ប្រយុទ្ធទប់ទល់នឹងវិរុស Covid 19 - គ្រូពេទ្យដែលធ្វើការយ៉ាងស្ងៀមស្ងាត់នៅខ្សែត្រៀមជួរមុខ

(VOVWORLD) -  នៅចំពោះមុខការវិវឌ្ឍកាន់តែស្មុគស្មាញនៃជំងឺផ្លូវដង្ហើមស្រួចស្រាវដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី Covid -19 (nCoV) នោះ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមក វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ តែងតែបានខិតខំព្យាយាមទាំងយប់ទាំងថ្ងៃ ដើម្បីរាំងស្កាត់ការរីករាលដាលនៃជំងឺរាត ត្បាតដ៏កាចសាហាវនេះ។ ឆ្លងកាត់ការលំបាកទាំងនេះ វេជ្ជបណ្ឌិតទាំងអស់ តែង តែបំពេញភារកិច្ចរបស់ខ្លួននៅឯ “ខ្សែត្រៀមជួរមុខ” យ៉ាងល្អបំផុត។

ប្រយុទ្ធទប់ទល់នឹងវិរុស Covid 19 - គ្រូពេទ្យដែលធ្វើការយ៉ាងស្ងៀមស្ងាត់នៅខ្សែត្រៀមជួរមុខ - ảnh 1ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលរាប់ពាន់នាក់បានធ្វើការទាំងយប់ទាំងថ្ងៃដោយព្យាយាម ដើម្បីទប់ទល់នឹងការរីករាលដាលនៃ Covid-19

តំបន់នានាដែលស្ថិតតាមបណ្តោយព្រំដែននៃខេត្ត Quang Ninh កំពុងអនុវត្តវិធានការជាបន្តបន្ទាប់ សម្រាប់ប្រយុទ្ធ ទប់ទល់នឹង Covid -19 ដើម្បីការពារសុខភាពប្រជាជន។ ជាមួយនឹងបាវចនាថា “យកប្រជាជនជាស្នូល” ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងពេទ្យទាំងអស់គឺត្រូវប្រឈមមុខនឹងគ្រោះថ្នាក់រួមទាំងហានិភ័យខ្ពស់បណ្តាលពីជំងឺ។ ប៉ុន្តែ លុបបំបាត់ការភ័យខ្លាចរបស់ខ្លួន គ្រូពេទ្យទាំងអស់នេះសុទ្ធតែមានបំណងចង់គ្រប់គ្រងនិងមិនទុកអោយជំងឺរាលដាលនៅក្នុងសហគមន៍នោះទេ។

មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សដែលវិលត្រឡប់មកពីតំបន់ផ្ទុកជំងឺរាតត្បាត  វេជ្ជបណ្ឌិត Nguyen Thi Phuong នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសុខាភិបាលពិនិត្យអាសន្នរោគអន្តរជាតិ បានចែករំលែកថា ដើម្បីអាយុជីវិតរបស់ប្រជាជន លោកស្រីបានទាត់ចោលរាល់តម្រូវការផ្ទាល់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចអោយបានល្អ។

“នៅឯកន្លែងដែលចាត់ទុកថាជាខ្សែត្រៀមជួរមុខនេះ យើងក៏បានកំណត់ខ្លួនថា យើងជាមនុស្សត្រួសត្រាយក្នុងកិច្ចការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ ហេតុដូច្នេះ ពេលមកដល់ផ្ទះ ហើយខ្ញុំតែងតែដាក់ខ្លួននៅដោយឡែកពីសមាជិកគ្រួសារ។ ខ្ញុំនៅម្នាក់ឯងនៅក្នុងផ្ទះមួយទៀត រស់នៅដាច់ដោយឡែកដើម្បីការពារក្រុមគ្រួសារខ្ញុំ បងប្អូនខ្ញុំ សហការីរបស់ខ្ញុំ ដើម្បីជៀសវាងការឆ្លងរាលដាលដល់កំរិតអតិបរមា។ ការងារដែលខ្ញុំបានជ្រើសរើស តាមនោះខ្ញុំមិនអាចត្រូវវង្វេងស្មារតីជាដាច់ខាត”។ នេះបើយោងតាមការចែករំលែករបស់លោកស្រី Nguyen Thi Phuong។

