យុទ្ធជនពិកាធ្វើការងារល្អ

VOVWORLD_យុទ្ធជនពិកាមួយរូបឈ្មោះ Truong Van Kiet ជាអ្នករួមវិភាគ
ទានយ៉ាងខ្លាំង​ទៅក្នុងការងារសង្គមនៅឃុំHong Liem​ស្រុក Ham Thuan Bac
​ខេត្ត Binh Thuan។ ​លោកជាអ្នកធ្វើសេដ្ឋកិច្ចពូកែហើយតែងតែជួយឧបត្ថម្ភ
ដល់ជនក្រីក្រក្នុងតំបន់​ទៀតផង។

អតីតយុទ្ធជនTruong Van Kietមានអាយុ៦៦ឆ្នាំ។​ផ្ទះរបស់លោកស្ថិតនៅ
ក្បែរ​ផ្លូវ​​គ្រួសក្នុងភូមិLiem Anដោយមានចំការដាំដំណាំស្រការនាគចំនួន​
៣០០០ដើម​រួមជាមួយស្រែស្រូវជិត១ហិកតា។ដោយសារចេះអនុវត្ត
វិទ្យាសាស្ត្រនិងបចេ្ចកទេសទៅក្នុងការបង្កបង្កើនផលបានជាដំណាំស្រូវ
និងស្រការនាគលូតលាស់យ៉ាងខ្លាំងផ្តល់ទិន្នផលខ្ពស់ដែលនាំមកនូវ
ចំណូលប្រមាណ៥០០លានដុងក្នុងមួយឆ្នាំជូនគ្រួសារលោក។ ក្រៅពីមុខ
របរនេះអតីតយុទ្ធជន Truong Van Kiet នៅមានឡឥដ្ឋ​និងម៉ាស៊ីនកិនស្រូវ
ទៀតដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធូធាគ្រាន់បើ។

លោកKietបានសំណោះសំណាលថាកាលពីអាយុ១៦ឆ្នាំលោកចូលបំរើ
បដិវត្តន៍ដោយធ្វើសកម្មភាពនៅតាមគ្រប់តំបន់ក្នុងខេត្ត។ បន្ទាប់ពីប្រទេស
ជាតិបានរំដោះទាំងស្រុងលោកវិលត្រឡប់មកស្រុកកំណើតឃុំ Hong Liem
រស់នៅ។​ទោះបីជាយុទ្ធជនពិកាបាត់កំលាំង៧០%ក្តីតែលោកជានិច្ចកាល
ឧស្សាហ៍ព្យាយាមធ្វើពលកម្មដោយនាំមកនូវចំនូលស្ថិរភាពជូនក្រុមគ្រួសារ
ព្រមទាំងបន្ធូបន្ថយអំរែកធ្ងន់ជូនសង្គមផង។លោកបានចែករំលែកថា
‘’បន្ទាប់ពីប្រទេសជាតិមានសន្តិភាពខ្ញុំមានសំណាងនិងសុភមង្គល
យ៉ាងធំធេងដែលបានត្រឡប់មកស្រុកវិញ។បងប្អូនយុទ្ធមិត្តជាច្រើនបាន
ពលីជិវិតក្នុងព្រៃភ្នំ។ដោយសារបាននៅរស់រានមានជិវិតខ្ញុំត្រូវតែធ្វើអ្វីមួយ
ដើម្បីតបស្នងសងគុណយុទ្ធមិត្តទាំងឡាយ’’។

