ព្រឹទ្ធាចារ្យភូមិ E De កសាងភូមិស្រុក
H'Zawut -  
(VOVWORLD) /  
VOVWORLD_អស់រយៈពេល១០ឆ្នាំកាន់តំណែងមេភូមិM’Duk និងប្រធាន
ក្រុម ប្រឹក្សាព្រឹទ្ធាចារ្យភូមិសង្កាត់ Ea Tam ទីក្រុងBuon Ma Thuotខេត្តDak Lak
លោកAma Minhត្រូវបានប្រជាជននិងរដ្ឋអំណាចតំបន់ជឿទុកចិត្តយ៉ាងខ្លាំង។
លោកជាគំរូជន E Deសកម្មក្នុងការឃោសនាលើកទឹកចិត្តបងប្អូនអនុវត្ត
គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រួមចំណែកជួយ
ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ។
នាឆ្នាំ២០០៥ក្នុងវ័យ៥៣ឆ្នាំលោកAma Minhត្រូវបានតែងតាំងជាមេភូមិ
M’Duk និងជាប្រធានក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិសង្កាត់ Ea Tam។ លោក
ជានិច្ចកាលចាត់ទុកថាការកសាងសាមគី្គភាពដើម្បីវឌ្ឍនភាពរបស់ប្រជាជន
ក្នុងភូមិនោះគឺជាកត្តាសំខាន់ចម្បង។ លោកតែងតែទៅសាកសួរសុខទុក្ខបណ្ដា
គ្រួសារក្នុងភូមិដើម្បីក្ដាប់បាននូវស្ថានភាពនិងអារម្មណ៍របស់បងប្អូន។ គ្រួសារ
លោកតែងតែឈានមុខគេក្នុងការបង្កបង្កើនផលហើយក៏លើកទឹកចិត្តអ្នក
ភូមិឲ្យអនុវត្តបច្ចេកទេសប្រើប្រាស់ពូជដំណាំថ្មី ពង្រីកការចិញ្ចឹមសត្វក្នុងគោល
បំណងបង្កើនប្រាក់ចំណូលជូនក្រុមគ្រួសារ។ ទន្ទឹមនេះលោកក៏សកម្មសិក្សា
ស្រាវជ្រាវគោលការណ៍និងគោលនយោបាយរបស់បក្សរដ្ឋរួចទៅឃោសនាផ្សព្វ
ផ្សាយដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យធ្វើតាមផងដែរ។ នាពេលក្នុងសហគមន៍កើត
មានទំនាស់លោកតាAma Minhសុទ្ធតែចុះជួយសម្រុះសម្រួល។ លោកបានសំណេះ
សំណាលថា
“ អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើនោះគឺដើម្បីប្រជាជនភូមិ។ ខ្ញុំថែទាំឲ្យមនុស្ស
ទាំងអស់ក្នុងភូមិទាំងជនជាតិភាគតិចនិងជនជាតិ Kinhទៀតផង។ ខ្ញុំតែងតែ
ស្វែងរកទិសដៅអភិវឌ្ឍសំរាប់លើកស្ទួយជីវភាពរស់នៅរបស់អ្នកភូមិ។ ពេលជីវភាព
រស់នៅរបស់បងប្អូនបានកែលំអរហើយវប្បធម៌ត្រូវបានលើកកំពស់នោះគឺគេនឹង
ជៀសវៀងបានជំងឺសង្គម។ ដោយហេតុនោះនៅក្នុងភូមិ M’Dukនេះពុំមាននរណា
ស្ដាប់តាមការអូសទាញរបស់ពួកជនអាក្រក់ឡើយ”។
|
លោកAma Minhសាកសួរសុខទុក្ខបណ្ដាគ្រួសារក្នុងភូមិដើម្បីក្ដាប់បាននូវស្ថានភាពនិងអារម្មណ៍របស់បងប្អូន |
សកម្មភាពរបស់លោកតាAma Minhបានរួមចំណែកជួយភូមិ M’Dukរក្សាបាន
កិត្តិនាមជាភូមិវប្បធម៌អស់រយៈពេលច្រើនឆ្នាំជាប់ៗគ្នា។ ថ្មីៗនេះលោកចលនាក្រុម
សម្បុរសជននិងអង្គការសាសនាជូនអំណោយចំពោះគ្រួសារក្រីក្រ ព្រមទាំងកសាង
ផ្ទះនៅចំនួន៥ខ្នងជូនអ្នកក្រីក្រទៀតផង។នាបច្ចុប្បន្ននេះក្នុងភូមិមានគ្រួសារក្រី
ក្រចំនួន២៩តែប៉ុណ្ណោះ(ស្មើនឹងជិត៣%)។ ស្ដីពីគុណូបការរបស់តាAma Minh
លោកស្រី Nguyen Thi Nguyetជាអ្នកភូមិM’Dukមួយរូបបានឲ្យដឹងថា
“លោកតាAma Minhបានជួយឧបត្ថម្ភយ៉ាងច្រើនដល់ប្រជាជនជាជាតិភាគ
តិច។ក្នុងនោះលោកបានបង្កលក្ខណៈងាយស្រួលសំរាប់បងប្អូនបានខ្ចីដើមទុន
ពង្រីកការងារបង្កបង្កើនផល។លោកបានចលនាគេរៃអង្គាសប្រាក់ដើម្បីកសាង
បានផ្ទះចំនួន៥ខ្នង។ចំពោះយុវជនមានស្ថានភាពលំបាកគឺលោកជួយរកបានការ
ងារធ្វើ។ ប្រជាជនក្នុងភូមិសប្បាយរីករាយនិងសុភមង្គលណាស់ដែលមានលោកជា
អ្នកដឹកនាំ ”។
រាល់ការរួមវិភាគទានរបស់លោកតាAma Minhបានរួមចំណែកកសាងផែន
មហាសាមគី្គជាតិ ជំរុញការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនៅភូមិM’Duk។
ព្រឹទ្ធាចារ្យភូមិAma Minhជាគំរូជន E de និងជាមោទនភាពរបស់អ្នកភូមិ
M’Duk៕
H'Zawut
-VOVWORLD