(VOVWORLD) -បន្ទាប់ពីបានបំពេញកាតព្វ កិច្ចយោធា ហើយវិលត្រឡប់មកស្រុកកំណើតវិញ លោក Nguyen Quoc Viet អាយុ៣៥ឆ្នាំ នៅភូមិ Kinh Moi ឃុំ My Thuan ស្រុក Binh Tan ខេត្ត Vinh Long បានចាប់ផ្តើមប្រកបការងារស្រែចំការ។ អស់រយៈពេល១០ឆ្នាំចាប់ផ្តើមអាជីពនោះ ជីវភាពរបស់គ្រួសារលោក Viet កាន់តែធូធារពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយទៅជា មហាសេដ្ឋី។ ពីនោះមក លោកមានឱកាសជួយយុវជនក្នុងស្រុករាប់សិបនាក់មានការងារស្ថិរភាព។
ដោយការប្តេជ្ញាចិត្តចាប់ផ្តើមអាជីពធ្វើមាននោះ នាឆ្នាំ២០០២ លោក Nguyen Quoc Viet បានចាប់ផ្តើមការងារបង្កបង្កើនផលលើវាលស្រែរបស់គ្រួសារខ្លួននិងចូលរួមកិច្ចការ សង្គម។ ដល់ឆ្នាំ២០០៥ លោកបានខ្ចីប្រាក់ធនាគារទិញម៉ាស៊ីនប្រមូលផលសម្រាប់ បម្រើតម្រូវការផលិតកម្មរបស់ក្រុមគ្រួសារខ្លួននិងអោយអ្នកភូមិជួលដើម្បីរកប្រាក់ ចំណូលបន្ថែម។
លោក Nguyen Quoc Viet នៅក្បែរម៉ាស៊ីនប្រមូលផលស្រូវ (រូបថត៖ VOV) |
ឃើញថា ពលករបម្រើការងារកសិកម្មកាន់តែតិចទៅៗ ជាពិសេស គឺក្នុងរដូវប្រមូលផល ហើយលោក Viet ក៏បានឃើញនូវប្រសិទ្ធភាពវិនិ យោគ នៃការទិញម៉ាស៊ីនប្រមូលផល បានជាលោកសម្រេចចិត្តទិញបន្ថែមម៉ាស៊ីនពីរគ្រឿង ទៀត។ ដល់រដូវប្រមូលផល គឺមានយុវជនរាប់សិបនាក់បានចូលរួមការច្រូតស្រូវ ប្រ មូលស្រូវជួយម្ចាស់ស្រែ។ Tran Huu Lam យុវជនម្នាក់នៃក្រុមប្រមូលផលស្រូវបានឲ្យដឹងថា តាំង ពីធ្វើការជាមួយលោក Viet មក ខ្លូនលោកផ្ទាល់និងយុវជនច្រើន នាក់ក្នុងតំបន់គឺទទួលបានចំណូលល្អប្រសើរហើយការងារក៏មិនសូវធ្ងន់ធ្ងរដែរ។
“យើងត្រឹមតែដើរតាមម៉ាស៊ីនប៉ុណ្ណោះ។ ដោយមានម៉ាស៊ីនច្រូតកាត់ស្រូវហើយបានជាការងារ មិនពិបាកទេ។ ដល់រដូវប្រមូលផលគឺរួមគ្នាធ្វើ។ មានម៉ាស៊ីនជួយកម្លាំងមនុស្សហើយ ជីវភាពកាន់តែបានកែ លំអពីមួយថ្ងៃទៅមួយថ្ងៃ”។
មិនត្រឹមតែស្ថិតក្នុងដំណាក់កាលប្រមូលផលស្រូវប៉ុណ្ណោះទេ លោក Nguyen Quoc Viet ថែមទាំងផលិតពូជស្រូវដាំដុះទៀតផង។ ក៏ដោយសារពូជស្រូវដែលលោក ផលិតនោះមានគុណភាពខ្ពស់ បានជាតម្លៃលក់ចេញគឺខ្ពស់ជាងតម្លៃទីផ្សារ។ ឆ្នាំ២០១២ លោក Viet បានបង្កើតក្រុមផលិតពួជស្រូវភូមិ Kinh Moi។ ក្រុមនេះមានសមាជិកចំនួន ៥នាក់ដែលចូលរួមផលិតកម្មលើផ្ទៃដី៧ហិកតា។ ដោយបានចូលរួមវគ្គវឹកហាត់បច្ចេកទេសផលិតពួជស្រូវរបស់ផ្នែកកសិកម្មតំបន់ ថែមទាំងមានការព្យាយាម បានជា សមាជិកទាំង៥នាក់នេះ ផលិតបានពួជស្រូវទទួលបានទិន្នផល៨តោនក្នុងមួយហិកតា ។ ពួជស្រូវលក់ចេញក្នុងតម្លៃ១ម៉ឺនដុង/មួយគីឡូក្រាម។ លោក Nguyen Quoc Viet ឲ្យដឹងថា៖
