យុទ្ធជនពលី អ្នកកាសែត Pham Van Huong - ជាជនគំរូដែលជក់ចិត្តនឹងអាជីព

(VOVWORLD) - ក្នុងគ្រោះទឹកជំនន់ដែលបានប្រព្រឹត្តទៅយ៉ាងកាចសាហាវក្នុងអំឡុងពេល២សប្ដាហ៍កន្លងមកនៅតំបន់ភាគកណ្ដាលវៀត ណាម ប្រជាជនលើ ទូទាំងប្រទេសនៅតែមិនអាចបំភ្លេចរឿងរ៉ាវស្ដីពីពលីកម្មរបស់ក្រុមជួយសង្គ្រោះនៅតំបន់វារីអគ្គីសនី Rao Trang ៣ ខេត្ត Thua Thien – Hue បានឡើយ។ សមាជិកទាំង១៣នាក់នៃក្រុមការងារនេះបានពលីជីវិតនៅពេល ចេញដំណើរទៅជួយសង្គ្រោះបណ្ដាកម្មករដែលកំពុងត្រូវដីបាក់សង្កត់នៅតំបន់វារីអគ្គីសនី។ ក្នុងក្រុមការងារនេះមានអ្នកកាសែត Pham Van Huong ប្រធានការិយាល័យព័ត៌មាន-ឃោសនា វិបផតថលព័ត៌មានអេឡិចត្រូនិក ខេត្ត Thua Thien – Hue។
យុទ្ធជនពលី អ្នកកាសែត Pham Van Huong - ជាជនគំរូដែលជក់ចិត្តនឹងអាជីព - ảnh 1អ្នកកាសែត Pham Van Huong និងទិវាកំណើតចុងក្រោយ។ (រូបថត៖ VOV) 

ដោយមិនអើពើដល់គ្រោះថ្នាក់របស់ខ្លួន អ្នកកាសែតជក់ ចិត្តនឹងអាជីពរូបនេះបានចូលរួមក្រុមការងារដើម្បីបញ្ជូនព័ត៌មានថ្មីៗបំផុតទៅកាន់ប្រជាជនក៏ដូចជាចូលរួមការងារជួយសង្គ្រោះនៅក្នុងតំបន់ផងដែរ។

ខុនដូ Xuan Phu ទីក្រុង Hue ជាទីកន្លែងដែលយុទ្ធជនពលី អ្នកកាសែត Pham Van Huong រស់នៅជាមួយក្រុមគ្រួសារ ត្រូវបានគ្របដណ្ដប់ ដោយបរិយាកាសស្ងប់ស្ងាត់នៃការឈឺចាប់អស់រយៈពេលច្រើនថ្ងៃកន្លងមក។ លោក Ho Dung ពលរដ្ឋម្នាក់នៅខុនដូ Xuan Phu បានឲ្យដឹងថា៖     

“ក្រោយពីទទួលដំណឹងមក យើងខ្ញុំខ្លោចផ្សាណាស់។ អ្នករាល់គ្នាដឹងថា នៅពេលមានទឹកជំនន់ម្ដងៗ លោក Huong តែងតែត្រៀមខ្លួនជាស្រេចទៅ បំពេញការងារ មិននឿយណាយអ្វីទេ។ នៅពេលដឹងថាក្រុមការងារទាំង ១៣នាក់បានពលីជីវិត យើងខ្ញុំសុទ្ធតែមានអារម្មណ៍សោកសៅណាស់”។

មុននោះ នាថ្ងៃទី១២ តុលា អ្នកកាសែត Pham Van Huong បាន ចូលរួមក្រុមការងាររបស់កងយោធភូមិភាគលេខ៤ទៅជួយសង្គ្រោះប្រជា ជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thua Thien – Hue។ បន្ទាប់ពីទទួលបានដំណឹងថា នៅតំបន់វារីអគ្គីសនី Rao Trang ៣ កើតមានការស្រុតបាក់ដីដែលកប់សង្កត់លើកម្មករចំនួន១៧នាក់រួចមក ក្រុម ការងារបានជួបប្រជុំជាបន្ទាន់ហើយសម្រេចចិត្តទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះក្រុមកម្មករ។ ដល់យប់ថ្ងៃទី១២ តុលា ក្រុមសង្គ្រោះនៅ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីកន្លែងកើតហេតុ គឺជួបភ្លៀងធ្លាក់យ៉ាង ខ្លាំង ដូច្នេះហើយក្រុមត្រូវឈប់សម្រាកនៅប៉ុស្តិ៍ការពារព្រៃឈើលេខ៦៧។ នៅរាត្រីនោះ ទឹកជំនន់ហូរធ្លាក់ខ្លាំង បណ្ដាលឲ្យភ្នំដោយមានកំពស់ ជាង១០០ម៉ែត្រនៅខាងក្រោយទីស្នាក់នៅរបស់ក្រុមសង្គ្រោះបានបាក់ស្រុត ដួលរលំហើយកប់សង្កត់ លើប៉ុស្តិ៍ការពារព្រៃឈើលេខ៦៧ទាំងស្រុង។ លោក Pham Van Huong រួមជាមួយកម្មាភិបាល យុទ្ធជនទាំង១២នាក់ផ្សេងទៀត ក្នុងក្រុមសង្គ្រោះត្រូវកប់នៅក្រោមដីភក់។