ក្នុងស្មារតីនោះយុទ្ធជនពិកា Truong Van Kiet តែងតែធ្វើការងារល្អ
ដើម្បី​ផលប្រយោជន៍សហគមន៍។ មុននេះ៤ឆ្នាំដោយឃើញប្រជាពលរដ្ឋ
ក្នុងភូមិដើរហើរលើផ្លូវលិចភក់យ៉ាងលំបាកនោះលោកបានស្ម័គ្រចិត្តជូនដី
៥០០ម៉ែត្រក្រឡារួមជាមួយទឹកប្រាក់២០លានដុងដើម្បីសាងសង់ផ្លូវ។ 
ឃើញទង្វើល្អរបស់លោកអ្នកភូមិធ្វើតាមដោយបច្ឆ័យប្រាក់កាសជាបន្ថែម
ហើយសាងសង់បានផ្លូវមួយមានប្រវែង៨០០ម៉ែត្រ។ ប្រជាជនសប្បាយរីក
រាយនិងកោតសសើលោក Kiet យ៉ាងខ្លាំង។លោក Huynh Ngoc De ជាពលរ
ដ្ឋម្នាក់នៅភូមិ Liem An បានឲ្យដឹងថា

"នាគ្រានោះផ្លូវនេះពិបាកធ្វើដំណើរណាស់។ លោក Kiet បានជូនដី
ជូនស្រែដើម្បីធ្វើបានផ្លូវមានរូបរាងដូចនេះ។ ដោយសារមានផ្លូវហើយវា
ជួយបងប្អូនយ៉ាងច្រើនហើយការដឹកជញ្ជូនស្រកានាគលែងជួបការលំបាក
ដូចពីមុនទៀតហើយ"។

ជាយុទ្ធជនពិកាមួយរូបលោក Kiet យល់ច្បាស់ស្ថានភាពលំបាកនៃក្រុម
គ្រួសារយុទ្ធជនពិកានានា។ នាដើមឆ្នាំនេះលោកបានឧបត្ថម្ភជាប្រាក់ចំនួន
២សែនដុងក្នុងមួយខែដល់គ្រួសារយុទ្ធជនពិកាមួយគ្រួនៅភូមិ Liem An។ 
ឆ្នាំទៅលោក​ក៏បាន​ផ្តល់ប្រាក់ចំនួន៥លានដុងសំរាប់គិលានដ្ឋានឃុំទិញធុង
អុកស៊ីសែន​ថ្មី​ជួស​ជុលធុងចាស់ដើម្បីជួយសង្គ្រោះបន្ទាន់ករណីចាំបាច់ទាំង
ឡាយ។ គិលានុបដ្ឋាយិកា Le Thi Lien ប្រធានគិលានដ្ឋានឃុំ Hong Liem
បានចែករំលែកថា

"ឃុំ Hong Liem ជាតំបន់នៅឆ្ងាយពីមន្ទីរពេទ្យស្រុក Ham Thuan Bac ​
និងមន្ទីរ​ពេទ្យខេត្ត។ លោកពូKietបានមើលឃើញការលំបាកនៃគិលា
ដ្ឋានឃុំហើយការជួយឧបត្ថម្ភរបស់លោកពូបានជួយសង្គ្រោះបន្ទាន់អ្នក
ជំងឺមួយចំនួនដើម្បីដឹកទៅមន្ទីរពេទ្យខេត្តនិងព្យាបាលជំងឺជាសះស្បើយ"។

ស្មារតីជំនៈពុះពារលើការលំបាកនិងការងារល្អរបស់យុទ្ធជនពិកា Truong
Van Kiet នាពេលកន្លងទៅនេះបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍
យ៉ាង​ល្អ​ចំពោះប្រជាពលរដ្ឋក្នុងឃុំ។ អ្នកស្រី Do Thi Thu Nhan លេខាបក្ស
ភាគឃុំ Hong Liem បានឲ្យដឹងថា

"លោក Truong Van Kiet ភូមិ Liem An ឃុំ Hong Liem បានអនុវត្តការ
ងារ​ជា​ច្រើនដែលមានអត្ថន័យជាក់ស្តែង។ ទង្វើទាំងនោះបានទទួលនូវ
មនោសញេ្ចតនាគោរពរាប់អានពីប្រជាពលរដ្ឋក្នុងឃុំ"។

ដោយសារការរួមវិភាគទានដ៍ថ្លៃថ្លារបស់ខ្លួនលោក Truong Van Kiet ត្រូវ
បាន​លើក​កិត្តិនាមជាគំរូមួយរូបក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៌​
ហូ​ជី​មិញ​៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