មិត្តរួមការងារ លោកស្រី Nguyen Thi Thanh Huong ក៏បានចែករំលែកមោទនភាពផងដែរ ដែលបានឈរនៅសមរភូមិជួរមុខប្រឆាំងនឹងជំងឺរាតត្បាត៖ “យើងទាំងអស់គ្នាធ្វើការចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់ ហើយមិនមានអារម្មណ៍ធុញទ្រាន់ទាល់តែសោះ ព្រោះគោលបំណងរួមគឺដើម្បីសហគមន៍ប៉ុណ្ណោះ។ តាមពិតខ្ញុំមានមោទនភាពណាស់ដែលជាអ្នកត្រួសត្រាយក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហេតុដូច្នេះយើងខ្ញុំទាំងអស់គ្នា អាចពិនិត្យមើលករណីនីមួយៗ ដោយប្រយ័ត្នប្រយែងជៀសវាង មិនអោយមានករណីណាមួយកើតឡើង ពោលគឺធានាបាននូវសុខភាពនិងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា”។

មណ្ឌលវេជ្ជសាស្រ្តស្រុក Binh Xuyen ខេត្ត Vinh Phuc ត្រូវបានគេចាត់ទុកថាជាតំបន់ស្នូលនៃការផ្ទុះជំងឺ Covid -19។ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលត្រូវអនុវត្តវិធានការណ៍ជាច្រើនដូចជា កំណត់ទីតាំងផ្ទុះជំងឺ រៀបចំតំបន់ដោយឡែកផ្ទុកអ្នកជំងឺ និងព្យាបាលអោយអ្នកជំងឺឆ្លង Covid-19 ផងដែរ។

វេជ្ជបណ្ឌិតនៅទីនេះផ្តោតសំខាន់លើការព្យាបាលអ្នកជំងឺ Covid -19 ទាំងយប់ទាំងថ្ងៃ និងតាមដានសុខភាពរបស់មនុស្សជាច្រើនដែលសង្ស័យថាឆ្លងជំងឺនេះ។ ទាក់ទងផ្ទាល់ជាមួយអ្នកជម្ងឺ Covid -19 ច្រើនជាងគេ ប្រហែលជា ជាគិលានុបដ្ឋាយិកា។ គ្រាន់តែជាការងារចាក់ថ្នាំ ការចែកចាយថ្នាំក៏ដោយ ប៉ុន្តែសម្រាប់អ្នកជំងឺដាច់ដោយឡែកទាំងនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺយកចិត្តទុកដាក់ចំពោះអាហារ ការគេង ជាពិសេសត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងជាងអ្វីៗទាំងអស់  កុំអោយឆ្លងជំងឺហើយក៏មិនធ្វើជាអន្តរការីនៃការចម្លងវីរុសទៅផ្នែកខាងក្រៅឡើយ។

លោកស្រី Nguyen Thi Huong ដែលជាគិលានុបដ្ឋាយិកាមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Binh Xuyen  បានចែករំលែក៖ “យើងខ្ញុំតែងតែឈរលើស្មារតី ចាត់ទុកអ្នកជំងឺជាចម្បង។ រាល់ថ្ងៃយើងបានប្រកៀកស្មារជាមួយអ្នកជំងឺ ដើម្បីធ្វើអោយអ្នកជំងឺជឿទុកចិត្តនិងព្យាយាមព្យាបាលអោយសុខភាពបានប្រសើរឡើង។ បរិភោគឱ្យបានល្អទើបសុខភាពល្អ ដើម្បីប្រឆាំងនឹងវីរុស។ ដើមដំបូងគឺលើកទឹកចិត្តអ្នកជម្ងឺជាមុនសិន ហើយបន្ទាប់មកធ្វើជំហានផ្សេងទៀត។ យើងបែងចែកឧបករណ៍ កាកសំណល់និងគំរូទៅក្នុងធុងដាច់ដោយ ឡែកសម្រាប់បោះចោល។ ចាននិងចង្កឹះអ្នកជម្ងឺបានប្រើរួច យើងសម្អាតយ៉ាងប្រុងប្រយ័ត”។

ក្នុងនាមជាមណ្ឌលសុខាភិបាលស្រុកដំបូងគេនៅក្នុងប្រទេស បានអនុវត្តន៍ការព្យាបាលអ្នកជំងឺ Covid -19 ហើយការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យជួរមុខ កំពុងបង្ហាញពីទិសដៅត្រឹមត្រូវសម្រាប់វិស័យសុខាភិបាលរបស់វៀតណាម ដែលកំពុង “ព្យាបាលនៅកន្លែង” ដោយដាក់កម្រិតបញ្ចូនអ្នកជំងឺទៅកម្រិតខ្ពស់នៅពេលដែលមិនត្រូវការ។ វិធីនេះជួយកាត់បន្ថយហានិភ័យនៃការរាលដាលជំងឺដល់សហគមន៍និងកាត់បន្ថយហានិ ភ័យនៃការឆ្លងនៅតាមមន្ទីរពេទ្យធំៗ ដែលផ្ទុកអ្នកជម្ងឺលើសកម្រិតនាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