ដោយពីទទួលដំណឹងថា លោក Pham Van Huong បានពលីជីវិតរួច អ្នកសារព័ត៌មាន Le Anh Khoa មិត្តរួមការងាររបស់លោក Huong មានការ ខ្លោចផ្សាយ៉ាងខ្លាំងបំផុត។ លោក Khoa បានចែករំលែកថា៖

“ខ្ញុំនិងលោក Huong តែងតែផ្លាស់ប្ដូរមតិយោបល់ពាក់ព័ន្ធដល់ ការងារ។ លោក Huong ជាមនុស្សម្នាក់ដ៏ឧស្សាហ៍ព្យាយាម ស្លូតបូត និង រួសរាយរាក់ទាក់ ហេតុដូច្នេះបងប្អូនស្រឡាញ់រាប់អានគាត់ណាស់”។

មួយថ្ងៃមុនពេលទៅកាន់តំបន់វារីអគ្គីសនី Rao Trang ៣ លោក Huong នៅតែចូលរួមក្រុមការងារនៃគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue និងបញ្ជាការដ្ឋានយោធាខេត្តទៅកាន់តំបន់លិចលង់ទឹក Quang Dien ដើម្បីចែកចាយអាហារជូនប្រជាជនដែលរងផ គ្រោះដោយទឹកជំនន់។ នៅពេលព្រឹកថ្ងៃជួបគ្រោះថ្នាក់ អ្នកកាសែត Pham Van Huong ត្រឹមតែទាន់ពេលទិញអាហារជូនកូនស្រី២នាក់នៅផ្ទះ ប៉ុណ្ណោះរួច ត្រូវប្រញាប់ប្រញាល់ចេញដំណើរជាមួយក្រុមការងារ។ ជាមនុស្ស ម្នាក់ដ៏ស្លូតបូត រួសរាយរាក់ទាក់ និយាយតិច ប៉ុន្តែជក់ចិត្តនឹងអាជីព ត្រៀម ខ្លួនជាស្រេចទៅកាន់ទីកន្លែងក្ដៅគគុកបំផុត នោះគឺអារម្មណ៍របស់បណ្ដាមិត្ត រួមការងារចំពោះអ្នកកាសែត Pham Van Huong។ លោក Doan Ngoc Hieu កម្មាភិបាលម្នាក់នៅការិយាល័យព័ត៌មាន-ឃោសនាខេត្ត Thua Thien – Hue បានចែករំលែកថា៖

“ពលីកម្មរបស់លោក Huong ជាការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារ ញាតិសន្ដាន មិត្តភក្តិនិងសហការី។ ភាពអស់ពីចិត្តពីថ្លើមក្នុងការងាររបស់ លោកគឺជាគំរូភ្លឺស្វាងដើម្បីឲ្យអ្នកសារព័ត៌មានវ័យក្មេងសិក្សារៀនសូត្រនិងយកតម្រាប់តាម ដើម្បីមានព័ត៌មានដ៏ត្រឹមត្រូវបំផុតបញ្ជូនទៅកាន់ប្រជាជន”។

ថ្ងៃទី១៥ តុលា ជាទិវាកំណើតលើកទី៥២របស់អ្នកកាសែត Pham Van Huong។ ហើយក្នុងរសៀលថ្ងៃនោះដែរ អង្គភាពជួយសង្គ្រោះបានរកឃើញ សាកសពរបស់លោក Huong រួមជាមួយកម្មាភិបាល យុទ្ធជនផ្សេងៗក្នុង ក្រុមការងារដែលត្រូវសង្កត់កប់នៅក្រោមដី។ លោក Huong ត្រូវបានប្រគល់ ជូនគ្រឿងឥស្សរិយយសអង់អាចក្លាហាន និងប័ណ្ណ មាតុភូមិកត់ត្រាគុណូបការៈ សម្រាប់ការលះបង់ដ៏ធំធេងក្នុងគ្រោះទឹកជំនន់ នាពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