ព្រឹទ្ធាចារ្យភូមិ K’Len - បក្ខជនគំរូនៃភូមិ K’Long
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងមក ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន នៅភូមិ K’Long ឃុំ Hiep An ស្រុក Duc Trong (ខេត្ត Lam Dong) មានការផ្លាស់ប្ដូរយ៉ាង ច្រើន ហើយស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ត្រូវបានធានាយ៉ាងល្អផងដែរ។ ប្រជាជន មិនត្រឹមតែរួមសាមគ្គីគ្នាកសាងភូមិដ្ឋានឲ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងចេះអនុវត្ត វិទ្យាសាស្ត្រ បច្ចេកទេសចូលទៅក្នុងផលិតកម្មកសិផល ដើម្បីលើកកំពស់តម្លៃសេដ្ឋកិច្ច ទៀតផង។ លទ្ធផលនោះមានការចូលរួមចំណែកយ៉ាងសកម្មរបស់ព្រឹទ្ធាចារ្យភូមិ K’Len ដែលជាលេខាសាខាបក្សភូមិ K’Long។
ព្រឹទ្ធាចារ្យ K’Len លេខាសាខាបក្សនៃភូមិ K'Long។ |
ជួបសំណេះសំណាលជាមួយយើងខ្ញុំនៅក្នុងផ្ទះដ៏ធំមួយ ព្រឹទ្ធាចារ្យ K’Len បានដំណាលថា មុននេះ ជីវ ភាពរស់នៅរបស់អ្នកភូមិជួបការលំបាកខ្លាំងណាស់ ដោយសារប្រាក់ចំណូលភាគច្រើន ពឹងផ្អែកលើដំណាំស្រូវទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។ ក្រោយពីទទួលបានការយកចិត្តទុក ដាក់ជួយឧបត្ថម្ភលើគ្រប់វិស័យរបស់បក្សនិងរដ្ឋ រួមជាមួយការឃោសនារបស់អង្គការ មហាជន រណសិរ្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាជននៅទីនេះបានសិក្សា រៀនសូត្រ អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងការធ្វើផលិត កម្មតាមជំហានៗ ដើម្បីលើក កំពស់តម្លៃទំនិញ។ ព្រឹទ្ធាចារ្យភូមិ K’Len បានចាត់ទុកថា ប្រសិនបើចង់ឲ្យបងប្អូនជឿ ជាក់យល់ច្បាស់ ហើយធ្វើតម្រាប់តាម នោះគឺរូបខ្លួនផ្ទាល់ ក្នុងនាមជាបក្ខជនម្នាក់ ត្រូវឈានមុខគេ ធ្វើ ជាគំរូសិន។ លោក K’Len បានបន្ថែមទៀតថា៖ “ដំបូងបង្អស់ យើងត្រូវមានចំណេះដឹង ហើយយល់ដឹងយ៉ាងពេញលេញនូវ គោលជំហរ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ទើបឃោសនានិងចលនា បងប្អូនធ្វើតាមយ៉ាងងាយស្រួល។ ទន្ទឹមនឹងនោះ មិនថាធ្វើការងារអ្វីទេ យើងត្រូវ តែឈានមុខគេ។ ឧទាហរណ៍ថា យើងត្រូវធ្វើផ្ទះកញ្ចក់ ផ្ទះសំណាញ់ផលិតកម្មកសិកម្ម តាមបច្ចេកវិទ្យាខ្ពស់ ដើម្បីឲ្យប្រជាជនសិក្សារៀនសូត្រតាម។ ប្រសិនបើត្រឹមតែឃោសនា តាមមាត់ប៉ុណ្ណោះ ប្រជាជនមិនអាចក្រេបបានទេ ហេតុដូច្នេះ យើងនិងក្រុមគ្រួសារ ត្រូវធ្វើជាមុនសិន ហើយនៅពេលឃើញយ៉ាងច្បាស់លាស់ពីប្រសិទ្ធភាពសេដ្ឋកិច្ចទើប បងប្អូនយល់ព្រមធ្វើតាម”។
