ផ្កាឈូក​និងអ្នកថតរូប Tran Bich

                     

ផ្កាឈូក​និងអ្នកថតរូប Tran Bich - ảnh 1
អ្នកថតរូប Tran Bich(រូបថត: Internet)

Vovworld-យើងខ្ញុំជួប អ្នកថតរូប TranBichនៅក្នុងការតាំងពិព័រណ៏លើកទី១៧ស្តីពី
ប្រធានបទផ្កាឈូកវៀតណាមដែលបានរៀបចំឡើងនៅអគារផ្កាឈូក Bitexcoទីក្រុង
ហូជីមិញ។ចំពោះលោកគឺការតាំងពិព័រណ៏លើកនេះមានប្រការពិសេសជាច្រើនពីព្រោះ
ថា៖រូបថតផ្កាឈូកពិសេសចំនួន​៦០ផ្ទាំងត្រូវបានដាក់តាំងនៅពិព័រណ៏។លោករៀបរាប់
ថា៖ក្នុងដំណើរទៅទស្សនា១នៅខេត្ត Binh Thuan​ភាគកណ្តាលលោកមានការងឿង
ឆ្ងល់ចំពោះសោភ័ណ្ឌភាពល្អស្អាតដ៍អស្ចារ្យនៃផ្កាឈូកនៅដំបន់ Mui Ke Ga ទីក្រុង​
PhanThiet។តាំងពីពេលនោះមកលោកជក់ចិត្តជាមួយផ្កាឈូក។លោកចែករំលែកថា៖“  តាមយះការតាំងពិព័រណ៍នានា​ខ្ញុំមានបំណងថា៖ផ្ញើរសារ១ដល់ជនគ្រប់រូបគឺចូររស់ដ៍
ខ្ពង់ខ្ពស់ដូចផ្កាឈូកជានិច្ច​កាលឈានទៅមុខ “។

​​​​​​​​​​​​​                    

ផ្កាឈូក​និងអ្នកថតរូប Tran Bich - ảnh 2
ផ្កាឈូក(រូបថត: Internet)


ក្រៅពីគោលដៅទាក់ទាញជនគ្រប់រូបគយគន់សោភ័ណ្ឋពាភនៃផ្កាឈូកនោះក្នុងរយះ
ពេល២ឆ្នាំកន្លងទៅអ្នកថតរូប TranBichនៅអនុវត្តការងារសម្បុរសធម៏តាមសកម្មភាព
នានានៅពិព័រណ៍។ចំនួនប្រាក់ទទួលបានពីការលក់បណ្តាវណ្ណកម្មនៅពីព័រណ៍ត្រូវបាន
លោកប្រើប្រាស់ចូលក្នុងការងារសម្បុរសធម៏ជួយឧបត្ថម្ភជនក្រីក្រ។ដោយមានពលកម្ម
ឧស្សាព្យាយាមនិងការរួមវិភាគដ៍មានអត្ថន័យនោះអ្នកថតរូប TranBichទទួលបានប័ណ្ណ
សរសើរជាច្រើនពីក្រសួងវប្បធម៏កីឡានិងទេសចរណ៍វៀតណាមក៍ដូចជាផ្នែកផ្សេងទៀត
។ស្តីពីការតាំងពិព័រណ៏រូបថតផ្កាឈូកលើកទី១៧នេះរបស់លោក TranBich  អ្នកកាសែត
 Duy Anhជា អ្នកថតរូប ១នាក់អោយដឹងថា៖“ អាចនិយាយបានថា៖នេះជាប្រធានបទ
ពិសេស១ពេលឃើញផ្កាឈូកអ្នកថតរូបស្ទើតែទាំងអស់សុទ្ឋតែថតរូបដែរ។ប៉ុន្តែគ្រាន់តែ
មានបង TranBichឈានចូលជ្រៅក្នុងវិស័យនេះ  ។យើងខ្ញុំចូលចិត្តមើលបណ្តាវណ្ណកម្ម
របស់បង“។

                  

ផ្កាឈូក​និងអ្នកថតរូប Tran Bich - ảnh 3
ផ្កាឈូកស(រូបថត: Internet)

កាលពីឆ្នាំ២០០៩មក​អ្នកថតរូបTranBichបានរៀបចំការតាំងពិព័រណ៍ស្តីពីផ្កាឈូកចំនួន
១៧លើកនៅដំបន់នានាដូចជា​៖ហាណូយ  Hue Da Nang Dong Thap ជាដើម។សិល្បករ
Chi Bao ជាទស្សនិកជន១រូបដែលស្រឡាញ់សិល្បះផ្កាឈូកចែករំលែកថា៖“អ្នកថតរូប
Tran Bichបានទទួលឯកទគ្គកម្មអំពីរូបថតផ្កាឈូក។ក្នុងរយះពេល៣ឆ្នាំកន្លងមកលោក
បានទៅកាន់គ្រប់ទិសទីនៅទូទាំងប្រទេសដើម្បីថតរូបផ្កាឈូក។ជនវៀតណាមណាក៍
ស្រឡាញ់ផ្កាឈូកដែរប៉ុន្តែជន ស្រឡាញ់ផ្កាឈូកដូច​លោកBichគឺមិនច្រើនទេ    “។

ការរៀបចំការតាំងពិព័រណ៍ស្តីពីផ្កាឈូកចំនួន១៧លើកបានបន្សល់ទុកមកចំណាប់
អារម្មណ៍ជ្រាលជ្រៅដល់ទស្សនិកជនជាអំណោយខាងស្មារតីដ៍ធំធេងចំពោះអ្នកថតរូប
Tran Bich៕

ប្រតិកម្មទៅវិញ

ផ្សេងៗ