៍រថភ្លើងរថយន្តនៅមានមនុស្សជាច្រើនកុះករ។នេះជាបណ្តា
ជនដែលរស់នៅធ្វើការឆ្ងាយពីគ្រួសារ។អ្នកណាក៍ពាំនាំតាមខ្លួននូវកញ្ចប់អំណោយ
តេតឬមែកផ្កាម៉ាកខៃ។Nguyen Bich Thuy និស្សិតនារីមហាវិទ្យាល័យ Thang Longជាជនដែលទៅធ្វើការក្រោយពីម៉ោងរៀន ចែករំលែកថា៖“ សង្កេតឃើញជនគ្រប់
ត្រៀរៀបចំអោយបុណ្យតេតខ្ញុំសប្បាយណាស់។ខែនេះដោយទទួលបានប្រាក់រង្វាន់
តេតខ្ញុំបានទិញអំណាយសំរាប់ឪពុកម្តាយ។ឥឡូវខ្ញុំចង់វិលត្រឡប់មកគ្រួសារយ៉ាង
ឆាប់ៗ។ “
និទាឃរដូវថ្មី១កំពុងឈានចូលមក។នេះក៍ចាពេលវេលាដែលបណ្តាជនរស់ឆ្ងាយពី
ស្រុកកំណើតឆ្ពោះទៅគ្រួសារក្នុងនោះមានបណ្តាយុទ្ឋជនដែលកំពុងប្រកបភារកិច្ចនៅ
កោះនានា។ រួមជាមួយយុទ្ឋមិត្តនិងប្រជាជនតៀមទទួលនាទីឆ្លងចូលឆ្នាំថ្មីបានជួយឲ្យ
ការនឹកគ្រួសាររបស់អនុសេនីយ៍ទោNguyen Huu Tangជាជន១រូបដែលបានផ្សារភ្ជាប់
ជាមួយកោះបាន៣ឆ្នាំនិងទទួលបុណ្យតេត៣ដងលើកោះ ធូស្រាល១ចំណែក។អនុសេនី
យ៍ទោNguyen Huu Tangអោយដឹងថា៖“ រហូតមកដល់ពេលនេះបណ្តាកិច្ចការត្រៀម
ទទួលនាទីឆ្លងចូលឆ្នាំថ្មីបានសម្រេចរួចរាល់។យើងខ្ញុំកំពុងត្រៀមរៀបចំអោយកម្មវិធី
សិល្បះសំរាប់យុទ្ឋជននិងប្រជាជននៅលើកោះ។ “
នាទីឆ្លងចូលឆ្នាំថ្មីកំពុងឈានចូលមកដល់។ទោះបីជាជាប់រវល់ដល់ណាគ្រប់ៗគ្នាសុទ្ឋ
តែផ្អាកការងារដើម្បីទទួលនាទីដ៍ពិសិដ្ឋនេះ៕
LE PHUONG
-VOVWORLD