ផ្តល់ការជក់ចិត្តដល់វិជ្ជាប្រវត្តិសាស្រ្ត

Vovworld-ក្នុងការប្រឡង” ខ្ញុំស្រឡាញ់ប្រវត្តិសាស្រ្តវៀតណាម “រៀបចំដោយ
ក្រសួងអប់រំបណ្តុះបណ្តាលវៀតណាមនាដើមខែកុម្ភះកន្លងទៅនេះអនុវិទ្យាល័យ
Nguyen Tri Phuongខ័ណ្ឌ Ba Dinhទីក្រុងហាណូយដណ្តើមបានរង្វាន់លំដាប់ទី១
ចំនួន២ ​ទី២ចំនួន៥និងរង្វាន់សមូហភាពឆ្នើមទៀតផង។នាយិកាអនុវិទ្យាល័យ
Nguyen Tri Phuongលោកស្រី Pham Thi HuongGiangថា៖ដើម្បីទទួលបានស្នាដៃ
ឆ្នើមនេះគឺដោយសារមានការខំប្រឹងប្រែងរបស់សមូហភាពរបស់សាលានិងបុគ្គល
អ្នកគ្រូTruong Chau Giang។ លោកស្រីHuongGiangអោយដឹងថា៖“របៀបបង្រៀន
របស់អ្នកគ្រូ Chau Giangមានកំលាំងទាក់ទាញយ៉ាងខ្លាំង។  អ្នកគ្រូបានចេះផ្សារភ្ជាប់
មេរៀនប្រវត្តិសាស្រ្តជាមួយនាមដ្ឋានរូបភាពនិងឥស្សរិជនប្រវត្តិសាស្រ្តជាក់ស្តែង។
វិធីនេះបានជួយសិស្សានុសិស្សទទួលបានស្នាដៃឆ្នើម។អ្នកគ្រូ Chau Giangចេះបណ្តុះ
និងរក្សាការជក់ចិត្ត ដល់វិជ្ជាប្រវត្តិសាស្រ្តសំរាប់សិស្សានុសិស្ស។ “

                               

ផ្តល់ការជក់ចិត្តដល់វិជ្ជាប្រវត្តិសាស្រ្ត - ảnh 1
អ្នកគ្រូTruong Chau Giang(រូបថតVOV)

កាលនៅតូចTruong Chau Giangបានចូលចិត្តរឿងព្រេងឥស្សរិជនប្រវត្តិសាស្រ្តស្រាវ
ជ្រាវនិងអានអត្ថបទស្តីពីឧត្តមសេនីយ៍ទេពកោសល្យនិងវីរះជនរបស់ប្រទេសជាតិ
ដូចជាTran Quoc Toanនិង​ស្តេចQuang Trung។ក្រោយពីបញ្ចប់សញ្ញាប័ត្រវិទ្យាល័យ
គាត់បានប្រឡងជាប់មហាវិទ្យាល័យគរុកោសល្យនៅទីក្រុងហាណូយហើយក្លាយទៅ
ជាអ្នកគ្រូខាងប្រវត្តិសាស្រ្ត។គាត់បានយល់ប្រវត្តិសាស្រ្តជាវិជ្ជាពិបាកបង្រៀនពីព្រោះ
ថា៖ព្រឹត្តិការណ៍គឺច្រើនចំណេះដឹងគឺពិបាកចង់ចាំ។អ្នកគ្រូ Chau Giangប្តេជ្ញារកបានវិធី
ដើម្បីផ្លាស់ប្តូរថ្មីរបៀបបង្រៀនទាក់ទាញសិស្សានុសិស្ស។សិស្សានុសិស្សភាគច្រើន
ក្នុងសាលាបានជួយជ្រោមជ្រែងហើយចូលចិត្តរៀនប្រវត្តិសាស្រ្តជាបណ្តើរ។អ្នកគ្រូ
Chau Giangសំណេះសំណាលជាមួយយើងខ្ញុំថា៖“ វិជ្ជាប្រវត្តិសាស្រ្តបានរួមចំណែក
អប់រំសិស្សានុសិស្ស។ក្នុងសង្គមនាសព្វថ្ងៃបើប្រសិនជាគេមិនយកចិត្តទុកដាក់ដល់
ប្រវត្តិសាស្រ្តទើបសីលធម៌នឹងចុះខ្សោយ។នេះគឺជាការខ្វល់ខ្វាយចិត្តរបស់ខ្ញុំ។ប្រការ
សំខាន់គឺខ្ញុំត្រូវត្រៀមមុន​ពេលបង្រៀនដើម្បីបណ្តែតការជក់ចិត្តដល់សិស្សានុសិស្ស។“

​​​                              

ផ្តល់ការជក់ចិត្តដល់វិជ្ជាប្រវត្តិសាស្រ្ត - ảnh 2
អនុវិទ្យាល័យNguyen Tri Phuongខ័ណ្ឌ Ba Dinhទីក្រុងហាណូយដណ្តើមបានរង្វាន់ចំនួន៧
(រូបថតVOV)

អ្នកគ្រូ Chau Giangបានផ្សារភ្ជាប់មេរៀនជាមួយការពិតជាក់ស្តែងក្នុង​ជិវភាពរស់នៅ។
បណ្តាសិស្សានុសិស្សបានទៅទស្សនាបរមរាជវាំងThangLong កំពែងCua Bacឬជួប
ប្រស្រ័យជាមួយអ្នកកស្សិណសាក្សីប្រវត្តិសាស្រ្ត។Ngo Ngu Gia Huy សិស្ស១នាក់
អោយដឹងថា៖“ ម៉ោងរៀនផ្តល់ដោយអ្នកគ្រូ Chau Giangគឺចាប់ចិត្តណាស់។ខ្ញុំចូលចិត្ត
រឿងនិទានស្តីពីប្រវត្តិសាស្រ្តេជាពិសេសពេលដែលទៅទស្សនាកេរ្ហិ៍ដំណែលប្រវត្តិ
សាស្រ្ត។ខ្ញុំរង់ចាំម៉ោងរៀននេះជានិច្ច។     “
ក្នុងរយះពេល១៦ឆ្នាំបង្រៀនអ្នកគ្រូ Chau Giangត្រូវបានប្រសិទ្ឋិនាម“គ្រូបង្រៀនឆ្នើម   
 “និងមានការច្នៃប្រឌិតក្នុងការបង្រៀនប្រវត្តិ​សាស្រ្តនៃទីក្រុងហាណូយ។ប៉ុន្តែរង្វាន់
ដ៍មានអត្ថន័យចំពោះគាត់គឺជាការផ្ទេប្រគល់ការជក់ចិត្តដល់វិជ្ជាប្រវត្តិសាស្រ្តសំរាប់
សិស្សនុសិស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