និយាយដល់ព្រឹទ្ធាចារ្យភូមិ K’Len មនុស្សម្នាក្នុងភូមិ K’Long សុទ្ធតែគោរពរាប់ អានលោក។ លោក Phan Mai Khoa លេខារងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Hiep An ស្រុក Duc Trong បានចាត់ទុកថា លោក K’Len ទទួលបានការគោរពពី សំណាក់ប្រជាជនអញ្ចឹង មិនត្រឹមតែដោយសារលោកជាលេខាសាខាបក្សនិងជា ព្រឹទ្ធាចារ្យភូមិ K’Long ប៉ុណ្ណោះទេ ថែមទាំងដោយសារលោកជាអ្នកមានរបៀបរស់នៅ ដ៏ល្អប្រសើរនិងមានការរួមចំណែកជាក់ស្ដែងជាច្រើនក្នុងជីវភាពរស់នៅរបស់សហ គមន៍ទៀតផង។ លោក Phan Mai Khoa បានឲ្យដឹងថែមទៀតថា៖ “ក្នុងនាមជាលេខាសាខាបក្សភូមិ K’Long លោក K’Len តែងតែអនុវត្តយ៉ាងល្អ ប្រពៃនូវភារកិច្ចដែលបានប្រគល់ជូន ជាពិសេសគឺការងារកសាងបក្សនិងប្រព័ន្ធ នយោបាយនៅមូលដ្ឋានប្រកបដោយផ្លែផ្កា។ ទោះបី K’Long ជាភូមិជនជាតិភាគតិចក៏ ដោយ ប៉ុន្តែនាសព្វថ្ងៃនេះ មានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព”។
ភូមិ K’Long មានចំនួនប្រជាជនជាង៩០%ជាជនជាតិភាគតិច K’ho ដែលប្រកប របរធ្វើស្រែចម្ការទាំងស្រុង។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រៅពីការអភិវឌ្ឍផលិតកម្ម លើក កំពស់ជីវភាពរស់នៅ ប្រជាជនក្នុងភូមិក៏ចូលរួមយ៉ាងសកម្មហើយអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំងស្នេហាជាតិ ឬកម្មវិធីនានាបំផុសឡើងដោយ អាជ្ញាធរមូលដ្ឋានផងដែរ។ អាស្រ័យហេតុនោះ រាល់ទំនៀមទំលាប់ហួសសម័យត្រូវ បានរុញថយក្រោយ ខណៈដែលរបៀបរស់នៅអារិយ្យធម៌និងជឿនលឿនត្រូវបាន ពង្រីកកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រឹទ្ធាចារ្យភូមិ K’Len លេខាសាខាបក្ស ភូមិ K’Long បានសំណេះសំណាលថា៖ “អ្វីៗដែលខ្ញុំចង់បាននៅតែមានច្រើនណាស់។ ខ្ញុំមានបំណងចង់បន្តជំរុញឲ្យបង ប្អូនជនរួមជាតិធ្វើផលិតកម្មកសិផលដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេសគឺទម្រង់ ផលិតកម្មដែលបានអនុវត្តដោយជោគជ័យនៅកន្លែងផ្សេងៗ។ ក្រៅពីនោះ ខ្ញុំមាន បំណងចង់បន្តទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋ ក្នុងការងារដឹកនាំ តម្រង់ទិសឲ្យធ្វើ ស្រែចម្ការយ៉ាងណាដើម្បីមានប្រសិទ្ធភាពខ្ពស់ជាងទៀត ដើម្បីបង្កើតឡើងពាណិជ្ជកម្ម សំដៅទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លាពីបងប្អូនជនរួមជាតិ”។
ដោយមានការចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍ ព្រឹទ្ធាចារ្យភូមិ K’Len ទទួលបានប័ណ្ណសរសើរជាច្រើនរបស់ស្រុក Duc Trong និងខេត្តLam Dong។ លោក សក្តិសមជាបក្ខជនគំរូ និងជាព្រឹទ្ធាចារ្យឆ្នើមមួយរូបនៃភូមិស្រុក Tay Nguyen៕