“នៅទីនេះ ប្រជាកសិករបានអនុវត្តបច្ចេកវិទ្យាជឿនលឿន ហើយកម្មាភិបាល ការិយាល័យកសិកម្មនិងសម្ព័ន្ធយុវជនឃុំគេឃើញមានប្រសិទ្ធភាព បានជាគេចលនា បង្កើតក្រុមផលិតពួជស្រូវលក់អោយប្រជាកសិករក្នុងតំបន់។ ស្រុកមួយចំនួនរបស់ខេត្ត Dong Thap ក៏បាន មកទិញពួជស្រូវគុណភាពខ្ពស់ច្រើនផងដែរ”។
ពីលទ្ធផលនេះ យុវជនក្នុងឃុំជាច្រើន បានឈរឈ្មោះចូលរួមក្រុមផលិតកម្ម លើកចំនួនសមាជិកឡើងដល់១៦នាក់ ហើយផ្ទៃដីដាំដុះឡើងដល់២១ហិកតា។ ពាក្យ ស្លោករបស់ក្រុមនេះគឺសមាជិកចាស់ ផ្ទេប្រគល់បទពិសោធន៍ទៅឲ្យសមាជិកថ្មី និង តែងតែអញ្ជើញវិស្វករកសិកម្មចុះទៅត្រួតពិនិត្យតាមដានការលូតលាស់របស់ស្រូវ។ ហេតុ ដូច្នេះបានជា ពួជស្រូវទទួលបានបទដ្ឋានរបស់ផ្នែកកសិកម្មហើយទទួលបានការបញ្ជា ទិញជាច្រើន។ រហូតមកដល់ពេលនេះ ផ្ទៃដីផលិតពួជស្រូវ Kinh Moi បានឡើងដល់ ៣៣ហិកតា ដោយមានសមាជិកជិត៣០នាក់។
លោក Nguyen Hoai Phong លេខាសម្ព័ន្ធយុវជន My Thuan ស្រុក Binh Tan បានឲ្យដឹងថា លោក Nguyen Quoc Viet ជាយុវជនព្យាយាមនិងមានការច្នៃប្រឌិត។ តាំងពីកសាងគ្រួសារមក លោកបានឪពុកម្តាយប្រគល់ឲ្យដីដំាដុះចំនួន៤ពាន់មែត្រក្រឡា រហូតមកដល់ទីនេះលោកមានដីច្រើនហិកតាហើយ៖
“និយាយរួមគឺលោក Viet បានជួយយុវជនក្នុងភូមិមានការងារធ្វើ។ បន្ទាប់ពីចាប់ ផ្តើមអាជីពប្រកបដោយប្រសិទ្ធិភាពនោះ លោកបានទិញម៉ាស៊ីនជួយយុវជនក្នុងភូមិ ជួយដោះស្រាយការងារធ្វើសម្រាប់យុវជនក្នុងតំបន់”។
រីឯអ្នកស្រី Huynh Thu លេខាសម្ព័ន្ធយុវជន Vinh Long បានពិនិត្យថា៖
“លោក Viet ជាយុវជនម្នាក់មានឆន្ទៈ ហ៊ាននិយាយ ហ៊ានធ្វើដោយវិនិយោគនូវ សំភារៈទំនើបដើម្បីអនុវត្តគោលបំណងចាប់ផ្តើមអាជីពរបស់ខ្លួន។ លោកក៏ជាសមាជិក សម្ព័ន្ធយុវជនគំរូមួយនាក់ ដែលមិនត្រឹមតែយកចិត្តទុកដាក់លើការងារអាជីវកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់លើការងារសង្គមនិងចូលរួម រាល់សកម្មភាពក្នុងតំបន់ទៀតផង”។
ជាមួយនឹងការងារជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពនោះ រហូតមកដល់ពេល នេះ យុវជនដែលបានលោក Viet ជួយនោះសុទ្ធតែមានឆន្ទៈរួចផុតពីភាពក្រីក្រធ្វើមាន ។ លោក Nguyen Quoc Viet ត្រូវបានជ្រើសតាំងជាលេខាសាខាសម្ព័ន្ធយុវជនភូមិ Ap Moi នឹងបានមជ្ឈឹមសម្ព័ន្ធយុវជនប្រគល់ប័ណ្ណសរសើនិងទទួលបានពានរង្វាន់ Luong Dinh Cua ឆ្នាំ២០១៥ផងដែរ៕