មេបញ្ជាការឆ្នើមនៅកោះTruong Sa

(VOVWORLD) -ក្នុងចំណោមមនុស្សចំនួន៤០នាក់របស់កងទ័ពជើងទឹកដែលត្រូវបានលើកសរសើរនៅក្នុងចលនា ”ពង្រីកប្រពៃណី បញ្ចេញទេពកោសល្យ សក្តិសមជាកងទ័ពលោកអ៊ំហូ-យុទ្ធជនកងទ័ពជើងទឹក”នោះគឺមាននាយទាហានមួយរូបដែលមានស្នាដៃឆ្នើមក្នុងភារៈកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ។នោះគឺវរសេនីយ៍ទោ Hoang Minh Son មេបញ្ជាការកោះ Nam Yet ចំណុះប្រជុំកោះ Truong Sa ខេត្តKhanh Hoa។

ក្នុងចំណោមមនុស្សចំនួន៤០នាក់របស់កងទ័ពជើងទឹកដែលត្រូវបានលើកសរសើរនៅក្នុងចលនា”ពង្រីកប្រពៃណី បញ្ចេញទេពកោសល្យ សក្តិសមជាកងទ័ពលោកអ៊ំហូ-យុទ្ធជនកងទ័ពជើងទឹក”នោះគឺមាននាយទាហានមួយរូបដែលមានស្នាដៃឆ្នើមក្នុងភារៈកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ។នោះគឺវរសេនីយ៍ទោHoang Minh Son មេបញ្ជាការកោះ Nam Yet ចំណុះប្រជុំកោះ Truong Sa ខេត្តKhanh Hoa។

        គិតដល់ឆ្នាំ២០១៧ វរសេនីយ៍ទោHoang Minh Sonបានប្រកបការងារក្នុងកងទ័ព ជើងទឹកអស់រយៈពេល២៥ឆ្នាំដែលភាគច្រើនគឺធ្វើការនៅកោះសមុទ្រ។ស្ដីពីការងារ របស់ខ្លួនវរសេនីយ៍ទោHoang Minh Sonបានរៀបរាប់ថា

          “ខ្ញុំបានទៅកាន់កោះ Nam Yet នាដើមឆ្នាំ២០១៥ហើយនេះជាកោះមួយដែលខ្ញុំមានអនុស្សាវរីយដ៏ជ្រាលជ្រៅ។ នោះគឺមនោសញ្ចេតនាសមមិត្ត មនោសញ្ចេតនាយុទ្ធមិត្តនិងមនោសញ្ចេតនាបងប្អូន។យុទ្ធជនមួយនាក់ៗទោះបីមានស្រុកកំណើតនៅតំបន់ខុសពីគ្នាក្ដីតែមានមនោសញ្ចេតនាគោរពរាប់អានគ្នាយ៉ាងស្មោះស្ម័គ្រ”។

        ដោយមានមនោសញ្ចេតនាជ្រាលជ្រៅដូច្នេះ វរសេនីយ៍ទោHoang Minh Sonចាត់ទុកកម្មាភិបាល យុទ្ធជនជាបងប្អូនក្នុងគ្រួសារហើយប្រាប់គ្នាអនុវត្តឲ្យបានល្អនូវភារៈកិច្ចរាប់ទាំងក្នុងជីវភាពរស់នៅទៀតផង។ដោយហេតុនោះលោកបានពង្រីកជាអតិបរិមាសមត្ថភាពរបស់កងទ័ពក្នុងកិច្ចការការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។ក្រោមការបញ្ជារណែនាំរបស់វរសេនីយ៍ទោHoang Minh Son នាឆ្នាំ២០១៦កោះNam Yet ត្រូវបានកងទ័ពជើងទឹកទទួលស្គាល់ជាអង្គភាពប្ដេជ្ញាឈ្នះ ហើយបានក្រសួងការពារប្រទេសជូនប័ណ្ណសរសើរជាអង្គភាពហ្វឹកហ្វឺនពូកែទៀតផង។យុទ្ធជនវ័យក្មេងៗចាត់ទុកវរសេនីយ៍ទោHoang Minh Son ដូចជាលោកពូនិងបងជាគំរូដែលគួរឲ្យរៀនសូត្រនិងធ្វើតាម។យុទ្ធជនវ័យក្មេងមួយរូបឈ្មោះNguyen Thanh Phong មានស្រុកកំណើតនៅឃុំ My An  ស្រុកPhu My ខេត្តBinh Dinh ដែលមកបំពេញការងារនៅកោះNam Yetបានរយៈពេល៤ខែបានចែករំលែកថា

