ភិក្ខុនី Lien Tam - គំរូដ៏ភ្លឺស្វាងក្នុងសកម្មភាពមនុស្សធម៌
(VOVWORLD) - ដោយមានទឹកចិត្តមេត្តាករុណា ភិក្ខុនី Thich Nu Lien Tam ព្រះចៅ អធិការវត្ត Buu Tam នៅភូមិ Phuoc An ឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang បានរួមដៃជាមួយអាជ្ញាធរមូលដ្ឋានចម្អិនអាហារសម្រាប់ ជូនដល់ប្រជាជនដែលកំពុងធ្វើចត្តាឡីស័កដោយសារផលប៉ះពាល់នៃជម្ងឺ កូវីដ-១៩។
ភិក្ខុនី Thich Nu Lien Tam ព្រះចៅអធិការនៃវត្ត Buu Tam (ខាងឆ្វេងបំផុត) រួមជាមួយពុទ្ធបរិស័ទត្រៀមរៀបចំអាហារជាចំណែកៗដើម្បីចែកជូនប្រជាជន។ (រូបថត៖ VOV) |
ស្ថិតនៅជ្រៅក្នុងផ្លូវតូចមួយនៃភូមិ Phuoc An ឃុំ Phu Tan ស្រុក Chau Thanh វត្ត Buu Tam ត្រូវបានគេស្គាល់ដល់ជាអាស័យដ្ឋានមនុស្សធម៌មួយកន្លែង សម្រាប់មនុស្សដែលមានជីវិតអភ័ព្វ។ រាល់ថ្ងៃកន្លងមកនេះ នៅពេល ដែលមូលដ្ឋានទទួលចំនួនមនុស្សមកធ្វើចត្តាឡីស័កកាន់តែច្រើនឡើងៗ ភិក្ខុនី ក្នុងវត្ត រួមជាមួយពុទ្ធបរិស័ទ ចែករំលែកបន្ទុកជាមួយមូលដ្ឋាន ដោយ ការចម្អិនអាហារដោយឥតគិតថ្លៃសម្រាប់ជួយទំនុកបម្រុងប្រជាជន។ បុគ្គល មួយក្នុងចំណោមបុគ្គលសកម្មបំផុតក្នុងសកម្មភាពមនុស្សសាស្ត្រនេះ គឺភិក្ខុនី Thich Nu Lien Tam ព្រះចៅអធិការនៃវត្ត Buu Tam។
យោងតាមភិក្ខុនី Lien Tam មានពុទ្ធដីការ ថា នៅឃុំ Phu Tan ភាគច្រើនគឺបងប្អូនជន ជាតិខ្មែរ ហើយនៅតែមានប្រជាជនមួយចំនួនមានជីវភាពលំបាក។ ពួកគេបាន ជ្រើសរើសធ្វើចំណាកស្រុក ទៅប្រកបរបររកស៊ីនៅខេត្ត ក្រុងផ្សេងៗ ដោយ បំណងកែលម្អជីវភាពរស់នៅ។ ក្នុងអំឡុងពេលច្រើនខែកន្លងមកនេះ ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត ប្រជាជនត្រូវវិល ត្រឡប់ មកស្រុកកំណើតវិញ។ ដើម្បីចែករំលែកការលំបាកជាមួយប្រជាជន ក៏ដូចជារួមដៃជាមួយមូលដ្ឋាន ជួយទំនុកបម្រុងប្រជាជនក្នុងអំឡុងពេលធ្វើចត្តា ឡីស័កនោះ វត្ត Buu Tam បានចម្អិនអាហារចំនួនជាង៦០០ចំណែកជារៀង រាល់ថ្ងៃអង្គារ ថ្ងៃព្រហស្សណ៍ ថ្ងៃសៅរិ៍សម្រាប់បម្រើប្រជាជន។ ភិក្ខុនី Thich Nu Lien Tam មានពុទ្ធដីការថា៖
“នៅពេលមានជម្ងឺរាតត្បាត ប្រជាជនវិលត្រឡប់មកស្រុកកំណើតវិញ គឺភិក្ខុនី រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជននានា ដោយផ្ដើមចេញ ពីទឹកចិត្តមេត្តាករុណា បានចូលរួមចម្អិនអាហារសម្រាប់ប្រជាជនទទួលទាន មានសុខភាពល្អ ដើម្បីវិលត្រឡប់មកគ្រួសារវិញ។ ជារៀងរាល់ថ្ងៃ ភិក្ខុនីទទួល បានការយកចិត្តទុកដាក់ពីសំណាក់ពុទ្ធបរិស័ទ ដែលស្ម័គ្រចិត្តទៅវត្តដើម្បី ជួយចម្អិនអាហារ”។ អ្នកស្រី Tran Huynh Hoang Yen នៅភូមិ Phuoc Loi ឃុំ Phu Tan ស្រុក Chau Thanh ដែលទៅជួយវត្តចម្អិនអាហារដោយឥតគិតថ្លៃ បានឲ្យដឹងថា៖
“នៅចំពោះមុខស្ថានការណ៍ជម្ងឺរាតត្បាត នៅឃុំ Phu Tan មានមណ្ឌល ធ្វើចត្តាឡីស័កជាច្រើន ដូច្នេះ ខ្ញុំរួមជាមួយពុទ្ធបរិស័ទនានា បានទៅកាន់ផ្ទះ បាយនៃវត្ត Buu Tam ជួយចម្អីនអាហារដើម្បីឲ្យប្រជាជននឹងនរចិត្តធ្វើចត្តា ឡីស័ក”។
កញ្ចប់អាហារពោរពេញទៅដោយអត្ថន័យនេះទទួលបានការគាំទ្រឧបត្ថម្ភរបស់បុគ្គល សប្បុរសជនជាច្រើន។ លោក Nguyen Quoc Viet សប្បុរសជននៅសង្កាត់ទី១០ ទីក្រុង Soc Trang បានឲ្យដឹងថា៖
“ក្រោយពីជម្ងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង ប្រជាជនពីទីក្រុងហូជីមិញ បានវិលត្រឡប់មកខេត្ត Soc Trang វិញ។ ផ្ដើមចេញពីនោះ ខ្ញុំបានចូលរួមជួយ ឧបត្ថម្ភដល់ចង្ក្រានបាយរបស់ឃុំ Phu Tan ចម្អិនអាហារជួយឲ្យប្រជាជន ទទួលទានបានយ៉ាងគ្រប់គ្រាន់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក”។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ភិក្ខុនី Lien Tam ក៏បានទទួលចិញ្ចឹមកុមារកំព្រា ឬកុមារដែលគ្រួសារមានស្ថានភាពលំបាក ត្រូវផ្ញើរកូននៅក្នុងវត្ត ក្នុងនោះ កុមារមួយចំនួនត្រូវបានថែទាំឲ្យរៀនចប់ថ្នាក់ឧត្តមសិក្សាឬសាលាជាន់ខ្ពស់ទៀតផង។ ដោយមានការរួមវិភាគទានរបស់ខ្លួន ភិក្ខុនី Thich Nu Lien Tam ត្រូវបានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh ប្រគល់ជូនប័ណ្ណ សរសើរដោយមានស្នាដៃលេចធ្លោក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។ ភិក្ខុនីក៏ជាគំរូដ៏ភ្លឺស្វាងក្នុងសកម្មភាពមនុស្សធម៌ ដែលជួយឧបត្ថម្ភមនុស្ស ដែលមានស្ថានភាពលំបាកពិសេសតស៊ូឈានឡើងក្នុងជីវភាពផងដែរ៕