លោកគ្រូនិងដំបងសំរាប់ជនពិការភ្នែក
MINH HOA -  
(VOV) /  
Vovworld- ក្នុងរយះពេលជាង១ខែកន្លងទៅលោកគ្រូHoang Van Khuongដែលធ្វើការ
នៅសាលាសំរាប់សិស្សានុសិស្សពិការភ្នែកNguyen Dinh Chieuអាចទៅកាន់សាលា
រៀនដោយខ្លួនឯងអាស្រ័យដោយមានដំបងដែលអ្នកសហវិជ្ជាជីវះNguyen Duy
Quyប្រគល់ជូន។នោះគឺជាឧបករណ៍បំពាក់ភ្លើងភ្លិបភ្លែកនិងកញ្ចែ។លោកគ្រូHoang
Van Khuongពេញចិត្តណាស់។គាត់អធិប្បាយថា៖“មុននេះខ្ញុំជួបការលំបាកជាច្រើន
ក្នុងការធ្វើដំណើរដោយខ្លួនឯង។ខណះដែលខ្ញុំចង់ឆ្លងកាត់ផ្លូវ ខ្ញុំត្រូវរង់ចាំដល់ពេល
ណាគ្មានសូរសំលេងឬមានការជួយឧបត្ថម្ភរបស់អ្នកដទៃ។ប៉ុន្តែឥឡូវនេះដោយ
សារមានដំបងបំពាក់ភ្លើងភ្លិបភ្លែកនិងកញ្ចែខ្ញុំមានចំណាប់អារម្មណ៍ជឿជាក់
យ៉ាងច្រើន។ “
|
លោកគ្រូNguyen Duy Quy(រូបថត អិនធឺណែត) |
ក្រោយរយះពេល១៥ឆ្នាំធ្វើការនៅសាលាសំរាប់ សិស្សានុសិស្សពិការភ្នែកលោកគ្រូ
Nguyen Duy Quyបានមានគំនិតគិតគូធ្វើឧបករណ៍សំដៅជួយឧបត្ថម្ភបណ្តាជនពិការ
ភ្នែក។ក្រោយរយះពេល២ឆ្នាំស្រាវជ្រាវគាត់បានទទួលជោគជ័យក្នុងការបង្កើតឧបករ
ណ៍១បំពាក់ភ្លើងLedនិងកញ្ចែ១ពេលដែលជនពិការភ្នែកចង់ឆ្លងកាត់ផ្លួវពួកគេគ្រាន់តែ
បើកភ្លើងនិងកញ្ចែដើម្បីឲ្យសញ្ញាសំរាប់អ្នកធ្វើដំណើរ។ដំបងនេះនៅផ្ទុកមេដែក១ដែល
អាចរកឃើញបន្ទះលោហធាតិដ៍គ្រោះថ្នាក់។ លោកគ្រូNguyen Duy Quyចែករំលែកថា៖
“ នាគ្រាដំបូងខ្ញុំជួបការលំបាកជាច្រើនក្នុងការធ្វើដំបងនេះជាពិសេសគឺអគ្គិសនីអន់។
ថ្មពិល គ្រាន់តែប្រើប្រាស់បានក្នុងរយះពេល៥នាទីតែប៉ុណ្ណោះ។ខ្ញុំត្រូវសម្រួលបណ្តាញ
អគ្គិសនីសំដៅសន្សំសំចៃថាមពល។ឥឡូវនេះ ថ្មពិល អាចប្រើប្រាស់ក្នុងរយះពេល២០
ថ្ងៃប្រសិនបើវាធ្វើសកម្មភាពក្នុងវង្វង់ពី១៥ដល់២០នាទីក្នុង១ថ្ងៃ។ខ្ញុំមានបំណងថា៖
ផលិតផលនេះត្រូវបានសិស្សានុសិស្សពិការភ្នែកទាំងអស់ប្រើប្រាស់។ “
|
ដំបងសំរាប់ជនពិការភ្នែក(រូបថត អិនធឺណែត)
|
ដោយផលិតផលនេះ លោកគ្រូNguyen Duy Quyដណ្តើមបានពានរង្វានទី៣ក្នុងការ
ប្រឡងច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកទេសឆ្នាំ២០១៤។នាពេលថ្មីៗនេះបណ្តាសាលាសំរាប់សិស្សានុសិស្សពិការភ្នែកនៅទីក្រុងហូជីមិញបញ្ជាទិញឧបករណ៍នេះ។Mai Van Hien
សិស្សពិការភ្នែក១នាក់នៅវិទ្យាល័យNguyen Thuong Hienទីក្រុង Da Nangភាគកណ្តាល
វៀតណាមអោយដឹងថា៖“ ដំបងបង្កើតដោយលោកគ្រូQuyមានប្រយោជន៍ជាច្រើនសំរាប់
ប្អូនៗក្នុងការធ្វើដំណើរជាពិសេសគឺពេលទៅសាលា។អាស្រ័យដោយភ្លើងភ្លិបភ្លែកនិង
កញ្ចែប្អូនៗបានទាក់ទាញការយកចិត្តទុកដាក់ពីអ្នកធ្វើដំណើរក្នុងបំណងជួយប្អូនៗឆ្លង
កាត់ផ្លូវ។ “
ការស្រាវជ្រាវនិងការច្នៃប្រឌិតរបស់លោកគ្រូNguyen Duy Quyបាននាំមកនូវតំលៃជាក់
ស្តែងសំរាប់ជនពិការភ្នែក។ Mai Van Hienនិងសិស្សានុសិស្សពិការភ្នែកទាំងឡាយ
សង្ឃឹមថា៖លោកគ្រូរូបនេះនឹងមានការច្នៃប្រឌិតតទៅទៀតដើម្បីជួយឧបត្ថម្ភពួកគាត់
សម្របខ្លួនជាមួយសង្គមយ៉ាងឆាប់ៗ៕
MINH HOA
-VOV