“ក្នុងរយៈពេលដ៏ខ្លីដែលបានជួបជាមួយមេបញ្ជាការ ខ្ញុំសង្កេតឃើញថាលោកពូជាមនុស្សល្អនិងស្លូតត្រង់ណាស់។លោកបានខ្នះខ្នែងណែនាំឲ្យកងទ័ពក្មេងនូវការងារចាំបាច់នានា។លោកពូ Hoang Minh Son ជាមេបញ្ជាការល្អមួយរូបដែលបានដឹកនាំ កម្មភិបាលយុទ្ធជនលើកោះបំពេញភារៈកិច្ចប្រកបដោយលទ្ធផលល្អប្រសើរ។យើងខ្ញុំមានកិត្តិយស់និងមោទនភាពដែលបានបំពេញការងារក្រោមការដឹកនាំរបស់មេកោះ Hoang Minh Son ”។

មេបញ្ជាការឆ្នើមនៅកោះTruong Sa - ảnh 1វរសេនីយ៍ទោHoang Minh Son 

ដំណើរបំពេញការងារនៅកោះសមុទ្រឆ្ងាយៗពោរពេញទៅដោយការលំបាកនេះបានហាត់ពត់លត់ដំវរសេនីយ៍ទោHoang Minh Son ឲ្យមានសមត្ថភាពដ៏ល្អ។លោកបានបញ្ចេញការច្នៃប្រឌិតថ្មីៗជាច្រើនក្នុងការងារបង្វឹកកងទ័ព ត្រៀមខ្លួនប្រយុទ្ធ  ហើយជានិច្ចកាលបំពេញភរៈកិច្ចដែលបានប្រគល់។វរសេនីយ៍ឯក Dao Giang Hai អនុប្រធានស្នង ការនយោបាយកងពលតូចតំបន់លេខ៤កងជើងទឹកបានពិនិត្យ ថា

“យើងខ្ញុំវាយតំលៃយ៉ាងខ្ពស់នូវចំណេះវិជ្ជានិងសមត្ថភាពបញ្ជាការងារលើកោះរបស់វរសេនីយ៍ទោHoang Minh Son ជាពិសេសគឺក្នុងការងារហ្វឹកហ្វឺនត្រៀមខ្លួនប្រយុទ្ធ។នាឆ្នាំ២០១៦ Hoang Minh Son ជាមេកោះឆ្នើមបំផុតក្នុងចំណោមមេកោះនៅប្រជុំកោះ Truong Sa។”

        មុននឹងទៅកាន់កោះNam Yet នេះវរសេនីយ៍ទោHoang Minh Son  បានធ្លាប់បំពេញបេសកកម្មនៅកោះពេញទៅដោយការលំបាកមានជាអាទិ៍កោះDa Lon និង កោះDa Dong។ អស់រយៈពេល២៥ឆ្នាំបំរើក្នុងកងជើងទឹក មេបញ្ជាការវរសេនីយ៍ទោ Hoang Minh Son រួមជាមួយសមមិត្តនិងមិត្តរួមអាវុធនៅតែព្យាយាមកាន់ជាប់កាំភ្លើងទាំងយប់ទាំងថ្ងៃការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